Tuesday, April 16, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរស​ម្នាក់​សង្ស័យ​ស្រវឹង​បើករថយន្ដ​ឡើងលើ​សួន​ផ្លូវ​បុក​ផ្លាក​ប៉ាណូ​បាក់​មួយ​ដើម​ និង​ម៉ូតូ​មួយគ្រឿង​ (វីដេអូ)

spot_img

​ភ្នំពេញ ៖ បុរស​ម្នាក់​សង្ស័យ​ស្រវឹង​បើករថយន្ដ​ឡើងលើ​សួន​ផ្លូវ​បុក​ផ្លាក​ប៉ាណូ​បាក់​មួយ​ដើម​និង​ម៉ូតូ​គ្រឿង​ដែល​កំពុង​ធ្វេី​ដំណេី​រ​បណ្ដាល​ឲ្យបុរស​ម្នាក់​រងរបួស​ស្រាល​។​ហេតុការណ៍​នេះ​បង្ក​ការភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១០ និង​៤៥​យប់​ថ្ងៃទី​៣ ខែកក្កដា ឆ្នាំ ២០២០ ត្រង់ចំណុច​មុខ​វត្ត​និរោធ តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​១ ក្នុង​សង្កាត់​និរោធ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ ។

​បើ​យោងតាម​ប្រភពព័ត៌មាន​ពី​កន្លែង​កេី​ត​ហេតុ​បាន​ឲ្យ​ដឹងថា ដំបូង​គេ​ឃេី​ញ​រថយន្ត​មួយគ្រឿង​ម៉ាក Scion ពណ៌​ខ្មៅ ពាក់​ផ្លាក លេខ ភ្នំពេញ 2T-2361 ដែល​បេី​កបរ​ដោយ​បុរស​ម្នាក់ តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​១ ទិសដៅ​ពី​លិចទៅ​កេី​ត ក្នុង​ល្បឿន​លឿន លុះ​មកដល់​ចំណុច​កេី​ត​ហេតុ​ស្រាប់តែ​រេ​ចង្កូត​ទៅ​ឡើងលើ​សួន​ផ្លូវ រួច​ទៅបុក​ស្លាក​ប៉ាណូ​បាក់​ដែល​នៅ​កណ្ដាល​សួន​ផ្លូវ​បាក់​១​ដេី​ម​ថែមទៀត ខណៈនោះ​រថយន្ត​មិនទាន់​អស់​ល្បឿន​ក៏​ជ្រុល​ទៅ​ម៉ូតូ​មួយគ្រឿង​កំពុង​ធ្វេី​ដំណេី​រ​បណ្ដាល​ឲ្យ​ម្ចាស់​ម៉ូតូ​ជាម​នុស្ស​ប្រុស​រងរបួស​ស្រាល តែ​ម៉ូតូ​និង​រថយន្ត​បង្ក​បាន​រង​ការខូចខាត​យ៉ាងដំណំ ។

​ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន​បាន​ចុះ​មកដល់​កន្លែង​កេី​ត​ហេតុ បាន​ទាក់ទង​ខាង​សមត្ថកិច្ច​ជំនាញ​ចរាចរណ៍​ឲ្យ​មក​ធ្វេី​ការវាស់វែង យក​រថយន្ត​បង្ក​និង​ម៉ូតូ​ជនរងគ្រោះ​ទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ច្បារអំពៅ​រង់ចាំ​ដោះស្រាយ​ពេល​ក្រោយ ៕ ដោយ ៖ ភ​ត្រា​

spot_img
×