Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តោះ​ស្វែងយល់​បន្ថែម​អំពី​បច្ចេកវិទ្យា 5G ដែល​ក្រុមហ៊ុន Airbus និង M1 កំពុង​សាកល្បង​ប្រើ​សម្រាប់​ការ​បង្ហោះ​ដ្រូ​ន​នៅ​សិង្ហ​បុរី​

spot_img

​ភ្នំពេញ​៖ បច្ចេកវិទ្យា 5G ត្រូវបាន​គេ​ចាត់ទុកថា​ជា​បច្ចេកវិទ្យា​ជំនា​ន់ទី​៥ ដែលមាន​ការវិវឌ្ឍ​ខ្លាំង​បើ​ប្រៀប​ទៅ​បច្ចេកវិទ្យា 4G សម្រាប់​ឧបករណ៍​ចល័ត​។ ប្រព័ន្ធ 5G អាច​ផ្ដល់​ល្បឿន​រហូតដល់ ១០០​ដង​នៃ​ល្បឿន​ប្រព័ន្ធ 4G (150-250Mbps v 20-30Mbps) ដែល​អាចឱ្យ​លោកអ្នក​ប្រើ​អ៊ីនធឺណិត មើល​ភាពយន្ត និង​ទាញយក​ឯកសារ​ផ្សេងៗ​បាន​យ៉ាង​លឿន ម្យ៉ាងវិញទៀត​ប្រព័ន្ធ 5G ក៏​អាច​កាត់បន្ថយ​រយៈពេល​រង់ចាំ​ក្នុងការ​ទំនាក់ទំនងរ​វាង​ឧបករណ៍ (reduce latency) ដែល​នេះ​មាន​សារប្រយោជន៍​បំផុត​សម្រាប់​ប្រើ​ជាមួយ ឧបករណ៍​នៅក្នុង​មន្ទីរពេទ្យ និង​រថយន្ត​ដែល​អាច​បើក​បាន​ដោយ​ខ្លួនឯង​ជាដើម​។ នេះ​បើតាម​ការផ្សព្វផ្សាយ​រប​ស់​នាយកដ្ឋាន ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា​នៃ​ក្រសួង​មហា​ផ្ទ​។​

​ដើម្បី​ទាញយក​នូវ​អត្ថប្រយោជន៍​របស់​ប្រព័ន្ធ 5G ថ្មីៗ​នេះ​ក្រុមហ៊ុន​ទូរ​សព្ទ M1 បាន​សហការ​ជាមួយ​ក្រុមហ៊ុន Airbus ដែលជា​ក្រុមហ៊ុន​ផលិត​យន្តហោះ​ដ៏​ធំ​មួយ ដើម្បី​ធ្វើការ​សាកល្បង​បង្ហោះ​ដ្រូ​ន​នៅតាម​ឆ្នេរសមុទ្រ​នៃ​ប្រទេស​សិង្ហ​បុរី​។ ការសាកល្បង​នេះ គឺ​ដើម្បី​ធ្វើការ​វាយតម្លៃ ថា​តើ​គេ​អាច​បង្ហោះ​ដ្រូ​ន​បាន​ដោយ​សុវត្ថិភាព និង​មាន​ប្រសិទ្ធភាព ដោយ​ប្រើ​ប្រព័ន្ធ 5G របស់​ក្រុមហ៊ុនទូរស័ព្ទ M1 បាន​ដល់​កម្រិតណា ហើយ​វា​ក៏​ជា​ឧកាស​មួយ​ដើម្បីឱ្យ​ក្រុមហ៊ុន M1 អង្កេត​មើល​ពី​ដំណើរការ​ប្រព័ន្ធ 5G ដែល​ទើបបាន​ដាក់ឱ្យ​ប្រើប្រាស់រ​បស់​គេ​ផងដែរ​។​

​ប្រើប្រាស់​បច្ចេកវិទ្យា 5G និង​ទិន្នន័យ​ពី​ប្រព័ន្ធ​បណ្ដាញ (Network-based data) សម្រាប់​កំណត់​ទីតាំង​អាច​ផ្ដល់​ភាព​សុក្រឹត​ជាង​ប្រព័ន្ធ GPS ទៅទៀត នេះ​បើតាម​ការផ្សព្វផ្សាយ​រប​ស់ M1​។ ក្រៅពី​ការសាកល្បង​ប្រើ​បច្ចេកវិទ្យា 5G សម្រាប់​ការ​បង្ហោះ​ដ្រូ​ន កាលពី​ខែ​មុន​ក្រុមហ៊ុន IBM ក៏មាន​ផែនការ ក្នុង​ការធ្វើ​សហប្រតិបត្តិការ​ជាមួយ​ក្រុមហ៊ុន M1 និង Samsung ដើម្បី​បង្កើត​កម្មវិធី​សម្រាប់​វិស័យ​ផលិតកម្ម ដោយ​ប្រើ​បច្ចេកវិទ្យា 5G ជាមួយ AI និង Internet of Things (IoT) ផងដែរ​៕

ដោយ​៖​កូ​ឡាប​

spot_img
×