Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​សម្តេច​តេ​ជោ ប្រកាស​ផ្ទាល់មាត់ ថា រកឃើញ​អ្នក​ឆ្លង​ជំងឺ COVID-19 សរុប​កើន​ដល់​៩៣​នាក់​

spot_img

​ភ្នំពេញ​៖ គិត​ត្រឹម​ម៉ោង ៩​និង​៣០​នាទី ថ្ងៃទី ២៥ ខែមីនា ឆ្នាំ​២០២០ សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី​កម្ពុជា បានប្រកាស​ផ្ទាល់មាត់ ថា ក្រសួងសុខាភិបាល រកឃើញ​អ្នក​ឆ្លង​ជំងឺ COVID-19 សរុប​កើន​ដល់​៩៣​នាក់ ។ សម្តេច​បញ្ជាក់ថា ករណី​ថ្មី​ចំនួន​២​បន្ថែមទៀត​នេះ កើតឡើង​នៅ​ខេត្ត​ព្រះសីហនុ ដែលជា​ជនបរទេស​។

​សម្តេច​តេ​ជោ បញ្ជាក់ថា កម្ពុជា​មិនមែនជា​កន្លែង​បង្កើត ឬ​ចម្លងជំងឺ​ដ៏​កាច​សាហាវ​នេះ​ទេ គឺ​ជំងឺ COVID-19 ជា​ជំងឺ​នាំចូល​ពី​បរទេស​។ ហើយ​សម្តេច​បញ្ជាក់ថា ជនបរទេស​ដែល​កើត​ជំងឺ COVID-19​នេះ ទទួលបាន​ការព្យាបាល​ជំងឺ​ដោយ​មិន​បង់ថ្លៃ​សេវា​អ្វី​ទាំងអស់​។​

នៅ​ព្រឹក​ថ្ងៃ​ពុធ ទី​២៥ ខែមីនា ឆ្នាំ​២០២០ នេះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​គ្រូពេទ្យ​ស្ម័គ្រចិត្ត​ប្រមាណ​ជាង​៣០០​នាក់ មុននឹង​ពួកគេ​ចេញ​បេសកកម្ម​ជាមួយ​ក្រសួងសុខាភិបាល ដើម្បី​ប្រយុទ្ធ​ជាមួយ​ជំងឺ​កូ​វីដ​១៩ (COVID-19)៕​ដោយ​៖​កូ​ឡាប​

spot_img
×