Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឥណ្ឌា​យក​ទូ​រថភ្លើង ៥០០​បង្កើត​គ្រែ​បន្ថែម​ជិត ១០.០០០​សម្រាប់​អ្នកជំងឺ COVID-19 នៅ​ក្រុង​ដេលី​

spot_img

​ប្រទេស​ឥណ្ឌា​នឹង​ប្រើប្រាស​ទូរថភ្លើង​ចំនួន ៥០០ ដើម្បី​បង្កើត​គ្រែ​ឲ្យ​បាន ៨.០០០​បន្ថែមទៀត​សម្រាប់​អ្នកជំងឺ​កូ​រ៉ូ​ណា នៅក្នុង​ទីក្រុង​ដេលី (Delhi) ក្រោយ​ការឆ្លង​កើតឡើង​កាន់តែខ្លាំង​។​

​រដ្ឋមន្ត្រី​គេហដ្ឋាន លោក Amit Shah បានប្រកាស​ពី​វិធានការ​ថ្មី​បន្ថែមទៀត​សម្រាប់​ទីក្រុង​ដេលី រួមមាន​ការបង្កើត​ការធ្វើ​តេស្ត​ឲ្យ​បាន​ឆាប់រហ័ស​រក​វីរុស COVID-19​។ កន្លែង​ថែទាំ​ង​អ្នកជំងឺ​ជាច្រើន ត្រូវការ​ជា​ចាំបាច់​។​

​អត្រា​ឆ្លង​វីរុស​កូ​រ៉ូ​ណា​ប្រចាំថ្ងៃ​នៅ​ឥណ្ឌា​បាន​កើនឡើង​ដល់​ជិត ១២.០០០​នាក់​។​

​ក្នុង​រយៈពេល​ប៉ុន្មាន​សប្តាហ៍​ចុងក្រោយ​នេះ ឥណ្ឌា​មានការ​ឆ្លង​រាតត្បាត​ខ្លាំង ដោយ​តួលេខ​ឆ្លង​សរុប​កើន​ដល់​ជាង ៣២២.០០០​នាក់ ធ្វើ​ឲ្យ​ឥណ្ឌា​ក្លាយ​ទៅ​ប្រទេស​ទី ៤​បន្ទាប់ពី​អា​មេ​រិច ប្រេ​ស៊ី​ល និង​រុស្សី ដែលមាន​អ្នក​ឆ្លង​ច្រើន​បំផុត​។​

​ចំនួន​អ្នកស្លាប់​សរុប​នៅ​ឥណ្ឌា​មាន ៩.៥២០​នាក់​។

​ឥណ្ឌា​ចាប់ផ្តើម​យក​ទូរ​រថភ្លើង​ធ្វើជា​មណ្ឌល​ សម្រាប់​ដាក់​ម​នុស្ស​ឲ្យ​នៅ​ដោយឡែក​ក្នុង​ខែមេសា នៅពេល​ដេ​ល​បណ្តាញ​រថភ្លើង​មួយ​ភាគ​ធំ​ត្រូវបាន​ផ្អាក​ដំណើរការ ​ដោយសារ​ការ​រាតត្បាត​វីរុស​។​

​កាលពី​ខែ​មុន រដ្ឋាភិបាល​បានប្រកាស​គម្រោង​បញ្ជ​ប់​ការបិទ​ប្រទេស ដែល​ចាប់ផ្តើម​នៅ​ថ្ងៃទី ២៥​ខែមីនា​។​

​ចរាចរណ៍​តាម​ដងផ្លូវ និង​រថភ្លើង​ចាប់ផ្តើម​កើនឡើង​វិញ ខណៈដែល​មានការ​រឹតត្បិត​ការបន្ធូរបន្ថយ ហើយ​ហាង និង​កន្លែង​ជាច្រើន​បានចាប់ផ្តើម​ដំណើរ​វិញ​។ ទីផ្សារ​ចាប់ផ្តើម​មាន​មនុស្ស​កក​គុ​ញ​។​

​ការបិទ​ប្រទេស​បានធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​ឥណ្ឌា​យ៉ាង​ធ្ងន់ ដោយ​មនុស្ស​រាប់លាន​នាក់​បាត់បង់​ការងារ​ធ្វើ ជាពិសេស​កម្មករ​ចំណាកស្រុក​។​

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុ​ភ័​ក្រ​
​ប្រភព​៖ BBC


spot_img
×