Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ករណី​ឃាតកម្ម​សម្លាប់​បុរស​ម្នាក់ នៅ​ស្រុក​ក្រគរ ដោយ​ចោទថា​ចេះ​អំពើ​អាប​ធ្មប់ សមត្ថកិច្ច​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់ ក្នុងនោះ​ស្ត្រី​ម្នាក់​ជា​ប្រពន្ធ​របស់​សព

spot_img

​ពោធិ៍សាត់​៖​ជនសង្ស័យ​២​នាក់ ក្នុងនោះ​មាន​ស្ត្រី​ម្នាក់​ជា​ប្រពន្ធ​របស់​សព ជាប់​ពាក់ព័ន្ធ​អំពើ​ឃាតកម្ម (​កាប់សម្លាប់​នឹង​ពូថៅ​) ទៅលើ​ជនរងគ្រោះ​ដោយ​ចោទថា​ចេះ​អំពើ​អាប​ធ្មប់ ត្រូវបាន​សមត្ថកិច្ច​ស្រាវជ្រាវ​ឃាត់ខ្លួន​។​

​បើតាម​ការបញ្ជាក់​ពី​សមត្ថកិច្ច ដែល​ចុះ​ប្រតិបត្តិការ​ស្រាវជ្រាវ​ករ​ណី​ឃាតកម្ម​នេះ បាន​ឲ្យ​ដឹងថា ហេតុការណ៍​នេះ បានកើត​ឡើង កាលពី​វេលា​ម៉ោង​៨​យប់​ថ្ងៃទី​១០ ខែមិថុនា ឆ្នាំ​២០២០ ត្រង់ចំណុច​អំពិល​ផ្អែម ក្នុងភូមិ​បំ​ណ​ក់ ឃុំ​ឈើ​តុំ ស្រុក​ក្រគរ ខេត្តពោធិ៍សាត់ ហើយ​នៅ​ថ្ងៃទី​១៥ ខែមិថុនា ឆ្នាំ​២០២០ សមត្ថកិច្ច​ប៉ុស្តិ៍នគរបាល​ឈើ​តុំ បាន​ស្រាវជ្រាវ​ស៊ើបអង្កេត​រហូតដល់​ការឃាត់ខ្លួន​ជនសង្ស័យ​២​នាក់ ។​

​សមត្ថកិច្ច​បានឱ្យដឹង​ថា ជនសង្ស័យ​ដែល​ត្រូវបាន​ឃាត់ខ្លួន មានឈ្មោះ ញាំ​ង ធី​ម ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ ជនជាតិខ្មែរ និង​ឈ្មោះ ប៉ាត លី អាយុ​៤៣​ឆ្នាំ ជនជាតិខ្មែរ ជា​ប្រពន្ធ​នៃ​សព បច្ចុប្បន្ន​រស់នៅ​ភូមិ​បំ​ណ​ក់ ឃុំ​ឈើ​តុំ ស្រុក​ក្រគរ ខេត្តពោធិ៍សាត់​។​

​ជនសង្ស័យ​ទាំង​២​នាក់ បាន​ប្រើប្រាស់ ពូថៅ​កាប់សម្លាប់​ជនរងគ្រោះ​ឈ្មោះ ប្រាក់ ប៊​ន អាយុ​៤៩​ឆ្នាំ បច្ចុប្បន្ន​រស់នៅ​ភូមិ​ឃុំ​ស្រុក​ជាមួយគ្នា រួច​បោះ​ទៅក្នុង​ឡធ្យូង ដោយ​ចោទ​ជនរងគ្រោះ​ថា ចេះ​ធ្វើអំពើ​ផ្លូវ​ងងឹត អាប​ធ្មប់​។​

​ករណី​ឃាតកម្ម កើតឡើង​កាលពី​វេលា​ម៉ោង​៨​យប់​ថ្ងៃទី​១០ ខែមិថុនា ឆ្នាំ​២០២០ ស្ថិតនៅ​ភូមិ​បំ​ណ​ក់ ឃុំ​ឈើ​តុំ ស្រុក​ក្រគរ ខេត្តពោធិ៍សាត់ រហូតដល់​មាន​ធុំក្លិន​ស្អុយ ទើប​បង្ក​ការភ្ញាក់ផ្អើល​ដល់​អ្នកភូមិ​៕
​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×