Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ផេ​ក​ហ្វេ​ស​ប៊ុ​ក​ថៃ​មួយ បង្ហោះ​ជំរុញ​ឲ្យ​ជនជាតិ​ខ្លួន ប្រើ​ចម្ពាម​បាញ់​ភ្ញៀវទេសចរ ដែល​នៅតែ​ផ្គើន​នឹង​បម្រាម​គោចរ​ដើរហើរ​….

spot_img

ទំព័រ​ហ្វេ​ស​ប៊ុ​កមួយ​ដែលមាន​អ្នកតាមដាន​ជាង​កន្លះ​លាន​នាក់​បាន​គំរាម​ធ្វើបាប​ភ្ញៀវទេសចរ ដោយ​ហៅ​ពួកគេ​សុទ្ធតែ “​ពួក​ទេសចរ​លាមក​” ដែល​កំពុង​ផ្សងព្រេង​នៅ​ខាងក្រៅ​កោះ​ភូ​កេ​ត ក្នុងកំឡុងពេល​ផ្ទុះ​ជំងឺ​កូ​វីដ​-១៩ ។​

​នៅក្នុង​ការ​បង្ហោះ​ជាច្រើន​ដែល​បានចាប់ផ្តើម​កាលពី​ថ្ងៃ​ចន្ទ (៦ មេសា​) ផេ​ក Spotlight Thailand បាន​បង្ហោះ​រូបថត​នៃ​ពិធីជប់លៀង​របស់​ភ្ញៀវទេសចរ និង​ការ​ទស្សនា​នៅ​ភូ​កេ​ត ដើម្បី​ធ្វើឱ្យ​ពួកគេ​អាម៉ាសមុខ និង​បានស្នើ​ទៅ​អ្នកតាមដាន (follower) របស់ខ្លួន​ថា ពួកគេ​គួរតែ​បាញ់​ទៅលើ​អ្នកទេសចរ​ណា ដែល​ឆ្លៀតពេល​មិន​អនុវត្ត​វិធានការ ឃ្លាតឆ្ងាយ​ពី​សង្គម ជាមួយ​ចម្ពាមកៅស៊ូ​។​

​នៅក្នុង​ផុស​មួយ ផេ​ក​នេះ​បាន​សរសេរ​ជា​ភាសា​អង់គ្លេស នៅមានកម្រិត​ដែល​អាច​កាត់​យល់បាន​ថា​៖ “​ចេញពី​ប្រទេស​របស់ខ្ញុំ​! ពួក​អ្នក​មិនអាច​នៅទីនេះ​តទៅទៀត​បានឡើយ ពួក​ទេសចរ​លាមក​!” ។​

​ដោយឡែក នៅក្នុង​ផុស​មួយទៀត ផេ​ក​ដដែល​នេះ​បានសរសេរថា​៖ “​ពួក​ទេសចរ​ទាំងនោះ នៅ​ឆ្នេរ Patong សឹងតែ​រៀងរាល់ថ្ងៃ​តែម្តង​។ តើ​ពួកគេ​នៅ​ឈប់​នៅទីនេះ​នៅពេលណា​? ។ យើង​នឹងធ្វើ​ឲ្យ​អ្នក​អត់ឃ្លាន​រហូត​ស្លាប់ ហើយ​ពួក​អ្នកនឹង​មានរឿង​ធំ ប្រសិនបើ​ខ្ញុំ​ឃើញ​ពួក​អ្នក​ម្តងទៀត ពួក​ទេសចរ​លាមក​! ឆាប់​ចេញពី​ប្រទេស​របស់ខ្ញុំ​ភ្លាម​ទៅ​!!” ។​

​អ្នក Comment ភាគច្រើន បាន​ថ្កោលទោស​ភ្ញៀវទេសចរ​ជនជាតិ​ស្បែ​កស ដែល​បាន​ចេញមក​ខាងក្រៅ ក្នុងអំឡុងពេល​មានការ​ផ្ទុះឡើង​នៃ​វីរុស និង​បាន​ចោទប្រកាន់ថា ពួកគេ​កំពុង​ធ្វើ​ឲ្យ​ប្រជាជន​ថៃ​មាន​ហានិភ័យ​នៃ​ការឆ្លង​។​

​ក្នុងនោះ អ្នកលេង​ហ្វេ​ស​ប៊ុ​កម្នា​ក់បាន​លើកឡើងថា​៖ “​ករណីនេះ​បានធ្វើ​ឲ្យ​ខ្ញុំ​អាណិត​ខ្លួនឯង​ណាស់ និង​បុគ្គលិក​៨​នាក់​របស់ខ្ញុំ ។ ពួកយើង​បាននិងកំពុង​នៅ​ក្នុងផ្ទះ​ចាប់តាំងពី​ថ្ងៃទី​១៨ ខែមីនា មក​ម្លេះ ។ គ្មាន​អ្នកណាម្នាក់​នៃ​ពួកយើង ចេញទៅ​ខាងក្រៅ​នោះទេ លើកលែងតែ​ទៅ​ទទួលយក​ការផ្គត់ផ្គង់​សម្រាប់​ពួកយើង​៩​នាក់​ប៉ុណ្ណោះ ។ ប៉ុន្តែ ផ្ទុយទៅវិញ បែរជា​ពួក​ភ្ញៀវទេសចរ បែរជា​នាំគ្នា​ធ្វើ​រឿង​លេងសើច​បែបនេះ​!?” ។​

​ទោះយ៉ាងណា មាន​ពាក្យបណ្តឹង​ជាច្រើន ប្រឆាំង​ទៅនឹង​ការ​បង្ហោះ​លក្ខណៈ​ញុះញង់​របស់​ផេ​ក​ខាងលើនេះ ទៅកាន់​អគ្គ​កុល​ស៊ុ​ល​ក្នុង​តំបន់ ជាពិសេស​អភិបាលខេត្ត​ភូ​កែ​ត និង​សំណៅ​ចម្លង​នៃ​ការ​ផុស​នេះ ក៏ត្រូវ​បាន​បញ្ជូន​ទៅកាន់​ប៉ូលិស និង​មន្ត្រី​រដ្ឋាភិបាល​នៅក្នុង​ទីក្រុង​បាងកក​ផងដែរ ។​

​តាមរយៈ​រឿងនេះ ភ្ញៀវទេសចរ​ពីរ​បីនាក់​បាន​ប្រាប់ The Thaiger ដោយបាន​និយាយថា ពួកគេ​បាន​ចាក​ចេញពី​រមណីយដ្ឋាន​របស់​ពួកគេ​ហើយ ព្រោះ​ពួកគេ​មានការ​ព្រួយបារម្ភ​សុវត្ថិភាព​ខ្លាំងណាស់ ហើយ​មានការ​ងឿងឆ្ងល់​ថា ហេតុអ្វី​បានជា​អ្នកស្រុក​ចង់​ដុត​ថ្ម ដាក់​ទៅលើ​ពួកគេ​អ៊ីចឹង ។​

​មកទល់ពេលនេះ មិនទាន់មាន​ចំណាត់ការ​ណាមួយ​ដើម្បី​លុប​ទំព័រ​ហ្វេ​ស​ប៊ុ​ក Spotlight Thailand ដែល​គាំទ្រ​ការប្រើ​អំពើ​ហឹ​ង្សា​ប្រឆាំងនឹង “​ទេសចរ​លាមក​” ដែល​ជាប់​នៅក្នុង​ភូ​កេ​ត​នោះទេ​៕

​ប្រែ​សម្រួល​៖ លឹម ហុង (​ប្រភព​៖ The Thaiger, khaosodenglish)​

spot_img
×