Friday, September 17, 2021

ស្នងការ​ជួន ណា​រិន្ទ ប្រតិកម្ម​ខ្លាំង​លើ ប្រជា​ការពារ​ដែល​យក​ឯកសណ្ឋាន​នគរបាល​ជាតិ មក​ពាក់​មិន​ត្រឹមត្រូវ​

​ខេត្ត​ព្រះសីហនុ​៖ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ជួន ណា​រិន្ទ ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ បានធ្វើការ​ប្រតិកម្ម​ខ្លាំង ចំពោះ​បងប្អូន​ជា ប្រជា​ការពារ​មួយ​ក្តាប់​តូច ដែល​តែងតែ​យក​ឯកសណ្ឋាន​កងកម្លាំង​នគរបាលជាតិ យកមក​ស្លៀក​មិន​ត្រឹមត្រូវ ដែល​ធ្វើ​ឲ្យ​បាត់បង់​សេចក្តីថ្លៃថ្នូរ កិត្តិយស នគរបាលជាតិ ជាពិសេស នគរបាលជាតិ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ​នេះ​តែម្តង​។ នេះ​បើតាម​ការផ្សាយ​ព័ត៌មាន​ក្នុង​ផេ​ក​ហ្វេ​ស​ប៊ុ​ក​ផ្សព្វផ្សាយ​អប់រំ ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ​នៅ​ថ្ងៃ​អង្គារ ទី​២៣ ខែមិថុនា ឆ្នាំ​២០២០ នេះ​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ស្នងការ បាន​សង្កត់ធ្ងន់ថា លោក​បាន​ឲ្យ​មន្ត្រីក្រោមឱវាទ​ខ្លួន​ចុះទៅ​ធ្វើការ​ណែនាំ​ជាច្រើន​ដង តែ​នៅតែ​ឃើញ​មាន ពួកគាត់​លួច​យក​ឯកសណ្ឋាន​នគរបាល​ជាតិ​មក​ស្លៀក​ដោយ​ពុំ​ត្រឹមត្រូវ​សោះ​។ ដូច្នេះ​លោក​ឧ​ត្ត​ម​សេនីយ៍​ស្នងការ​ដោយ​យល់ឃើញថា ពួកគាត់​មួយចំនួន​នោះ​ចាស់ៗ​ដែរ​ហើយ ទើប​សូម​អំពាវនាវ​ឲ្យ​ឈប់​បន្ត​ការធ្វើ​បែបនេះ​ទៀត​៕
​ដោយ​៖​កូ​ឡាប​