Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កាន់តែ​ប្រសើរ​! Messenger បន្ថែម​មុខងារ Screen Sharing សម្រាប់​កម្មវិធី Android និង iOS

spot_img

​ភ្នំពេញ​៖ ពិភពលោក​ក្នុងពេល​បច្ចុប្បន្ននេះ កំពុង​ពោរពេញ​ទៅដោយ​បច្ចេកវិទ្យា​ដើម្បី​គាំទ្រ​ដល់​ការរស់នៅ​របស់​មនុស្ស​ជាតិ​។ ជាមួយគ្នានេះដែរ អ្នកបង្កើត​កម្មវិធី​ទាំងនេះ ក៏​ចេះតែ​បន្ថែម​អ្វី​ថ្មីៗ​សម្រាប់​បង្កឱ្យមាន​ភាព​ងាយស្រួល​ក្នុងការ​រស់នៅ ការងារ ការកម្សាន្ត និង​តម្រូវការ​ផ្សេងៗ​ជាច្រើន​ទៀត​។ នេះ​បើតាម​ការ​ផ្សា​រយ​ព័ត៌មាន របស់​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា Anti Cyber Crime Department នៅ​ថ្ងៃទី​១៨ ខែកក្កដា ឆ្នាំ​២០២០​។​

​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា បាន​បញ្ជាក់ថា កាលពី​ប៉ុន្មាន​សប្តាហ៍​មុន នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា បានធ្វើការ​ផ្សព្វផ្សាយ​ទាក់ទង​ទៅនឹង​មុខងារ​ថ្មី​មួយ​របស់​កម្មវិធី Messenger គឺ Messenger Room​។ ហើយ​ថ្មីៗ​នេះ កម្មវិធី Messenger បាន​បន្ថែម​មុខងារ​មួយទៀត​គឺ Screen Sharing​។ Screen Sharing គឺជា​មុខងារ​មួយ​ដើម្បី​ធ្វើការ​ចែករំលែក​អេក្រង់ នៅពេលដែល​មានការ​ជជែក​គ្នា​ជា​លក្ខណៈ​វីដេអូ ឬ​ក្នុង Messenger Room នៅតាម​ទូរ​សព្ទ​របស់​យើង​។ ការចែករំលែក​អេក្រង់​អាច​កំណត់ឱ្យ​អ្នកប្រើប្រាស់​ចែករំលែក​អេក្រង់​របស់​ពួកគេ​បាន​ភ្លាមៗ ជាមួយ​មិត្តភក្តិ និង​ក្រុមគ្រួសារ ជា​លក្ខណៈ​មួយ​ទល់​មួយ​ក៏បាន ឬ​អាចជា​លក្ខណៈ​វីដេអូ​ជជែក​គ្នា​ជា​ក្រុម​បាន​ផងដែរ ដែលមាន​មនុស្ស​អាច​ចូលរួម​រហូតដល់​ទៅ ៨​នាក់ សម្រាប់​ប្រើ​នៅលើ​កម្មវិធី​ទូរស័ព្ទ និង​បាន​រហូតដល់ ១៦​នាក់ សម្រាប់​ប្រើ​នៅលើ​វេ​ប​សាយ ជាមួយនិង​កុំព្យូទ័រ ហើយ​ឆាប់ៗ​ខាងមុខនេះ នឹង​អាច​បន្ថែម​រហូតដល់​ទៅ ៥០​នាក់​។​

​ការចែករំលែក​អេក្រង់​នេះ អនុញ្ញាតឱ្យ​អ្នកប្រើប្រាស់ អាចធ្វើ​ការចែករំលែក​ទិដ្ឋភាព​ផ្ទាល់ នៃ​អេក្រង់​របស់​ពួកគេ ទៅ​អ្នក​ដែល​កំពុង​ជជែក​ជាមួយគ្នា​ដូចជា ការបង្ហាញ​ប្រាប់​ពី​អ្វីមួយ​នៅក្នុង​ទូរស័ព្ទ​អ្នកណាម្នាក់ ការន​នាំគ្នា​ពេល​ចង់​ទិញ​របស់​ផ្សេងៗ នៅលើ​ប្រព័ន្ធ​អន​ឡាញ ការបង្ហាញ​ជា​រូបថត ឯកសារ​ផ្សេងៗ បាន​ភ្លាមៗ​ដោយ​មិនចាំបាច់​ចំណាយពេល​ផ្ញើ​ទៅឱ្យ​អ្នក​នោះបាន​ថែម​ទៀតផង​។ មុខងារ​នេះ នឹងមាន​នៅក្នុង​កំណែប្រែ​ចុងក្រោយ សម្រាប់​ការធ្វើ​បច្ចុប្បន្នភាព​ទៅលើ​កម្មវិធី​ក្នុង​ប្រព័ន្ធ​ប្រតិបត្តិការ Android និង iOS៕
​ដោយ​៖​កូ​ឡាប​

spot_img
×