Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កំពុង​ខិតខំ​ផលិត​ពូជស្រូវ​សុទ្ធ​ល្អ ដើម្បី​ចែកចាយ ទៅដល់​កសិករ នៅ​ខេត្តបាត់ដំបង​

spot_img

បាត់ដំបង​៖ មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្តបាត់ដំបង ក្រោម​ការជួយ​ឧ​បត​ម្ថ​គាំទ្រ​ពី​គម្រោង​ផ្សេងៗ បាន​កំពុង​ផលិត​ពូជស្រូវ​សុទ្ធ​ល្អ ប្រភេទ​សែន​ក្រអូប ដើម្បី​ចែកចាយ​ទៅដល់់​កសិករ យកទៅ​បង្កបង្កើន​ស្រូវ​ឲ្យ​ស្របតាម​ស្តង់ដារ និង​លក់បាន​ក្នុងតម្លៃ​សមរម្យ ។​

​លោក ឈឹម វ​ជ្ជ​រ៉ា ប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្តបាត់ដំបង បាន​មានប្រសាសន៍ថា បច្ចុប្បន្ននេះ មន្ទីរ​កសិកម្ម​ខេត្ត កំពុងធ្វើការ​ផលិត​ពូជស្រូវ នៅ​ចំណុច​អាង​ពោធិ៍ ស្ថិតក្នុង​សង្កាត់​អូរ​ម៉ា​ល់ ក្រុង​បាត់ដំបង ដោយ​ប្រើប្រាស់​គ្រឿងចក្រ​ត្រាក់ទ័រ ព្រោះស្រូវ​ជា​ជួរ ដែល​ប្រើប្រាស់​ពូជ​ត្រឹម​ប្រមាណ​១០០​គីឡូក្រាម ក្នុង​១​ហិកតា ខណៈដែល​ប្រជាកសិករ​គាត់ ប្រើ​ពូជ​អស់​ចាប់ពី​១៥០​ទៅ​២០០​គីឡូក្រាម ក្នុង​១​ហិកតា ហើយ​ការធ្វើ​ស្រូវ​ប្រភេទ​ពូជ​សុទ្ធ​ល្អ និង​តាម​បច្ចេកទេស​ទំនើប​នេះ អាច​ទទួលបាន​ទិន្នផល​ចាប់ពី​ប្រមាណ ៤​តោន​ទៅ​៤​តោន​កន្លះ ក្នុង​១​ហិកតា​។ ពូជស្រូវ ត្រូវបាន​ផលិត​នៅទីនេះ គឺ​មន្ទីរ​កសិកម្ម បាន​ចែកចាយ​ទៅតាម​សហគមន៍​ផលិត​ពូជស្រូវ​នានា នៅក្នុង​ខេត្ត ដើម្បី​ផ្ដល់​បន្តទៅ​កសិករ​ផ្សេងៗ ឲ្យ​បាន​ធ្វើស្រែ​ដែលមាន​ពូជស្រូវ​សុទ្ធ​ល្អ កាត់បន្ថយ​ការប្រើប្រាស់​ពូជ​។ គម្រោង​ផលិត​ពូជស្រូវ​នេះ មន្ទីរ​កសិកម្ម​ខេត្ត អនុវត្តបាន​ជាង​៣​ឆ្នាំ​មកហើយ ដោយ​មួយឆ្នាំៗ​អាច​ផលិត ទើបបាន​ជាង ១០០​តោន​។​

​លោក ឈឹម វ​ជ្ជ​រ៉ា បាន​បញ្ជាក់ថា ការផលិត​ពូជស្រូវ​នៅ​ខេត្តបាត់ដំបង​នេះ បាន​ជួប​នូវ​ឧបសគ្គ​ផងដែរ ពាក់ព័ន្ធ​នឹង​បញ្ហា​ទឹក ទើប​ការផលិត​ពូជស្រូវ ដើម្បី​ចែកចាយ​ទៅ​កសិករ មិនទាន់បាន​គ្រប់គ្រាន់​នៅឡើយ​។ ពាក់ព័ន្ធ​នឹង​វិស័យ​កសិកម្ម នៅក្នុង​ខេត្តបាត់ដំបង​នេះ ក្រៅពី​ការផលិត​នូវ​ពូជស្រូវ មន្ទីរ​កសិកម្ម​ខេត្ត រួមទាំង​ដៃគូ​នានា បាន​ផលិត​នូវ​ពូជ​ដំ​ឡូ​មី ពូជ​បន្លែ​មួយចំនួនទៀត ដែល​ការផលិត​ពូជ​នេះ មាន​ទាំង​ការចែក​ចាយ និង​ការបង្រៀន ពី​វិធី​ដាំ​ដុះ​ផងដែរ​៕ ដោយ​៖ អ៊ុង​សា​រុំ​

spot_img
×