Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កូវីដ-១៩៖ អូស្ត្រាលី​ចេញ​ច្បាប់​ថ្មី​! អនុញ្ញាត​មនុស្ស​ចូលរួម​ពិធីមង្គលការ​ត្រឹម ៥ នាក់ និង​បុណ្យសព​ច្រើន​បំផុត ១០ នាក់​

spot_img

មនុស្ស​យ៉ាងតិច ១០ នាក់ នឹងត្រូវ​បានអនុញ្ញាត​ឱ្យចូល​រួម​ក្នុង​ពិធី​បុណ្យសព និង ៥ នាក់ ចូលរួម​ពិធីមង្គលការ​នៅ​ប្រទេស ​អូស្ត្រាលី ស្ថិតក្រោម​បទ​កំណត់​ទប់ស្កាត់​ថ្មី ក្នុងការ​ប្រយុទ្ធប្រឆាំង​នឹង​វីរុស​កូ​វីដ​-១៩​។​

​នៅក្នុង​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី នាយករដ្ឋមន្ត្រី Scott Morrison បានប្រកាស​ពី​វិធានការណ៍​មួយចំនួន ក្នុង​គោលបំណង​ដើម្បី ​រក្សា​ការជួបជុំ​ក្នុងសង្គម​ឱ្យមាន​កម្រិត​អប្បបរមា​។​

​ការធ្វើដំណើរ​ទៅ​ក្រៅប្រទេស​ភាគច្រើន នឹងត្រូវ​ហាមឃាត់ ហើយ​កន្លែង​សាធារណៈ​ជាច្រើន ក៏​នឹង​ត្រូវបាន​បិទ​ផងដែរ​។​

​ច្បាប់​ថ្មី​នេះ​ដែល​នឹង​ចូល​ជាធរ​មាននៅ​ពាក់កណ្តាល​អធ្រាត្រ​នៅ​ថ្ងៃ​ពុធ​នេះ ត្រូវបាន​បង្កើតឡើង គឺ​បន្ទាប់ពី​ចំនួន​នៃ​ការឆ្លង​បាន​កើនឡើង​។​

​ប្រទេស​នេះ​បាន​កត់ត្រា​ករណី​ថ្មី​ចំនួន ៤២៧ ករណី ក្នុង​រយៈពេល ២៤ ម៉ោង ដែល​ធ្វើឱ្យ​ចំនួន​អ្នក​ឆ្លង​សរុប​កើន​ឡើងដល់ ២.១៣៦ នាក់ ហើយ​ក្នុងនោះ​មាន​អ្នកស្លាប់​ចំនួន ៨ នាក់​។​

​បើទោះជា​វិធានការណ៍​តឹងរឹង​ត្រូវបាន​អនុវត្ត​រួចហើយ ដើម្បី​កាត់បន្ថយ​ការជួបជុំ​ក្នុងសង្គម​ដូចជា​ការបិទ​ហាង និង​កន្លែង ​គោរពបូជា ប៉ុន្តែ​សាលារៀន​ជាច្រើន​នៅតែ​បើក​ធម្មតា មិន​ដូច​នៅ​ប្រទេស​ដទៃទៀត​ដែល​ចាត់វិធានការ​ស្រដៀង​គ្នា ដើម្បី​បញ្ឈប់​ការរីក​រាលដាល​នៃ​មេរោគ​នេះ​ទេ​។​

​ទោះយ៉ាងណា លោកនាយក​រដ្ឋមន្ត្រី Scott Morrison ក៏បាន​ណែនាំ​ប្រជាពលរដ្ឋ «​ស្នាក់​នៅផ្ទះ ប្រសិនបើ​មិនចាំបាច់​ចេញ​ក្រៅ​ទេ​» ៕

​ប្រែ​សម្រួល​៖ លឹម ហុង (​ប្រភព​៖ bbc)

spot_img
×