Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហោរាសាស្ត្រ​​សម្រាប់ថ្ងៃ​ពុធ ទី ២៥ ​ខែមីនា ​ឆ្នាំ​ ២០២០​

spot_img

ឆ្នាំជូត

ដួងជតារាសី ៖រាសី​ស្រុតចុះ​។ ការរស់នៅថ្ងៃនេះជួបបញ្ហាស្មុគស្មាញច្រើន។

ការងារ ៖ ​នៅថ្ងៃនេះ​លោកអ្នក​ឱ្យ​ប្រយ័ត្ន​ការងារ​បន្តិច​ពីព្រោះ​ងាយ​កើត​បញ្ហា​និង​មាន​ភាពរអាក់រអួល​ណាស់។

ជំនួញ ៖ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ពុំ​ផ្តល់​ផល​ល្អ​ក្នុងការ​បណ្តាក់ទុន​ធំ​ប៉ុន្មាន​ឡើយ​គួរ​មាន​ការគិត​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ​មុន​ធ្វើ​អ្វីមួយ​ព្រោះ​បើ​បោះទុន​ទៅហើយ​មិន​ងាយ​ដក​ដើម​មកវិញ​ឡើយ​ហើយ​ស្រួល​មិន​ស្រួល​កប់ដើម​សូន្យឈឹង​តែម្តង​។

ស្នេហា ៖ បញ្ហា​គូគ្រង​ប្តី​ប្រពន្ធ​ឬ​គូស្នេហ៍​ប្រុស​ស្រី​មានការ​ប្រឆាំង​គ្នាច្រើន​ព្រោះតែ​ភាព​ប្រចែប្រច័ណ្ឌ​កំពុង​ដឹកមុខ​៕

ឆ្នាំឆ្លូវ

​ដួងជតារាសី ៖ រាសី​ល្អជា​មធ្យម​។​ ការរស់នៅក្នុងថ្ងៃនេះ​ឆាប់​មានរឿង​ប្រេះឆា​ណាស់។

ការងារ ៖ ​​ក្នុងថ្ងៃនេះ​ការប្រកប​ការងារ​​គប្បី​មានការ​ប្រយ័ត្នប្រយែង​បន្តិច​ទើប​ប្រសើរ​បំផុត​។​

ជំនួញ ៖ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ពេលនេះ​មានការ​ហូរ​ចេញ​ហូរ​ចូល​មិន​ទៀងទាត់​ដូច្នេះ​មិនគួរ​ផ្សងព្រេង​ទៅ​បោះទុន​រកស៊ី​ធំដុំ​និង​យកទៅ​លេងល្បែង​ស៊ីសង​ទ្បើ​យ​នាំ​ជាប់​ការ​កុន​ខ្លួន​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​មានតែ​ការប្រទាំងប្រទើស​និង​រកាំ​ចិត្តច្រើន​។​

ស្នេហា ៖ ​ស្នេហា​ប្រុស​ស្រី​មាន​ភាព​លូតលាស់​ទៅមុខ​និង​កំពុង​ស្រុះស្រួល​គ្នា​គ្រាន់បើ​៕

ឆ្នាំខាល

ដួងជតារាសី ៖ រាសី​ស្រុតចុះ​។​ នៅថ្ងៃនេះ​ដោយសារ​ដួង​រាសី​ស្រុតចុះ ហេតុនេះ​លោកអ្នក​មិនត្រូវ​ធ្វើ​អ្វីដែល​សំខាន់​ ឬធំដុំឡើយ ព្រោះផលមិនល្អងាយកើតឡើងចំពោះមុខណាស់។

ការងារ ៖ ការងារ​ទទួល​ផល​មិនល្អ​ ។ លោកអ្នក​តោង​តែ​ប្រយ័ត្នប្រយែង​រឿង​រាវ​ជម្លោះ​វិវាទ​បន្តិច​កើតឡើង​ដោយ​ប្រការ​ណាមួយ​។

ជំនួញ ៖ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​កុំ​សម្លឹង​លាភ​ធំដុំ​ភ្លេច​លាភ​តូចតាច​ព្រោះ​ចំណូល​ភាគច្រើន​បានតែ​តូចតាច​ប៉ុណ្ណោះឯង​។​

