Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នកជំងឺ​កូ​វីដ​១៩ ក្នុង​ខេត្ត​ត្បូងឃ្មុំ ចំនួន​២​រូប ជាសះស្បើយ ,​ក្រុមគ្រូពេទ្យ អនុញ្ញាត​ឲ្យ​វិលត្រឡប់​ទៅផ្ទះ​វិញ​

spot_img

​ត្បូងឃ្មុំ ៖ រដ្ឋបាលខេត្ត​ត្បូងឃ្មុំ បានចេញ​សេចក្តីប្រកាស​សាទរ អ្នកជំងឺ​កូ​វីដ​១៩ ក្នុង​ខេត្ត​ត្បូងឃ្មុំ ចំនួន ២ រូប ក្នុងចំណោម ៤ រូប ពេល​បានជា​សះស្បើយ ក្រោយ​យក​សំណាក​វិភាគ ទៅធ្វើ​ការពិសោធន៍ នៅ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា ទទួលបាន​លទ្ធផល​អ​វិជ្ជមាន ។ សូម​អរគុណ ចំពោះ​ការយកចិត្តទុកដាក់​ព្យាបាល ពី​ក្រុមគ្រូពេទ្យ និង​ថ្នាក់ដឹកនាំ​ខេត្ត ។​

​នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មាន របស់​រដ្ឋបាលខេត្ត​ត្បូងឃ្មុំ នៅ​ថ្ងៃទី​២៤ ខែមីនា ឆ្នាំ​២០២០​នេះ បាន​ឲ្យ​ដឹងថា គិត​ត្រឹម​ថ្ងៃទី​២៤​ខែមីនា​នេះ មាន​អ្នកជំងឺ​ចំនួន​២​រូប ទទួលបាន​លទ្ធ​អវិជ្ជមាន មិនមាន​ផ្ទុកមេរោគ​កូ​វីដ​១៩ បានជា​សះស្បើយ​ចំនួន​២​លើក ។ អ្នក​ទាំងពីរ​រូបនេះ ឈ្មោះ ជិ សំ​(​សាន់​) ភេទ​ប្រុស អាយុ​៥៦​ឆ្នាំ នៅ​ភូមិ​ពោធិ​ឥ​ន្ធ ឃុំ​កោង​កាង ស្រុក​ពញាក្រែក និង​ឈ្មោះ អុស្មាន សូ​កូត ភេទ​ប្រុស អាយុ​៥៣​ឆ្នាំ រស់នៅ​ភូមិ​ទ្រា​ទី​២ ឃុំ​ទ្រា ស្រុក​ក្រូចឆ្មារ​។

​សូមបញ្ជាក់ថា ការពិសោធន៍​លើ​អ្នកជំងឺ​ទាំងពីរ​រូប​ខាងលើនេះ បានទទួល​លទ្ធ​ល​ផល អវិជ្ជមាន​ដូចគ្នា ចំនួន​២​លើក​។ បច្ចុប្បន្ន ក្រុមគ្រូពេទ្យ​ជំនាញ បានអនុញ្ញាត​ឲ្យ​ពួកគាត់​វិលត្រឡប់​ទៅ​គេហដ្ឋាន​របស់ខ្លួន​វិញ​ហើយ​៕​ដោយ កូឡាប

spot_img
×