Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជនជាតិ​ចិន​បើក​រថយន្ដបុក​ជា​រថយន្ដ​ ដែល​កំពុងតែ​ធ្វើដំណើរ​បណ្តាល​ឲ្យ​ខ្ទាត​ទៅ​បោក​ផ្ទប់​បង្គោល​ភ្លើង​ដែក​របួស​២ នាក់​

spot_img

​ភ្នំពេញ​: ជនជាតិ​ចិន បើករថយន្ត​ស៊េរី​ទំនើប​មួយគ្រឿង​ជ្រុល​ទៅបុក​រថយន្ត​ហ្វ​ត​រ៉េ​ន​ជ័រ ត្រង់ចំណុច​ផ្លូវបំបែក​ជា​បួន​បណ្តាល​ឲ្យ​រថយន្ត​ហ្វ​ត​ខ្ទាត​ទៅ​បោក​ផ្ទប់​នឹង​បង្គោល​ភ្លើង​ដែក​បណ្តាល​វៀច ចំណែក​រថយន្ត​រង​ការខូចខាត​យ៉ាងដំណំ​ទាំងសងខាង​និង​រងរបួស​២ នាក់​។​

​ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​១២​និង ២០ នាទី​យប់​រំលងអធ្រាត្រ​ឈានចូល​ថ្ងៃទី ២៥ ខែមិថុនា​ឆ្នាំ ២០២០ ត្រង់ចំណុច​បេនឡាន​កា​ពី​តូ​ល នៅតាម​បណ្ដោយ​ផ្លូវ ១៨២ កែង​នឹង​ផ្លូវ ១០៧ ក្នុង​សង្កាត់​បឹង​ព្រលឹត ខណ្ឌ ៧ មករា រាជធានី​ភ្នំពេញ​។​

​តាម​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា មុន​កើតហេតុ​គេ​ឃើញ​បុរស​ជន​ជាតិចិន​មួយក្រុម​បើករថយន្ត​ស៊េរី​ទំនើប​មួយគ្រឿង​ម៉ាក ​ALPHARD​ ពណ៌​ស​ពាក់​ផ្លាកលេខ​ភ្នំពេញ ​2BB-4396 ​ធ្វើដំណើរ​តាម​បណ្ដោយ​ផ្លូវ ១០៧ ទិសដៅ​ពី​ជើង​ទៅ​ត្បូង​លុះ​មកដល់​ចំណុចកើតហេតុ​ខាងលើ​ផ្លូវបំបែក​ជា​បួន​ក៏​ជ្រុល​ចង្កូត​ទៅបុក​រថយន្ត​ស៊េរី​ទំនើប​ម៉ាក​ហ្វ​ត​រ៉េ​ន​ជ័រ​មួយ គ្រឿង​ពណ៌​ស​ពាក់​ផ្លាកលេខ​ភ្នំពេញ ​2BB-3559​ បើក​បុរស​ម្នាក់​រួម​ដំណើរ​នឹង​បុរស​៣ នាក់​ទៀត​ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ ១៨២ ទី​សដៅ​ពី​លិចទៅ​កើត​ចំពាក់​កណ្ដាល​រថយន្ត​ហ្វ​ត​ពេញទំហឹង​បណ្ដាល​ឲ្យ​រថយន្ត​ហ្វ​តទៅ​បោក​ផ្ទប់​នឹង​បង្គោល​ភ្លើង​ដែក​តាម​ចិញ្ចើមផ្លូវ​បណ្ដាល​ឲ្យ​ទ្រេត ចំណែក​ឯ​រថយន្ត​ទាំងពីរ​គ្រឿង​រង​ការខូចខាត​យ៉ាងដំណំ​ដូចគ្នា និង​បណ្ដាល​ឲ្យ​ខាង​ភាគី​រថយន្ត​ហ្វ​ត​រងរបួស​២​នាក់​។​

​ក្រោយ​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន​បាន​ចុះមក​ដល់​បាន​ទំនាក់ទំនង​ទៅខាង​សមត្ថកិច្ច​ជំនាញ​ចុះមក​ធ្វើការ​វាស់វែង​យក​រថយន្ត​ទាំងពីរ​គ្រឿង​ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​រាជធានី​ភ្នំពេញ​រង់ចាំ​ធ្វើការ​ដោះស្រាយ​គ្នា​ទៅតាម​ផ្លូវច្បាប់​៕ ដោយ​៖​ភ​ត្រា និង​សា​ម៉េ​ត​

spot_img
×