Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្មេងស្រី លក់​ព្រហ្ម​ចារីយ៍ តម្លៃ ៨៥០.០០០ អឺរ៉ូ ដើម្បី​សងគុណ​ម្តាយ​!

spot_img

​ក្មេងស្រី​អាយុ 19 ឆ្នាំ​ម្នាក់ បានសម្រេច​លក់​ព្រហ្មចារី​យ៍នាង ដើម្បី​ទិញ​ផ្ទះ​មួយ​ល្អ​ឲ្យ​ម្តាយ​រស់នៅ​ក្មេងស្រី Rosalie Pinho រស់​នៅក្នុង​រដ្ឋ Minas Gerais ។​

Pinho បាន​ដាក់​លក់​ភាព​ព្រហ្មចារីយ៍​លើ​គេហទំព័រអ​ន​ឡាញ​។ ក្មេង​ស្រី​នេះ​បាន​និយាយថា ម្តាយ​របស់​នាង​បាន​តស៊ូ​ដើម្បី​ចិញ្ចឹម​នាង​។​

​ឥឡូវនេះ Pinho ទៅ​រៀន​នៅ​មហាវិទ្យាល័យ​ដោយ​គិត​ថា ម្តាយ​របស់​នាង​នឹង​មិន​អាច​រក​ប្រាក់​សម្រាប់​ឲ្យ​នាង​រៀនសូត្រ​បាន​ទៀត​ទេ​។​

​ផ្ទះ​របស់​នាង និង​ម្ដាយ​របស់​នាង បច្ចុប្បន្ន​នេះ​មាន​សភាព​ចាស់​ទ្រុឌទ្រោម​ណាស់​ហើយ​។​

​ពេល​រៀន​នៅ​មហាវិទ្យាល័យ Pinho នឹង​ទៅ​ទីក្រុង​។ នាង​ចង់​ឲ្យ​ម្តាយ​របស់​នាង​ផ្លាស់​ទៅ​នៅ​ទីក្រុង ដើម្បី​រស់​នៅ​ជាមួយ​នាង​។​

​ប៉ុន្តែ Pinho មិន​មាន​លុយ​ច្រើន​នោះ​ទេ​។ នាង​គិត​ថា មាន​តែ​លក់ “​ព្រហ្ម​ចារីយ៍​” ប៉ុណ្ណោះ ដែល​អាច​បន្ត​រៀន និង​ធ្វើ​បាន​អ្វី​មួយ​ល្អ​ប្រសើរ​សម្រាប់​ម្តាយ​នាង​។​

Pinho ចង់​ទិញ​ផ្ទះ​មួយ​នៅក្នុង​ទីក្រុង សម្រាប់​ម្តាយ​។ ថ្ងៃ​ក្រោយ​ពេល​នាង​មាន​មិត្ត​ប្រុស​ម្នាក់ ហើយ​បាន​រៀបការ ម្តាយ​របស់​នាង​នឹង​មាន​ផ្ទះ​សមរម្យ​។​

​ហេតុនេះ ក្មេងស្រី​អាយុ 19 ឆ្នាំ​នេះ​បាន​សម្រេចចិត្ត​លក់​ព្រហ្ម​ចារី​។ តម្លៃ​ចាប់ផ្តើម​គឺ 300.000 អឺរ៉ូ ។​

Pinho និយាយថា នាង​មិន​ដែល​ទាក់ទង​ជាមួយ​បុរស​ណា​ម្នាក់​ពី​មុន​ទេ​។​

​ពេល​គិត​អំពី​ការ​គេង​ជាមួយ​បុរស​ចម្លែក នាង​មាន​អារម្មណ៍​ភ័យខ្លាច ហើយ​ញាប់​ញ័រ​។​

Pinho នឹង​ចំណាយ “​ជា​លើកដំបូង​” របស់​ខ្លួន​សម្រាប់​អ្នកដេញថ្លៃ​ខ្ពស់បំផុត​។ នាង​នឹង​នៅ​ជាមួយ​គេ​រយៈពេល 12 ម៉ោង​។​

Rosalie Pinho ចង់​លក់ “​ព្រហ្ម​ចារីយ៍​” តម្លៃ ៨៥០.០០០ អឺរ៉ូ​។​
​ក្មេងស្រី​បាន​បង្ហើប​ឱ្យដឹងថា មួយ​សប្ដាហ៍​មុន​មាន​បុរស​ម្នាក់ យល់ព្រម​តម្លៃ 500,000 អឺរ៉ូ (​ប្រហែល 14 ពាន់​លាន​ដុល្លារ​) ។​

​នាង​កំពុង​រង់ចាំ​ការឲ្យថ្លៃ​ច្រើនជាងនេះ​។ នាង​ចង់​ឱ្យ​តម្លៃ​របស់​នាង​ឡើង​ដល់ 850.000 អឺរ៉ូ ។​

​ប្រសិនបើ​មាន​នរណា​ម្នាក់​យល់ព្រម​ថ្លៃ​នោះ​នាង​នឹង​លក់​វា​ភ្លាម​។ ជាមួយ Pinho ប៉ុណ្ណោះ គឺ​គ្រប់គ្រាន់​ធ្វើឲ្យ​នាង​សប្បាយចិត្ត​ហើយ​៕ អាទិត្យ​

spot_img
×