Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ការងារ​ដំបូង​របស់ ក្រុម​អ្នកជំនាញ​វេជ្ជសាស្ត្រ​ចិន ចាប់ធ្វើការ​ជាមួយ​លោក​រដ្ឋមន្ត្រី​សុខាភិបាល ទប់ស្កាត់​ការរីក​រាល ជំងឺ​កូ​វីដ​១៩

spot_img

​ភ្នំពេញ​៖ ក្រុម​អ្នកជំនាញ​វេជ្ជសាស្ត្រ​ចិន មកដល់​រាជធានី​ភ្នំពេញ​ភ្លាមក៏បាន​បើក​កិច្ចប្រជុំ​ការងារ ជាមួយ​លោក​សាស្ត្រ​ចា​រ្យ​វេជ្ជបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​នៃ​ក្រសួងសុខាភិបាល ដែល​ប្រព្រឹត្តទៅ​នៅក្នុង​ក្រសួង​សុខា​
​ភិ​បាល​កម្ពុជា ដើម្បី​រក​ដំណោះស្រាយ​ព្យាបាល​និង​ទប់ស្កាត់​ការរីក​រាល​នៃ​ជំងឺឆ្លង​កូ​វីដ​១៩​។

​បើតាម​ការប្រកាស​ព័ត៌មាន​របស់​ស្ថានទូត​ចិន​ប្រចាំ​កម្ពុជា បាន​ឲ្យ​ដឹងថា នា​រសៀល​ថ្ងៃទី​២៣ ខែមីនា ក្រុម​អ្នកជំនាញ​វេជ្ជសាស្ត្រ​ចិន មកដល់​រាជធានី​ភ្នំពេញ​ភ្លាម ក៏បាន​អញ្ជើញ​មាន​កិច្ចប្រជុំ​ការងារ ជាមួយ​លោក​សាស្ត្រ​ចា​រ្យ​វេជ្ជបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​នៃ​ក្រសួងសុខាភិបាល ដែល​ប្រព្រឹត្តទៅ​នៅក្នុង​ក្រសួងសុខាភិបាល​កម្ពុជា​។ លោក​សាស្ត្រ​ចា​រ្យ បាន​ណែនាំ​អំពី​គោលនយោបាយ និង​វិធានការ​ទប់ស្កាត់​ជំងឺ​វីរុស COVID-19 របស់​រាជរដ្ឋាភិបាល​កម្ពុជា និង​ព្រមទាំង​បាន​ណែនាំ អំពី​ស្ថានភាព​បច្ចុប្បន្ន នៃ​ជំងឺ​វីរុស​ក្នុងប្រទេស​កម្ពុជា​។

​ក្រុម​អ្នកជំនាញ​វេជ្ជសាស្ត្រ​ចិន មានប្រសាសន៍ថា មនោសញ្ចេតនា​រវាង​ចិន និង​កម្ពុជា ប្រៀប​ដូច​បងប្អូន គឺជា​សហគមន៍​ជោគវាសនា​រួម ដែល​មិនអាច​បំបែក​បាន​នោះឡើយ​។ ស្ថិតក្នុង​ស្ថានភាព​ដ៏​សំខាន់​នេះ ក្រុម​អ្នកជំនាញ​វេជ្ជសាស្ត្រ​ចិន ដែល​ត្រូវបានចាត់តាំង​ដោយ​រដ្ឋាភិបាល​ចិន ក្នុង​ការជួយ​ទប់ស្កាត់​ជំងឺ​វីរុស​នៅក្នុង​ប្រទេស​កម្ពុជា សមាជិក​នីមួយៗ​មាន​ទំនួល​ខុសត្រូវ​ខ្ពស់ និង​បេសកកម្ម​ដ៏​ឧដុង្គឧត្តម​។
​យើងទាំងអស់គ្នា នឹងធ្វើ​ការកែសម្រួល​ផែនការ ការងារ​ប្រកបដោយ​ភាព​ទាន់ពេលវេលា និង​ចំ​ចំណុច​គោលដៅ ដោយ​ផ្អែកលើ​ដំណឹង​ព័ត៌មាន​ថ្មីៗ ដែល​រាយការណ៍​ជូន​ដោយ​ភាគី​កម្ពុជា ដើម្បី​ផ្តល់​ជា​ភាពងាយស្រួល ក្នុងការ​ប្រយុទ្ធប្រឆាំង និង​ទប់ស្កាត់​ជាមួយនឹង​ជំងឺ​វីរុស COVID-19 និង​ព្រមទាំង​ផ្តល់​ជា​យោបល់ ប្រកបដោយ​ភាព​ណែនាំ ក្នុង​កិច្ច​ព្យាបាល​អ្នកជំងឺ​៕​ដោយ​៖​កូ​ឡាប​

spot_img
×