Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាណិត​ណាស់ បុរស​ជន​អាណា​ថា​ម្នាក់ ដេកស្លាប់​ក្បែរ​លូ​យ៉ាង​អាណោចអាធ័ម​(វីដេអូ)

spot_img

​ភ្នំពេញ​៖​ប្រជាពលរដ្ឋ​ប្រទះឃើញ​បុរស់​ម្នាក់​ដេកស្លាប់ ក្បែរ​លូ​ស្លាប់​យ៉ាង​អាណោចអាធ័ម ដែល​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង​២​និង​២៥​នាទី​ថ្ងៃទី​២៦ ខែមិថុនា ឆ្នាំ ២០២០ ស្ថិតនៅតាម​បណ្ដោយ​ផ្លូវ​ឌួង​ងៀត ២​ភូមិ​ទ្រុងមាន់ សង្កាត់​អូរ​បែកក្អម ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។​

​សព​ជនរងគ្រោះ​មិន​ត្រូវបាន​ស្គាល់​អត្តសញ្ញាណ​នោះទេ​។​

​តាម​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ បាន​ឲ្យ​ដឹងថា គេ​តែងតែ​ឃើញ​បុរស​ខាងលើ ដើរ​តាម​ចិញ្ចើមផ្លូវ​លើ​រើស​ថង់ និង​រើស​សំរាម ហើយ​គាត់​តែងតែ​ដេក​នៅក្នុង​លូ​នៅ​កន្លែងកើតហេតុ​នេះ​ផងដែរ មិនដឹងថា​គាត់​មាន​សាច់ញាតិ ឬ​មានផ្ទះ​សម្បែង​នៅ​ដល់​ណា​នោះទេ លុះដល់​វេលា​ម៉ោង​កើតហេតុ ក៏ត្រូវ​បាន​គេ​ប្រទះឃើញ​គាត់​ដេកស្លាប់​ក្បែរ​លូ នៅ​ចិញ្ចើមផ្លូវ ស្លាប់​យ៉ាង​អាណោចអាធ័ម បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កើតឡើង រួច​ក៏​ប្រញាប់​រាយការណ៍​ជូន​សមត្ថកិច្ច​មូលដ្ឋាន​តែម្ដង​។​

​ក្រោយមក​សមត្ថកិច្ច​មូល​ដ្ឋា​ន បាន​ចុះមក​ដល់ទី​តាំង​កន្លែង​កើតហេតុ ធ្វើការ​ទំនាក់ទំនង​ទៅ​សមត្ថកិច្ច​កិច្ច​ជំនាញ ផ្នែក​កោសល្យវិច័យ ដើម្បី​ចុះមក​ពិនិត្យ​សព ធ្វើ​កំណត់ហេតុ និង​ស្រាវជ្រាវ​រក​សាច់ញាតិ ដើម្បី​ប្រគល់​សព​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕ ដោយ​៖​ភ​ត្រា​



spot_img
×