ភ្នំពេញ៖ កម្ពុជាចូលរួមទាំងអស់គ្នាធ្វើការអប់រំ និងផ្សព្វផ្សាយអំពីការទប់ស្កាត់ការរីករាលដាលនៃ ជំងឺកូវីឌ-១៩ នៅក្នុងប្រទេស។
សម្តេចតេជោ នាយករដ្ឋមន្ត្រី បានថ្លែងសារលើហ្វេសប៊ុកផ្លូវការ នៅថ្ងៃទី២៤ខែមីនានេះថា សូមអរគុណមន្ត្រីរដ្ឋាភិបាល តំណារាស្ត្រ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលបានចុះធ្វើសកម្មភាពអប់រំ ផ្សេព្វផ្សាយអំពីមេរោគឆ្លងកូរ៉ូណា និងវិធានការទប់ស្កាត់នៃជំងឺនេះ ជូនដល់បងប្អូនប្រជាពលរដ្ឋ នៅទូទាំងប្រទេស ដើម្បីបង្ការកុំឲ្យរីករាលដាលតទៅទៀត។
ករណីសង្ស័យជំងឺកូវីដ ១៩
ទី១) បុគ្គលដែលមានរោគសញ្ញាយ៉ាងតិចមួយ ក្នុងចំណោមសញ្ញាដូចតទៅ : គ្រុនក្ដៅយ៉ាងតិច៣៨អង្សាសេ ក្អកហៀរសំបោរ ឈឺបំពង់ក ហត់ពិបាកដកដង្ហើម និងមានប្រវត្តិធ្វើដំណើរមកពី ឬស្នាក់នៅក្នុងប្រទេសផ្សេងទៀត ក្រៅពីប្រទេសកម្ពុជា ឬបានប៉ះពាល់ជាមួយអ្នកជំងឺកូវីដ១៩ (បញ្ជាក់ពីមន្ទីរពិសោធន៍ ក្នុងអំឡុងពេល១៤ថ្ងៃ) មុនចេញរោគសញ្ញា ។
ទី២) អ្នកជំងឺរលាកផ្លូវដង្ហើមធ្ងន់ធ្ងរ (គ្រុនក្ដៅនិងមុខសញ្ញារលាកផ្លូវដង្ហើម យ៉ាងតិចមួយ ដូចជា ក្អក ហត់ ពិបាកដកដង្ហើម) ដោយមិនដឹងមូលហេតុច្បាស់លាស់ និងតម្រូវឲ្យសម្រាកពេទ្យ ៕ដោយ៖កូឡាប