Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរស​ម្នាក់​ស្លាប់​ក្នុង​ភ្លើង ពេល​ទៅ​ពន្លត់ភ្លើង​ឆេះ​ចំការ​ស្វាយ

spot_img

​ព្រៃវែង ៖ បុរស​ម្នាក់​ត្រូវ​ភ្លើង​ឆេះ​រោលរាល​រហូត​ស្លាប់ ពេល​ចូលទៅ​ពន្លត់ភ្លើង កំពុង​ឆាបឆេះ​ចំការ​ស្វាយ​របស់ខ្លួន នៅ​ម៉ោង​ប្រមាណ​១៦ ថ្ងៃទី​២៤ ខែមីនា ឆ្នាំ​២០២០ នៅ​ភូមិ​ព្រែក​តា​រ័ត្ន ឃុំ​កំពង់​ប្រាំង ស្រុក​ពារាំង ខេត្តព្រៃវែង ។​

​សមត្ថកិច្ច បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​មានឈ្មោះ ចាន់ អឿន អាយុ​៧៣​ឆ្នាំ រស់នៅ​ភូមិ ឃុំ​កើតហេតុ ។ បន្ទាប់ពី​ទទួលបាន​ព័ត៌មាន ពី​ប្រជាពលរដ្ឋ កម្លាំង​បាន​ចុះ ទៅដល់​កន្លែងកើតហេតុ និង​បានធ្វើ​ការពិនិត្យ​សាកសព និង​សាកសួរ​បំភ្លឺ ពី​ក្រុមគ្រួសារ​បញ្ជាក់​អះអាងថា ឈ្មោះ ចាន់ អឿន ពិតជា​បាន​ស្លាប់ ដោយសារ​ភ្លើង​ឆេះ​ពិតប្រាកដ​មែន និង​បានធ្វើ​កំណត់ហេតុ​ប្រគល់​សាកសព ជូន​ក្រុមគ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃណី​។ មុនពេល​កើតហេតុ គាត់​បាន​ជិះ​កង់​ចេញពីផ្ទះ សំដៅទៅ​ចំការ​ស្វាយ​របស់ខ្លួន ដែល​នៅ​ខាងកើត​ភូមិ​ចម្ងាយ​ប្រមាណ​២​គីឡូម៉ែត្រ ។ ពេលទៅដល់​ក៏​ឃើញ​ភ្លើង​កំពុងតែ​ឆេះ​ចំការ​ស្វាយ គាត់​បាន​ចូលទៅ​ពន្លត់ភ្លើង រហូត​ឆេះ​រោល​ខ្លួនឯង​ស្លាប់ ៕​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×