Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្តី​ប្រមឹក​និង​ញៀន​ថ្នាំ សុំប្រពន្ធរួមភេទទាំងថ្ងៃ តែនាងកំពុងជាប់ធ្វើការ ក៏ប្រើ​ហឹ​ង្សា​ ប្រពន្ធ​ប្ដឹង​ប៉ូលិស​ឲ្យ​ចាប់ខ្លួន​

spot_img

​ភ្នំពេញ ៖ ស្ដ្រី​ម្នាក់​ប្ដឹង​សមត្ថកិច្ច​ឲ្យ​ចាប់​ប្ដី​របស់ខ្លួន ដោយសារតែ​ទ្រាំ​នឹង​ទង្វើរ​របស់​ប្ដី ដែល​ប្រើ​អំពើ​ហឹ​ង្សា​ដាក់ខ្លួន​ជាច្រើនលើក​ច្រើនសា ក៏​សម្រេច​ចិ​ត្ដ​ប្ដឹង​សមត្ថកិច្ច ឲ្យ​ឃាត់ខ្លួន​បុរស​ជា​ប្ដី​តែម្ដង ។​
​ការចាប់ខ្លួន​កាលពី​វេលា​ម៉ោង​២​និង​៣០​នាទី​រសៀល ថ្ងៃទី​២៧ ខែមិថុនា ឆ្នាំ​២០២០ នៅ​ក្រុម​៧ ភូមិ​ព្រៃទា​១ សង្កាត់​ចោមចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ប្តី​ឈ្មោះ កង អ៊ុយ អាយុ ៣៤​ឆ្នាំ មុខរបរ​គ្មានទេ ស្នាក់នៅ​ស្រុកកំណើត ភូមិ​ទឹកថ្លា សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ។ ចំណែក​ប្រពន្ធ​មានឈ្មោះ ម៉ឺន ភ័​ណ្ឌ អាយុ​៣៤​ឆ្នាំ មុខរបរ ដើរ​រើស​អេតចាយ និង​ដើរ​បេះ​បន្លែ​លក់ រស់នៅ​ផ្ទះកើតហេតុ មាន​ស្រុកកំណើត ស្រុក​ចំការលើ ខេត្តកំពង់ចាម ។​

​តាម​ការរៀបរាប់​ពី​ស្ត្រី​ជា​ប្រពន្ធ បាន​ឲ្យ​ដឹងថា គាត់​បាន​គ្នា​ជា​ប្តី​ប្រពន្ធ អស់​រយៈពេល​ជាង​១០​ឆ្នាំ​មកហើយ មានកូន​៣​នាក់ ប្រុស​២​នាក់ ស្រី​១​នាក់ រស់នៅ​ផ្ទះ​ខាង​ឪពុក​ម្តាយក្មេក ត្រង់ចំណុច​ខាងលើ តែ​ប្តី​មួយថ្ងៃ​គិតតែ​ពី​ដើរ​ផឹកស៊ី ជក់​គ្រឿងញៀន ហើយ​ច្រើនលើកច្រើនសា​រាប់​លែង​អស់​ទៅហើយ ដែល​ប្តី​ផឹក​ស្រវឹង ប្រើប្រាស់​អំពើ​ហឹ​ង្សា​មកលើ​ខ្លួន ឈ្លោះ​ត្រូវ ត្រូវ​ឈ្លោះ លួងលោម​និយាយ​ត្រូវ ចិត្ត​ស​ណ្តោ​យ​ក៏​មិន​ប្តឹង តែ​ទង្វើរ​សកម្មភាព​ដដែលៗ​របស់​ប្តី មិន​រាងចាល គ្មាន​ក្តីមេត្តា មកដល់​រសៀល​ថ្ងៃទី​២៧ ខែមិថុនា ឆ្នាំ​២០២០​នេះ ក្រោយពី​ផឹកស្រា​ថ្នាំ​អស់​កន្លះ​លីត្រ ស្រវឹង​មកសុំ​ប្រពន្ធ​មួយ​(​រួមភេទ​) ខណៈដែល​កំពុង​អង្គុយ​ចង​បន្លែ តែ​ប្រពន្ធ​មិន​ព្រម ផ្ទុះ​កំហឹង​យក​លេស​ចោទថា​មាន​សហាយ វាយ​ប្រវាយប្រតប់ យក​កាំបិត​ចាក់​ចំក​ប្រពន្ធ ហូរឈាម​កក្លាក់ បង្ក​ឲ្យ​ឆោឡោ ប្តឹង​ប៉ូលិស​ចាប់ខ្លួន​តែម្តង ។​

​តាម​សម្តី​បុរស​ជា​ប្តី​ក្នុង​សភាព​ស្រវឹង​ងិ​ល ថា​ខ្លួនគេ​ធ្វើ​លេង​ទេ លើក​មុនៗ​អង្វរ​សុំទោស​បាន លើក​នេះ​សុំ​ថើប​លួង​ចិត្ត​ដែរ តែ​ប្រពន្ធ​មិន​ព្រម ។​

​ក្រោយពេល​កើតហេតុ សមត្ថកិច្ច​មកដល់​ឃាត់ខ្លួន​បុរស​ជា​ប្តី កសាង​សំណុំរឿង​បញ្ជូន​ខ្លួន​ទៅ​ផ្នែក​ជំនាញ​ខណ្ឌ ចាត់ការ​តាមច្បាប់​៕

ដោយ​៖ ភ​ត្រា និង​សា​ម៉េ​ត​

spot_img
×