Tuesday, April 16, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជន​ជាតិចិន​ស្រវឹងស្រា​បើករថយន្ត​ Range Rover​ បុក​ក្បាល​ថ្ម ពុះ​ចែក​ទ្រូងផ្លូវ​ក្រឡាប់​ផ្ងារជើង​ម្ខាង រងរបួស​ធ្ងន់​នៅ​ខណ្ឌ​បឹង​កេងកង​ (វីដេអូ)

spot_img

​ភ្នំពេញ​ ៖ បុរស​ជនជាតិ​ចិន​ម្នាក់​បើករថយន្ត​ម៉ាក Range Rover ស៊េរី​ទំនើប​មួយគ្រឿង​បោះពួយ​ក្នុង​ល្បឿន​លឿន​ដូច​ហោះ​ជ្រុល​ទៅបុក​ក្បាល​ថ្ម ព្រួញ​ពុះ​ចែក​ទ្រូងផ្លូវ​ពេញទំហឹង​បណ្ដាល​ឲ្យ​ក្រឡាប់​ផ្ងារជើង​ម្ខាង​ឯ​រថយន្ត​បែក​ម៉ា​សុី​ន ខូចខាត​ស្ទើរ​ទាំងស្រុង តៃកុង​រងរបួស​ធ្ងន់​។​

​ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​១​យប់​រំលងអធ្រាត្រ​ឈានចូល​ថ្ងៃទី​១៥ ខែសីហា​ឆ្នាំ​២០២០ ស្ថិតនៅ​ចំណុច​ស្តុ​ប​ចំការមន តាម​បណ្តោយ​ផ្លូវ​ព្រះ​នរោត្តម ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ​។​

​តាម​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា​មុន​កើតហេតុ​គេ​ឃើញ​បុរស​ជនជាតិ​ចិន​ម្នាក់​បើករថយន្ត​ស៊េរី​ទំនើប​ម៉ាក ​Range Rover​ ពណ៌​ខ្មៅ​មួយគ្រឿង​ពាក់​ផ្លាកលេខ​ភ្នំពេញ ​2AL-2721 ​ធ្វើដំណើរ​ទិសដៅ​ពី​ត្បូង​ទៅ​ជើង​ក្នុង​ស​ន្ថា​នភា​ព​ស្រវឹងស្រា​បោះពួយ​ក្នុង​ល្បឿន​លឿន​ដូច​ហោះ​លុះដល់​ចំណុចកើតហេតុ​ខាងលើ​បាន​រេ​ចង្កូត​ទៅខាង​ឆ្វេង​ដៃ​ជ្រុល​ទៅបុក​ក្បាល​ព្រួញ​ពុះ​ចែក​ទ្រូងផ្លូវ​ពេញទំហឹង​បណ្តាល​បាក់​អស់​មួយ​កង់ ឯ​រថយន្ត​ក្រឡាប់​ផ្ងារជើង​ម្ខាង​និង​បែក​ម៉ាស៊ីន​រង​ការខូចខាត​ស្ទើរ​ទាំងស្រុង និង​បន្សល់ទុក​នូវ​លុយ​ដុល្លារ​មួយចំនួន​នៅក្នុង​រថយន្ត​។​រីឯ​តៃកុង​រងរបួស​ធ្ងន់​ត្រូវបាន​រថយន្ត​សង្គ្រោះបន្ទាន់​ដឹកយក​ទៅ​សង្គ្រោះ​នៅឯ​មន្ទីរពេទ្យ​ភ្លាមៗ​។​
.
​ក្រោយ​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន​បាន​ចុះមក​ដល់​បាន​ទំនាក់ទំនង​ទៅ​សមត្ថកិច្ច​ជំនាញ​ចុះមក​ធ្វើការ​វាស់វែង​យក​រថយន្ត​បង្ក​ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​រាជធានី​ភ្នំពេញ​រង់ចាំ​ធ្វើការ​ដោះស្រាយ​គ្នា​តាមផ្លូវ​ច្បាប់​៕ ​ដោយ​៖​សា មេ​ត​

spot_img
×