Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចុងភៅ​កាស៊ីណូ​ម្នាក់ ជួញដូរ​ថ្នាំញៀន ៤០​កញ្ចប់ ត្រូវ​កម្លាំង​ជំនាញ​បង្ក្រាបបាន​

spot_img

ខេត្តស្វាយរៀង ៖​កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុង​បាវិត បាន​បើក​ប្រតិបត្តិការ​ស្រាវជ្រាវ និង​បង្ក្រាប​ការជួញដូរ​គ្រឿងញៀន ១​ករណី ឃាត់ខ្លួន​ជនសង្ស័យ ១​នាក់ កាលពី​ម៉ោង​១៣​និង​៣០​នាទី​ថ្ងៃទី​២៣ ខែមីនា ឆ្នាំ​២០២០​។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​មានឈ្មោះ សេង លាង​ហាវ ភេទ​ប្រុស អាយុ ៤៤​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​ចុងភៅ​កាស៊ីណូ រស់នៅ​ភូមិ​តា​បិ​ប សង្កាត់​បាវិត ក្រុង​បាវិត ខេត្តស្វាយរៀង ។​

​សមត្ថកិច្ច​បាន​បន្តទៀត​ថា កិច្ចប្រតិបត្តិការ​ខាងលើនេះ ធ្វើឡើង​បន្ទាប់ពី​មាន​បទបញ្ជា​របស់ លោក ឧ​ត្ត​ម​សេនីយ៍​ទោ កឹង ឃ​ន ស្នងការ​នគរបាល​ខេត្តស្វាយរៀង និង​ក្រោម​ការដឹកនាំ​ផ្ទា​ល់ពី លោក​វរសេនីយ៍ឯក កែវ សុថា ស្នងការរង​ទទួល​ផែន​ប្រឆាំង​គ្រឿងញៀន​។​

​ក្នុងការ​ឃាត់ខ្លួន​នេះ កម្លាំង​ជំនាញ​បាន​ឆែកឆេរ និង​រឹបអូស​វត្ថុតាង​រួមមាន ៖ ម្សៅ​ក្រាម​ពណ៌​ស​ថ្លា សង្ស័យ​ជា​ថ្នាំញៀន​ចំនួន​៤០​កញ្ចប់​តូច​, ជញ្ជីង​ថ្លឹង​ថ្នាំញៀន​១​គ្រឿង និង​សម្ភារ​សម្រាប់​វេច​ខ្ចប់​ថ្នាំញៀន មួយចំនួនទៀត​។​

​បច្ចុប្បន្ន ជនសង្ស័យ ត្រូវបាន​សមត្ថកិច្ច​ជំនាញ ឃាត់ខ្លួន​ជា​បណ្តោះអាសន្ន នៅ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត ដើម្បី​កសាង​សំណុំរឿង ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់​៕ ដោយ​៖ វ៉ៃ​កូ​


spot_img
×