ស្នេហា ៖ ស្នេហា​ប្រុស​ស្រី​មាន​ភាពផុយស្រួយ​ជម្លោះ​វិវាទ​ណាស់​គប្បី​មានការ​ប្រយ័ត្នប្រយែង​ពាក្យសម្តី​ឱ្យបាន​ខ្លាំងក្លា ៕

ឆ្នាំថោះ

​ដួងជតារាសី ៖ ​រាសី​ខ្ពស់ត្រដែត​។

ការងារ ៖ ​​ក្នុងថ្ងៃនេះ​បើ​លោកអ្នក​ធ្វើ​អ្វី​ឱ្យ​សម្រុក​ពេញទី​ឬ​ប្រកប​កិច្ចការងារ​សំខាន់ៗ​ពីព្រោះថា​ផល​ល្អៗ​តែង​ហុច​មកវិញ​គ្រាន់​ជាទី​ពេញចិត្ត​ផង​។

ជំនួញ ៖ ​​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មានការ​រីកលូតលាស់​គួរសម ម្ល៉ោះហើយ​ជា​ឱកាសល្អ​ក្នុងការ​ពង្រីក​មុខរប​រ​ថ្មី​ឬ​បណ្តាក់ទុន​បន្ថែម​ព្រោះ​ផ្លែផ្កា​ដែល​ទទួលបាន​តែង​ហុច​មកវិញ​ដូច​សមប្រកប​។​ការធ្វើដំណើរ​គ្រប់ទិសទី​ជួប​សេចក្តីសុខក្សេមក្សាន្ត​ដូច​សព្វមួយដង​។​

ការងារ ៖ សេចក្តីស្នេហា​ប្រុស​ស្រី​កំពុង​សុខដុម​និង​មាន​ភាព​ផ្អែមល្ហែម​គួរសម​៕

ឆ្នាំរោង

ដួងជតារាសី ៖ ​រាសី​ខ្ពស់ត្រដែត​។

ការងារ ៖ ​​នៅថ្ងៃនេះ​បើ​លោកអ្នក​តាំងចិត្ត​ឬ​ខិតខំ​ប្រកប​កិច្ចការ​អ្វីមួយ​ឃើញថា​ផល​តែង​ហុច​មកវិញ​ហួស​ពី​ការ​គិតទុក​ទៅទៀត​។

ជំនួញ  អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មិន​ថា​ទី​ឆ្ងាយ​ជិត​តែង​ទទួលជោគជ័យ​ដោយ​កើប​ផលចំណេញ​ត្រឡប់មកផ្ទះ​វិញ​គួរ​ជាទី​កក់ក្តៅ​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​សេចក្តីសុខក្សេមក្សាន្ត​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។​

ស្នេហា ៖ ​សេចក្តីស្នេហា​កំលោះ​ក្រមុំ​បើ​ចង់​ផ្សះផ្សា​ជម្លោះ​វិវាទ​អ្វីមួយ​ដែល​កើតឡើង​តាំងពី​យូរ​មកហើយ​ជា​ឱកាសល្អ​ប្រពៃ​បំផុត​៕

ឆ្នាំម្សាញ់

ដួងជតារាសី ៖ រាសី​ល្អជា​មធ្យម​។​

ការងារ ៖ ថ្ងៃនេះ​បើ​មានការ​ប្រកបការងារ​អ្វី​លោកអ្នក​គប្បី​មានការ​ប្រយ័ត្នប្រយែង​ព្រោះ​ក្រុមមនុស្ស​អាក្រក់​តាម​យាយី​នោះ​មាន​ច្រើន​។

ជំនួញ ៖ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការ​ជួញ​ទីជិត​ឆ្ងាយ​ក្តី​ជួប​ផល​លំបាក​ក្នុងការ​រកប្រាក់​ចំណូល​ណាស់ដែរ ហើយ​ក្រៅពីនេះ​លោកអ្នក​គួរ​ប្រយ័ត្នប្រយែង​ការ​មាន​ជម្លោះ​វិវាទ​ថែមទៀត​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ទាំង​ពេល​ទៅ និង ត្រឡប់មកវិញ​។​

