Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នក​ងាយ​នឹង​ឈឺ​ញឹកញាប់ បើ​មាន​ទម្លាប់​មិនល្អ​ទាំងនេះ​

spot_img

​ខាងក្រោម​នេះ គឺជា​ទម្លាប់​អាក្រក់​មួយចំនួន ដែល​អ្នក​គួរតែ​កាត់បន្ថយ​បន្តិច​ម្តង រហូត​ទាល់តែ​បញ្ឈប់​វា​ទាំងស្រុង​តែម្តង ពីព្រោះ វា​ពិតជា​ងាយ​នឹង​គ្រោះថ្នាក់ ដល់​សុខភាព​ទូទៅ និង​អាយុជីវិត​របស់​អ្នកខ្លាំង​ណាស់​។​

​តើ​អ្នក​គួរ​កាត់បន្ថយ​អ្វីខ្លះ​ទៅ​?

— កុំ​ចូល​គេង​យប់​ជ្រៅ ពីព្រោះ​រាងកាយ​របស់​អ្នក ត្រូវការ​ពេលវេលា ដើម្បី​សម្រាក និង​ជួសជុល​ការខូចខាត​នានា​
— ក្រោយ​ញ៉ាំ​អាហារ​រួច កុំ​ប្រញាប់​ចូល​គេង អ្នក​ត្រូវ​សម្រាក​យ៉ាងហោចណាស់ ១០ នាទី ដើម្បី​ឲ្យ​ក្រពះ មានដំណើរ​ការ​ស្រួល​សិន​
— កុំ​ប្រើប្រាស់​ទូរ​សព្ទ ឬ​កុំព្យូទ័រ​នៅលើ​គ្រែ​គេង ពីព្រោះ ទីនោះ គឺជា​កន្លែង​គេង​តែមួយគត់​
— ការ​ញ៉ាំ​កាហ្វេ មុនពេល​ចូល​គេង គឺជា​រឿង​គ្រោះថ្នាក់ ដែល​អ្នក​គួរតែ​ចៀសវាង​

— កុំ​ញ៉ាំ​អាហារ​មាន​ជាតិ​ខ្លាញ់​ច្រើន ឬ​ឆ្អែត​ពេក មុនពេល​ចូល​គេង​
— ការប្រើប្រាស់​ជាតិ​អាល់កុល ឬ​ស្រា មុន​ចូល​គេង ក៏​ជា​រឿង​មិនគួរ​គប្បី​ផងដែរ​
— អាហារ​ញ៉ាំ​លេង​មុន​ចូល​គេង នឹងធ្វើ​ក្រពះ​របស់​អ្នក ធ្វើការ​ទាំង​កណ្តាល​អា​ធ្រា​ត ហើយ​អ្នក​ក៏​ងាយ​នឹង​ឡើង​គីឡូ​ផងដែរ​
— លំ​ហាត់ប្រាណ​ល្អ ប៉ុន្តែ អ្នក​គួរតែ​ហាត់​ឲ្យ​រួច មុន​ចូល​គេង​ឲ្យ​បាន​បួន​ប្រាំ​ម៉ោង​
— របៀប​គេង​ខុសឆ្គង ក៏​មិនល្អ​សម្រាប់​អ្នក​ដែរ​៕

​ប្រភព​៖ Health.com.kh

spot_img
×