Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

COVID-19៖ កូរ៉េខាងត្បូង​បិទ​សាលារៀន​ទាំងអស់ ក្នុង​ទីក្រុង​សេ​អ៊ូ​ល ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង​ការផ្ទុះ​វីរុស​ឡើងវិញ​

spot_img

​ប្រទេស​កូរ៉េខាងត្បូង នៅ​ថ្ងៃ​អង្គារ​នេះ បាន​បញ្ជា​ឲ្យ​មាន​ការបិទ​សាលារៀន​ទាំងអស់ នៅ​តំបន់​ជាច្រើន​នៃ​ទីក្រុង​សេ​អ៊ូ​ល និង​ប្តូរ​មកជា​ថ្នាក់​អន​ឡាន​វិញ ខណៈដែល​ប្រទេស​នេះ កំពុង​ប្រយុទ្ធ​ប្រឆាំងនឹង​ការផ្ទុះ​វីរុស​ជាច្រើន​កន្លែង​។​

​វិធីសាស្ត្រ “​តាមដាន ធ្វើតេស្ត និង​ព្យាបាល​” របស់​កូរ៉េខាងត្បូង​ក្នុងការ​ទប់ស្កាត់​វីរុស​កូ​រ៉ូ​ណា ត្រូវបាន​គេ​ប្រើប្រាស់​ជា​គំរូ​សកល ប៉ុន្តែ​ឥឡូវនេះ ប្រទេស​ដែលមាន​ប្រជាជន​ជាង ៥២​លាន​នាក់​នេះ កំពុង​ព្យាយាម​ទប់ស្កាត់​ការផ្ទុះ​ជាច្រើន ដែល​ភាគច្រើន​ចេញ​មកពី​ព្រះវិហារ​គ្រឹ​ស្ត​សាសនា​និកាយ​ប្រូ​តេស្ត​ង់​។​

​នៅក្នុង​រយៈពេល​ប៉ុន្មាន​សប្តាហ៍​នេះ កូរ៉េខាងត្បូង​មាន​ករណី​ឆ្លង​ជាច្រើន ដោយ​ក្នុង​រយៈពេល ១២​ថ្ងៃ​ជាប់​គ្នា តួលេខ​នៃ​ការឆ្លង​កើនឡើង ៣​ខ្ទង់​។​

​ករណី​ឆ្លង​ថ្មី​ភាគច្រើន​កើតឡើង​នៅ​កណ្តាល​ទីក្រុង​សេ​អ៊ូ​ល​។ ទោះយ៉ាងណា អាជ្ញាធរ​សុខាភិបាល​និយាយថា កូរ៉េខាងត្បូង​កំពុងស្ថិត​នៅក្នុង​ដំណាក់កាល​នៃ​ការផ្ទុះ​ទូទាំងប្រទេស និង​បានស្នើ​ឲ្យ​ប្រជាជន​ទាំងអស់​ស្នាក់នៅ​ក្នុងផ្ទះ និង​កាត់បន្ថយ​ការធ្វើដំណើរ​។​

​អាជ្ញាធរ​កំពុង​ព្យាយាម​រឹតបន្តឹង​ច្បាប់​វិធានការ​គម្លាត​សង្គម និង​បាន​និយាយថា សាលារៀន និង​សា​លាម​ត្តេ​យ្យ​នៅក្នុង​ទីក្រុង​សេ​អ៊ូ​ល ខេត្ត Incheon និង​ខេត្ត Gyeonggi នឹងត្រូវ​ប្តូរ​មកជា​ថ្នាក់រៀន​អន​ឡាន​វិញ ចាប់ពី​ថ្ងៃ​ពុធ​ស្អែក​នេះ រហូតដល់​ថ្ងៃទី ១១ ខែកញ្ញា​ខាងមុខ​។​

​រដ្ឋមន្ត្រីក្រសួង​អប់រំ អ្នកស្រី Yoo Eun-hae បាន​ថ្លែងប្រាប់​អ្នកសារព័ត៌មាន​ថា សិស្ស និង​បុគ្គលិក​សាលារៀន​ជិត ២០០​នាក់ បាន​ឆ្លង​វីរុស​ក្នុង​រយៈពេល ២​សប្តាហ៍​ចុងក្រោយ​។​

​សូម​រំលឹកថា កូរ៉េខាងត្បូង គឺជា​ប្រទេស​ដែល​មានការ​រាតត្បាត​វីរុស​កូ​រ៉ូ​ណា​ខ្លាំង​ដំបូង​គេ បន្ទាប់ពី​ចិន ប៉ុន្តែ​ប្រទេស​នេះ បាន​ចាត់វិធានការ​គ្រប់គ្រង​យ៉ាង​មាន​ប្រសិទ្ធភាព ក្នុងការ​ទប់ស្កាត់​ការ​រាតត្បាត​។​

​រហូតមកដល់​ពេលនេះ កូរ៉េខាងត្បូង​មាន​ករណី​ឆ្លង​សរុប​ចំនួន ១៧.៩៤៥ និង​ស្លាប់ ៣១០​នាក់​។ អ្នកជា​សះស្បើយ​សរុប​មាន ១៤.២៨៦៕

​ប្រែ​សម្រួល​៖ សុ​ភ័​ក្រ​
​ប្រភព​៖ Agencies​

spot_img
×