ស្នេហា ៖ ​​ស្នេហា​កំលោះ​ក្រមុំ​កុំ​ចង់​សាកល្បង​កាមគុណ​ប្រយ័ត្ន​ត្រូវ​មក​រែកពន់​ភាព​ទុក្ខសោក​ហើយ​ខូចអនាគត​ភ្លឺស្វាង​ឥតអំពើ​៕

ឆ្នាំមមី

ដួងជតារាសី ៖ រាសី​ស្រុតចុះ​។

ការងារ ៖នៅថ្ងៃនេះ​បើ​លោកអ្នក​សម្រេចចិត្ត​ធ្វើ​អ្វីមួយ​តោង​តែ​ចេះ​មើលមុខ​ក្រោយ និង មានការ​ប្រយ័ត្នប្រយែង​បន្តិច​ទើប​គ្មាន​បញ្ហា​មិនល្អ​ណាមួយ​ចោទឡើង​ទៅរួច​។​

ជំនួញ ៖ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការ​ជួញ​ទីជិត​ឆ្ងាយ​ក្តី​ជួប​ផល​លំបាក​ក្នុងការ​រកប្រាក់​ចំណូល​ណាស់ដែរ ហើយ​ក្រៅពីនេះ​លោកអ្នក​គួរ​ប្រយ័ត្នប្រយែង​ការ​មាន​ជម្លោះ​វិវាទ​ថែមទៀត​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។​

ស្នេហា ៖ ​ស្នេហា​កំលោះ​ក្រមុំ​កុំ​ចង់​សាកល្បង​កាមគុណ​ប្រយ័ត្ន​ត្រូវ​មក​រែកពន់​ភាព​ទុក្ខសោក​ហើយ​ខូចអនាគត​ភ្លឺស្វាង​ឥតអំពើ​៕

ឆ្នាំមមែ

ដួងជតារាសី ៖ ​​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោកអ្នក​ល្អប្រសើរ។

ការងារ ៖ ​​ ការសម្រេចចិត្ត​ធ្វើ​ការងារអ្វីមួយ​ក៏​តោង​តែ​ប្រយ័ត្នប្រយែង​ផងដែរ​ ពីព្រោះថា​ផល​អាក្រក់​នោះ​ងាយ​កើតឡើង​ណាស់​។

ជំនួញ ៖ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មានការ​កម្រើក​គួរសម​ឡើងវិញ ហើយ​ផល​ចំណូល​មាន​ហូរ​ចូល​គ្រាន់​គួរ​ជាទី​កក់ក្តៅ​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​សេចក្តីសុខក្សេមក្សាន្ត​ដូច​សព្វមួយដង​។​

ស្នេហា ៖ ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​មាន​ភាព​ផ្អែមល្ហែម​ដូច​ទឹកឃ្មុំ​៕

ឆ្នាំវក

ដួងជតារាសី ៖ រាសី​ល្អជា​មធ្យម​។ ក្នុងថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោកអ្នក​មិនល្អ​ប្រសើរ​ទេ ។

ការងារ ៖ ​​ទោះ​ធ្វើ​អ្វី​ត្រូវ​មានចិត្ត​ត្រជាក់​ទើប​ផល​ល្អ​ហូរ​ចូល​គ្រាន់​សុខ​ស្រួលខ្លួន​។ ​ក្នុងពេល​នេះដែរ​ទោះ​ធ្វើ​អ្វី​មិនត្រូវ​ស​ង្ឃឺ​ម​ពេក​ឡើយ​ពីព្រោះថា​ផល​អាក្រក់​ងាយ​កើតឡើង​ត្រូវ​ជួប​ការលំបាក​ផងដែរ​។

ជំនួញ ៖ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​លាភ​ហេង​ធ្លាប់តែ​បោល​ហួស​ឬ​ជួប​ភាព​តានតឹង​បាន​ផ្លាស់ប្តូរ​មក​ធូរស្រាល ហើយ​បើ​មាន​ក្រុម​អតិថិជន​ជំពាក់​ប្រាក់កាស​គេ​អាច​យកមក​សង​វិញ​ទៀតផង​។​

