Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

COVID-19៖ ចិន​ប្រកាស​ផ្អាក​នាំចូល​សាច់​មាន់កក ពី​ក្រុមហ៊ុន​អា​មេ​រិច និង​បិទ​រោងចក្រ Pepsi នៅ​ក្រុង​ប៉េកាំង

spot_img

​ចិន​បាន​ផ្អាក​ការនាំ​ចូល​ប​សុ​បក្សី​ពី​ក្រុមហ៊ុន​ដ៏​ធំ​រប​ស់អា​មេ​រិច និង​បញ្ជា​ឲ្យ​ក្រុង​ប៉េកាំង​បិទ​រោងចក្រ Pepsi កាលពី​ថ្ងៃអាទិត្យ ខណៈដែល​អាជ្ញាធរ​កំពុង​ចាត់វិធានការ​ទៅលើ​ការផលិត និង​ចែកចាយ​អាហារ ចំពេល​ដែល​វីរុស​កូ​រ៉ូ​ណា​កំពុង​ផ្ទុះ​ជាថ្មី​នៅក្នុង​ក្រុង​ប៉េកាំង​។​

​មន្ត្រី​សុខាភិបាល​បានប្រកាសថា រកឃើញ​វីរុស​ចំនួន ២២​ករណី​បន្ថែម​ក្នុង​ក្រុង​ប៉េកាំង ដែល​ក្នុង​ក្រុង​នេះ មនុស្ស​ជាង ២​លាន​នាក់​ត្រូវបាន​ធ្វើតេស្ត ដើម្បី​គ្រប់គ្រង​ការផ្ទុះ​វីរុស​ជា​លើក​ទី ២​ទាក់ទង​ទៅនឹង​ទីផ្សារ​លក់ដុំ នៅក្នុង​ក្រុង​ប៉េកាំង​។​

​ការនាំ​ចូល​សាច់មាន់​កក​ពី​ក្រុមហ៊ុន​អា​មេ​រិច​ឈ្មោះ Tyson Foods ត្រូវបាន​ផ្អាក​ជា​បណ្តោះអាសន្ន ក្រោយពេល​មានការ​រកឃើញ​ពី​ការផ្ទុះ​វីរុស នៅក្នុង​រោងចក្រ​មួយ​ក្នុងចំណោម​រោងចក្រ​ជាច្រើន​នៅ​អា​មេ​រិច​។ នេះ​បើតាម​ការបញ្ជាក់​របស់​អគ្គ​រដ្ឋបាល​គយ​ចិន​។​

​ផលិតផល​មកពី​ក្រុមហ៊ុន Tyson Foods ដែល​បាន​មកដល់​ចិន​ហើយ ក៏​នឹងត្រូវ​ធ្វើការ​រឹបអូស​ផងដែរ​។​

​ចំ​ណែ​ក្រុមហ៊ុន​អាហារ និង​ភេសជ្ជៈ​ដ៏​ធំ​រប​ស់អា​មេ​រិច PepiCo ក៏ត្រូវ​បាន​បញ្ជា​ឲ្យ​ធ្វើ​ការបិទ​រោងចក្រ​របស់ខ្លួន​មួយ នៅក្នុង​ទីក្រុង​ប៉េកាំង​ផងដែរ ក្រោយពេល​មាន​បុគ្គលិក​ជាច្រើន ត្រូវបាន​រកឃើញ​មាន​ផ្ទុក​វីរុស​។ នេះ​បើតាម​ការបញ្ជាក់​របស់​អ្នកនាំពាក្យ​ក្រុមហ៊ុន អ្នកស្រី Fan Zhimin​។​

​អ្នកស្រី​បន្ថែមថា មនុស្ស​ចំនួន ៨៧​នាក់​ដែលមាន​ទំនាក់ទំនង​គ្នា ត្រូវបាន​តាមដាន និង​ដាក់​ឲ្យ​នៅ​ដាច់ដោយឡែក​។​

​សូមបញ្ជាក់ថា រហូតមកដល់​ពេលនេះ មនុស្ស​ជាង ២២០​នាក់​ត្រូវបាន​គេ​ធ្វើតេស្ត​រកឃើញ​មាន​ផ្ទុក​វីរុស COVID-19 នៅក្នុង​ក្រុង​ប៉េកាំង​។​

​ទីផ្សារ​ដ៏​ធំ ដែល​ផ្តល់​ការ​ផ្គត់​ផ្គង​ចំនួន ៨០​ភាគរយ​ទៅដល់​ក្រុង​ប៉េកាំង ត្រូវបាន​បិទ​ចោល ហើយ​មន្ត្រី​អា​មេ​រិច​ក៏បាន​ណែនាំ​ឲ្យ​ពលរដ្ឋ​ទាំងអស់ បំផ្លាញចោល​អាហារ​កករ​បស់​ពួកគេ​ទាំងអស់​៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុ​ភ័​ក្រ​
​ប្រភព​៖ AFP​

spot_img
×