Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ភ្លៀង​កក់ខែ នៅតែ​បន្ត​ធ្លាក់​រាយប៉ាយ នៅតាម​បណ្តា​រាជធានី​-​ខេត្ត​មួយចំនួន ចាប់ពី​ថ្ងៃ​ទី​២៣​ដល់​ថ្ងៃ​៣១​មករា​

spot_img

​ភ្នំពេញ​៖ បើ​តាម​ការព្យាករណ៍​អាកាសធាតុ​ប្រចាំ​សប្តាហ៍​របស់​ក្រសួង​ធនធានទឹក​និង​ឧតុនិយម​បាន​អោយដឹងថា ភ្លៀង​កក់ខែ នឹង​នៅតែ​បន្ត​ធ្លាក់​រាយប៉ាយ នៅតាម​បណ្តា​រាជធានី​-​ខេត្ត​មួយចំនួន ចាប់ពី​ថ្ងៃ​ទី​២៣​ដល់​ថ្ងៃ​៣១​មករា ។​

​ជា​ការព្យាករណ៍​អាកាសធាតុ​ប្រចាំ​សប្តាហ៍​របស់​ក្រសួង​ធនធានទឹក​និង​ឧតុនិយម​៖ ព្រះរាជាណាចក្រ​កម្ពុជា កំពុង​បន្ត​ទទួល​ខ្យល់​ដែល​បក់​មកពី​ទិសខាងកើត (​មក​ពី​សមុទ្រ​ចិន​ខាងត្បូង​) ។ ឥទ្ធិពល​របស់​ខ្យល់មូសុង​ឦសាន និង​ជ្រលង​សម្ពាធ​ខ្ពស់ បន្ត​ចុះខ្សោយ​ជា​បន្តបន្ទាប់​។ លក្ខណៈ​បែបនេះ នឹង​បង្ក​ឲ្យមាន​ភ្លៀង​កក់ខែ បន្ត​ធ្លាក់​រាយប៉ាយ ក្នុង​កម្រិត​ពី​តិច​ទៅ​បង្គួរ ចាប់ពី​ថ្ងៃ​ទី​២៣ ដល់​៣០​ខែ​មករា នៅតាម​បណ្តា​រាជធានី ខេត្ត​មួយចំនួន​ដូចជា តំបន់​មាត់សមុទ្រ ខេត្ត​កែប កំពត ព្រះសីហនុ និង​ខេត្ត​កោះកុង នឹង​មាន​ភ្លៀង​កក់ខែ ធ្លាក់​ពី​មធ្យម​ទៅ​បង្គួរ​។ តំបន់​ទំនាប​កណ្តាល រាជធានី​ភ្នំពេញ ខេត្ត​ព្រៃវែង ស្វាយរៀង កណ្តាល តាកែវ កំពង់ស្ពឺ និង​ខេត្ត​កំពង់ឆ្នាំង នឹង​មាន​ភ្លៀង​កក់ខែ​ធ្លាក់​ពី​តិច​ទៅ​មធ្យម​៕​ ដោយ​៖​កូឡាប​

spot_img
×