Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្ត្រី​ជនជាតិ​កួយ មាន​អាយុ​ជាង​១០០​ឆ្នាំ រស់នៅ​ខេត្តស្ទឹងត្រែង​

spot_img

ស្ទឹងត្រែង​៖ លោកយាយ​ជនជាតិ​កួយ​ម្នាក់ មាន​អាយុ​ជាង​១០០​ឆ្នាំ កំពុង​រស់នៅក្នុង​ខ្ទម​មួយ​ដាច់ដោយឡែក​ពី​កូនចៅ​។ ស្ត្រី​ដែលមាន​វ័យ​ចំណាស់ កម្រ​បាន​ជួប ស្ថិតក្នុង​តំបន់​ឧបសម្ព័ន្ធ​វាល​ដេញ នៃ​ភូមិ​អន្លង់​ជ្រៃ ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ខេត្តស្ទឹងត្រែង​។​

​លោក យក់ ម៉ៅ ត្រូវជា​កូនប្រសា​បាន​រៀបរាប់​ប្រាប់​ឲ្យ​ដឹងថា ម្តាយក្មេក​ឈ្មោះ​កែវ ចាន់ មាន​វ័យ​១០៩​ឆ្នាំ​។ គាត់​មានកូន​ពីរ​នាក់ គឺ​ប្រុស​ម្នាក់ និង​ស្រី​ម្នាក់​។​

​លោក យក់ ម៉ៅ បាន​បន្តថា កូនស្រី​ត្រូវជា​ប្រពន្ធ​របស់លោក​។ ចំណែក​កូនប្រុស​ច្បង​សព្វថ្ងៃ កំពុង​នៅ​ប្រទេស​អូស្ត្រាលី​។ កូនច្បង​លោកយាយ កែវ ចាន់ បាន​ចេញទៅ​រស់នៅ​ក្រៅប្រទេស​តាំងពី​វ័យ​កុមារ ជាមួយ​ស្ត្រី​ម្នាក់ ក្នុង​របប​ប្រល័យពូជសាសន៍​ប៉ុល ពត ឆ្នាំ​១៩៧៥-១៩៧៩​។​
របប​នោះ ភៀសខ្លួន​ពី​ខេត្តស្ទឹងត្រែង ទៅ​រស់ក្នុង​ជំរុំ​ព្រំដែន​កម្ពុជា​ថៃ​។ កូនប្រុស​ច្បង ត្រូវ​ស្ត្រី​ម្នាក់ នាំទៅ​ក្រៅប្រទេស​តាំងពី​នៅ​វ័យ​ជាង​១០​ឆ្នាំ​។ ចាប់តាំងពី​ទៅ​រស់នៅ​ក្រៅប្រទេស រហូតមកដល់​បច្ចុប្បន្ន ក៏​ធ្លាប់​មកលេង​ម្តាយ​ម្តងម្កាល​ដែរ​។​
ភូមិ​ឧបសម្ព័ន្ធ គឺ​មានតែ​លោកយាយ​កែវ ចាន់ ម្នាក់​គត់ មាន​អាយុ​១០៩​ឆ្នាំ​។ អ្នក​ឃុំ​អន្លង់​ជ្រៃ ចាត់ទុក​លោកយាយ​កែវ ចាន់ គឺជា​ស្ត្រី​មាន​អាយុ​វែង​ជាងគេ​បង្អស់ នៃ​កុលសម្ព័ន្ធ​ជនជាតិ​កួយ នៅ​ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ខេត្តស្ទឹងត្រែង​៕

ដោយ​៖​សុខុម​

spot_img
×