Sunday, December 5, 2021

សម្តេច​តេ​ជោ ហ៊ុន សែន ជួប​គ្រូពេទ្យ​ស្ម័គ្រចិត្ត ប្រមាណ​៣០០​នាក់ មុន​ចេញទៅ​ព្យាបាល​ជម្ងឺ​កូ​វីដ​១៩

​ភ្នំពេញ​៖ ​នៅ​ព្រឹក​ថ្ងៃ​ពុធ ទី​២៥ ខែមីនា ឆ្នាំ​២០២០ នេះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​គ្រូពេទ្យ​ស្ម័គ្រចិត្ត​ប្រមាណ​ជាង​៣០០​នាក់ មុននឹង​ពួកគេ​ចេញ​បេសកកម្ម​ជាមួយ​ក្រសួងសុខាភិបាល ដើម្បី​ប្រយុទ្ធ​ជាមួយ​ជំងឺ​កូ​វីដ​១៩ (COVID-19)​។​

​ជំនួប​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ជាមួយ​ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត​នៅ​ព្រឹក​នេះ គឺជា​ការផ្តល់​ដំបូន្មាន និង​កម្លាំងចិត្ត​ដល់​ក្រុមគ្រូពេទ្យ​ទាំងអស់​ដែល​បាន​ស្ម័គ្រចិត្ត​ធ្វើដំណើរ​ចាក​ចេញពី​ក្រុមគ្រួសារ និង​មនុស្ស​ជាទី​ស្រឡាញ់ ដើម្បី​សង្គ្រោះ​ជីវិត​មនុស្ស​៕ ដោយ​៖​កូ​ឡាប​