ស្នេហា ៖ ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​បើ​លោកអ្នក​ស្គាល់ចិត្តស្គាល់ថ្លើម​គ្នា​យូរហើយ​ជា​ឱកាសល្អ​ក្នុងការ​រៀបចំ​ផ្សំផ្គុំ​ជា​គ្រូ​សារ​បំផុត​៕

​ឆ្នាំរកា

ដួងជតារាសី ៖ រាសី​ស្រុតចុះ​។ ការរស់នៅថ្ងៃនេះ​លោកអ្នក​មិន​គប្បី​ធ្វើ​រឿង​អ្វីមួយ​សំខាន់ ឬ បញ្ហា​ធំដុំ​ឡើយ​ពីព្រោះថា​ផល​អាក្រក់​តែង​កើតឡើង​ច្រើន​ចំពោះមុខ​។​

ការងារ ៖​ ​​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ជួប​ការលំបាក​ក្នុង​ការរក​ផល​ចំណូល​បន្តិច​ព្រោះតែ​មានការ​ប្រជែង​គ្នាច្រើន ហើយ​ពិសេស​ប្រយ័ត្ន​មាន​ជម្លោះ​វិវាទ​ថែមទៀត​។​

ជំនួញ ៖ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ជួប​ការលំបាក​ក្នុង​ការរក​ផល​ចំណូល​បន្តិច​ព្រោះតែ​មានការ​ប្រជែង​គ្នាច្រើន ហើយ​ពិសេស​ប្រយ័ត្ន​មាន​ជម្លោះ​វិវាទ​ថែមទៀត​។​

ស្នេហា ៖ ​ស្នេហា​កំលោះ​ក្រមុំ​កុំ​ជ្រួលជ្រើម​ខុស​បែបបទ​ប្រយ័ត្ន​នាំ​ក្តី​ទុក្ខលំបាក​រែកពន់​ដាក់ខ្លួន​៕

ឆ្នាំច

ដួងជតារាសី ៖ ​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​លោកអ្នក​ធ្វើ​អ្វី​តែងមាន​ភាពស្រស់​ស្រាយ និង មានការ​សុខ​ស្រួលខ្លួន​ច្រើន​។

ការងារ ៖ ការប្រកប​ការងារ​មាន​ភាព​ចម្រើន​លូតលាស់ និង មាន​ភាព​សុខដុម​ប្រពៃ​។

ជំនួញ ៖ ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មាន​ភាព​កាក់កប​គួរសម​ទាំង​ការ​ជួញ​ទីជិត​ឆ្ងាយ​ដោយ​អាច​ប្រមូល​ផល​ចំណូល​ត្រឡប់មកផ្ទះ​វិញ​ដូច​គាប់​បំណង​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ទាំង​ពេល​ទៅ និង ត្រឡប់មកវិញ​។​

ស្នេហា ៖ ស្នេហា​កំលោះ​ក្រមុំ​ពុំគប្បី​លលេង​ជាមួយ​ល្បែង​កាមគុណ​ប្រយ័ត្ន​ជួប​ព្យុះ​ជីវិត​នា​ថ្ងៃ​ខាងមុខ​ចៀស​ពុំ​រួចហើយ​ត្រូវ​មក​ខូចអនាគត​ភ្លឺស្វាង​ឥតអំពើ​៕

ឆ្នាំកុរ

ដួងជតារាសី ៖ រាសី​ខ្ពស់ត្រដែត​។​

ការងារ ៖ នៅថ្ងៃនេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ដោះស្រាយ​បញ្ហា​តូចធំ​ឬ​ចាត់ចែង​ការងារ​ផងដែរ​។

ជំនួញ ៖ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មាន​ការទិញចូល​លក់​ចេញ​គ្រាន់បើ​តែ​យ៉ាងណា​លោកអ្នក​ទាល់តែ​ខិតខំ​ខ្លាំង​ទើប​ទទួលជោគជ័យ​ជំនួញ​ធំៗ​ទៅរួច​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។​

ស្នេហា ៖ ​ស្នេហា​កំលោះ​ក្រមុំ​បើ​មានការ​ផ្សំផ្គុំ​គ្រួសារ​ឬ​ចូល​ស្តីដណ្តឹង​ជា​ពេលវេលា​ល្អ​ប្រពៃ​បំផុត​៕

spot_img
×