Sunday, December 5, 2021

មិនដឹង​ឪពុកម្ដាយ​យំ​យ៉ាងណាទេ​! ពេលដែល​ឃើញ​កូន​ត្រូវ​រថយន្ដបុក​ស្លាប់​យ៉ាង​អាណោចអាធ័ម​បែបនេះ​ (វីដេអូ)

ភ្នំពេញ ៖ រថយន្ត​មិន​ស្គាល់​ម៉ាក​មួយគ្រឿង បាន​បេី​ក​បុក​ម៉ូតូ ​CPX មួយគ្រឿង បណ្ដាល​ឲ្យ​នារី​រូប​ស្រស់​ម្នាក់​ស្លាប់​យ៉ាង​អាណោច​អា​ធ័​ម និង​បុរស​ម្នាក់​ជា​សង្សារ​រងរបួស​ធ្ងន់ រួច​បេី​ក​រថយន្ត​គេច​បាត់​ភ្លាមៗ ដោយ​បង្ក​ការ​ភ្ញាក់​ផ្អេី​ល​ដល់​ប្រជាពលរដ្ឋ​កាលពី​វេលា​ម៉ោង​១​រំលងអធ្រាត្រ ឈានចូល​ថ្ងៃទី​២៧ ខែមិថុនា ឆ្នាំ​២០២០ ស្ថិតនៅតាម​បណ្ដោយ​ផ្លូវ​១៤៣ កែង​ផ្លូវ​៣១០ ក្នុង​សង្កាត់​បឹង​កេងកង​៣ ខណ្ឌ​បឹង​កេងកង រាជធានី​ភ្នំពេញ ។

សព​នារី​ជនរងគ្រោះ មានឈ្មោះ គ្រី សុ​ដា​ឡែ​ន អាយុ​១៨​ឆ្នាំ រៀន​ថ្នាក់​ទី​១២ នៅ​វិទ្យាល័យ​ទួល​ទំពូង ស្នាក់​នៅក្នុង​សង្កាត់​បឹង​សាឡាង ខណ្ឌទួលគោក និង​មាន​ស្រុកកំណើត​នៅ ខេត្តបាត់ដំបង ។​ចំណែកអ្នកជិះពីក្រោយរងបួសធ្ងន់ ឈ្មោះ ទៀប គឹមហេង ភេទប្រុស អាយុ ២០ឆ្នាំ មុខរបរកីឡាបាល់ទាត់ ពុំស្កាល់អសយដ្ឋាន រងរបួសក្បាលធ្ងន់កំពុងសង្គ្រោះនៅគ្លីនិចពន្លឺ ខណ្ឌសែនសុខ ។

​បើ​យោងតាម​ប្រភពពី​កន្លែងកើតហេតុ​ប្រាប់​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​គេ​ឃេី​ញ​ម៉ូតូ​មួយគ្រឿង​ម៉ាក PCX ពណ៌​ស​ពាក់​ផ្លាកលេខ ព្រះសីហនុ 1 i -7873 បុរស​ម្នាក់ និង​នារី​ម្នាក់ បាន​តាម​ធ្វេី​ដំណេី​រ​ត្រឡប់​មកពី​ខួបកំណើត​មិត្ត​ភ​ក្តិ​វិញ​តាម​បណ្ដោយ​ផ្លូវ​៣១០ ទិសដៅ​ពី​កេី​តទៅ​លិច មកដល់​ចំណុច​កេី​ត​ហេតុ​ស្រាប់​តែមាន​រថយន្ត​មួយគ្រឿង​មិន​ចាំ​ម៉ាក គ្រាន់តែ​ដឹងថា​ពណ៌​ខ្មៅ បាន​ធ្វេី​ដំណេី​រ​តាម​បណ្ដោយ​ផ្លូវ​១៤៣ ទិសដៅ​ពី​ជេី​ង​ទៅ​ត្បូង ក្នុង​ល្បឿន​យ៉ាង​លឿន ហេី​យ​ក៏​បុក​ម៉ូតូ​ចំ​ពី​ចំហៀង​ពេញទំហឹង បណ្ដាល​ឲ្យ​ម៉ូតូ​អូស​ជាង​៥០​ម៉ែត្រ និង​ធ្វេី​ឲ្យ​បុរស​ម្នាក់​ជា​អ្នក​ឌុប​រងរបួស​ធ្ងន់ និង​នារី​ម្នាក់​រួម​ដំណេី​រ​ជាមួយគ្នា​បាន​ស្លាប់​យ៉ាង​អាណោចអាធ័ម ។

ក្រោយ​កេី​ត​ហេតុ សមត្ថកិច្ច​មូលដ្ឋាន​និង​ជំនាញ​ចរាចរណ៍​ខណ្ឌ​បាន​ចុះ​មកដល់ ហេី​យ​ធ្វេី​ការវាស់វែង​យក​ម៉ូតូ​ជនរងគ្រោះ​ទៅ​រក្សាទុក និង​ធ្វេី​កំណត់ហេតុ​ប្រគល់​សព​ឲ្យ​ទៅ​ក្រុមគ្រួសារ​យកទៅ​បុណ្យ​តាម​ប្រពៃណី​៕ ដោយ​៖​ភ​ត្រា និង​សា​ម៉េ​ត​