Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជា​នឹង​អាស៊ាន ប្រជុំ​ត្រួតពិនិត្យ​ពាក់កណ្ដាល​អាណត្តិ នៃ​ផែនការមេ ស្ដីពី​ការតភ្ជាប់​អាស៊ាន ឆ្នាំ​២០២៥

spot_img

​ភ្នំពេញ​៖ លោក ឡេង ធន​យុ​ទ្ធា រដ្ឋលេខាធិការ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​ដឹកនាំ​គណៈប្រតិភូ​ចូលរួម​សិក្ខាសាលា ស្ដីពី​ការត្រួតពិនិត្យ​ពាក់កណ្ដាល​អាណត្តិ នៃ​ផែនការមេ​ស្ដីពី​ការតភ្ជាប់​អាស៊ាន​ឆ្នាំ​២០២៥ (Regional Workshop on the Mid-Term Review (MTR) of the Master Plan on ASEAN Connectivity (MPAC) 2025) ដោយមាន​ការចូលរួម​ពី​ថ្នាក់ដឹកនាំ និង​មន្ត្រី​ពាក់ព័ន្ធ​ផងដែរ​។​

​សិក្ខាសាលា​នេះ​មាន​រយៈពេល​បី​ថ្ងៃ ចាប់ពី​ថ្ងៃទី​១០ រហូតដល់​ថ្ងៃទី​១២ ខែសីហា ឆ្នាំ​២០២០ មាន​គោលបំណង​ប្រមូលផ្តុំ​ភាគី​ពាក់ព័ន្ធ​សំខាន់ៗ​ទាំងអស់ ដែល​ត្រូវអនុវត្ត​ផែនការមេ​ស្ដីពី​ការតភ្ជាប់​អាស៊ាន​ឆ្នាំ​២០២៥ ដើម្បី​ចែករំលែក​លទ្ធផល​បណ្ដោះ​អាសន្ន ស្តី​ការស្រាវជ្រាវ​អំឡុងពេល​ពាក់កណ្ដាល​អាណ​ត្តិ​និង​ដើម្បី​ប្រមូល​មតិយោបល់ និង​អនុសាសន៍​លើកដំបូង​របស់ខ្លួន​ក្នុងការ​ពង្រឹង​ការអនុវត្ត​ផែនការ​មេនេះ​។​

​សិក្ខាសាលា​នេះ ក៏មាន​គោលបំណង​ផ្តល់ឱកាស​ដល់​គណៈកម្មកា​រ​សម្របសម្រួល​ការតភ្ជាប់​អាស៊ាន (Asean Connectivity Coordinating Committee) ចូលរួម​ជាមួយ​ស្ថាប័ន​ដឹកនាំ​ការអនុវត្ត​ផែនការមេ ត​ភ្ជាប់​អាស៊ាន ស្ថាប័ន​តាម​វិស័យ​របស់​អាស៊ាន ដែល​ពាក់ព័ន្ធ អ្នកសម្របសម្រួល​ថ្នាក់ជាតិ និង​ជន​បង្គោល​ថ្នាក់ជាតិ ក៏ដូចជា​ដៃគូ​សន្ន​នា និង​ដៃគូ​សន្ន​នា​ខាងក្រៅ​ផ្សេងៗ​ទៀត មុន​កិច្ចប្រជុំ​គណៈកម្មការ សម្របសម្រួល​ការតភ្ជាប់​អាស៊ាន និង​កិច្ចប្រជុំ​ផ្សេងៗ​ទៀត​ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ចុងខែ​សីហា ឆ្នាំ ២០២០​នេះ​។​

​គូសបញ្ជាក់ថា ការតភ្ជាប់​អាស៊ាន​សំដៅ​ដល់​ការតភ្ជាប់​ហេដ្ឋារចនាសម្ព័ន្ធ​រូបវន្ត (Physical Connectivity) ការតភ្ជាប់​ស្ថាប័ន​នឹង​ស្ថាប័ន (Institutional Connectivity) និង​ការតភ្ជាប់​ប្រជាជន​ន​និង​ប្រជាជន​(People-To-People Connectivity) ក្រោម​ចក្ខុវិស័យ​សម្រេច​ឱ្យបាន​នូវ​ការតភ្ជាប់​អាស៊ាន​ដោយ​រលូន និង​ពេញលេញ និង​សមាហរណកម្ម​អាស៊ាន​សំដៅ​លើកកម្ពស់​ការប្រកួត​ប្រជែង និង​ការយល់ ដឹង​អំពី​សហគមន៍​អាស៊ាន​កាន់តែច្បាស់ និង​លើកកម្ពស់​សន្តិសុខ​នយោបាយ​ក្នុង​តំបន់ សេដ្ឋកិច្ច និង​សង្គម​វប្បធម៌​របស់​រដ្ឋ​សមាជិក​ផងដែរ​៕
​ដោយ​៖CEN


spot_img
×