Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជនសង្ស័យ​ម្នាក់​ជិះ​កង់​ដើររក​ឆ្កឹះ​សោ​ផ្ទះ ប៉ង​លួច​ទ្រព្យសម្បត្តិ ត្រូវបាន​បងប្អូន​ប្រជាពលរដ្ឋ​ឃាត់ខ្លួន​ឲ្យ​សមត្ថកិច្ច​ភ្លាមៗ​

spot_img

​ភ្នំពេញ​៖ ជនសង្ស័យ​ម្នាក់​ត្រូវបាន​ម្ចាស់ផ្ទះ រួមជាមួយ​ប្រជាពលរដ្ឋ ឃាត់ខ្លួន​ឲ្យ​សមត្ថកិច្ច​ប៉ុស្តិ៍នគរបាល​ស្ទឹងមានជ័យ​១ បន្ទាប់ពី​ជនសង្ស័យ​រូបនោះ បម្រុង​ឆ្កឹះ​សោ​ផ្ទះ​លួច​ទ្រព្យសម្បត្តិ កាលពី​វេលា​ម៉ោង ១​និង​៣០​នាទី រំលងអធ្រាត្រ​ឈានចូល ថ្ងៃទី​២៣ ខែមិថុនា ឆ្នាំ​២០២០ នៅ​ទល់មុខ​នឹង​ផ្ទះសំណាក់ ស្ទឹង​លាភ ផ្លូវ​បេតុង សង្កាត់​ស្ទឹងមានជ័យ​១ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។

​ជនសង្ស័យ​មានឈ្មោះ អិន ឧ​ត្ត​ម ហៅ​ចិន អាយុ​២០​ឆ្នាំ មុខរបរ មិន​ពិតប្រាកដ ស្នាក់នៅ​ផ្ទះជួល សង្កាត់​ស្ទឹងមានជ័យ​១ ខណ្ឌមានជ័យ ។​
សមត្ថកិច្ច ដកហូត សោតា​ន់​១​ដុំ និង​កង់​កញ្ចាស់​មួយ​។

តាម​សម្ដី បុរស​ជា​ម្ចាស់ផ្ទះ សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ឲ្យ​ដឹងថា មុននឹង​ឈានដល់​ការឃាត់ខ្លួន​ជនសង្ស័យ គឺ​រូបលោក ត្រឡប់​មកពី​ហូប​អី​មួយ​មិត្តភក្ដិ លុះ​មកដល់​ជិត​ផ្ទះ ក៏​ឈប់​រថយន្ដ ហើយ​សម្លឹង​ឃើញ បុរស​ជា​ជនសង្ស័យ កំពុងតែ​ជិះ​កង់ ឈប់​នៅមុខ​ផ្ទះ ដោយ​សកម្មភាព អើត​ឡឺម​ងាកឆ្វេង​ស្ដាំ ហើយដោយ​ឃើញ​សភាព​មិន​ស្រួល រូបគាត់​បាន​តេ​ទូរស័ព្ទ ទាក់ទង​ទៅ​សមត្ថកិច្ច​ឲ្យ​មកដល់​ផ្ទះ ហើយ​ក៏បាន​ឃាត់ខ្លួន បុរស​ខាងលើ សួរនាំ​ឆែកឆេរ​ស្រាប់តែ​រកឃើញ​នូវ​ឧបករណ៍​សម្រាប់ ឆ្កឹះ​សោ​មួយ​ដុំ​នៅក្នុង​ខ្លួន ទើប​ប្រគល់​ឲ្យ​សមត្ថកិច្ច យកទៅ​សាកសួរ​នៅ​ប៉ុស្តិ៍នគរបាល​ស្ទឹងមានជ័យ​១​តែម្តង ។

​បច្ចុប្បន្ន​ជនសង្ស័យ កំពុង​ឃាត់ខ្លួន​នៅ ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ស្ទឹងមានជ័យ​ទី​១ ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី​៕
​ដោយ​៖ សា​ម៉េ​ត និង​ភក្ត្រា​


spot_img
×