Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ភេសជ្ជៈ​ទាំងនេះ ជួយ​ធ្វើ​ឲ្យ​ស្បែក​អ្នក​ស្អាត​បែប​ធម្មជាតិ​

spot_img

​ចង់បាន​ស្បែក​រលោង​ស្អាត​ភ្លឺ​ស្រស់ថ្លា​បែប​ធម្មជាតិ​មិន​ពិបាក​ឡើយ​! គួរ​ធ្វើ​បែបណា​ទៅ​? កុំ​បារម្ភ​! ខាងក្រោម​នេះ​ជា​ភេសជ្ជៈ​មួយចំនួន​ដែល​ជួយ​ឱ្យ​ស្បែក​ស្រស់ស្អាត​បែប​ធម្មជាតិ ៖

១. ទឺ​ក​ក្រូច​ច្របាច់​ស្រស់ៗ​

​ភាគច្រើន​នៃ​ពួកយើង​សុទ្ធតែ​ដឹង​ហើយ​ថា​ក្រូច​មាន​ផ្ទុក​សម្បូរ​ទៅដោយ​វីតាមីន C​។ ក្រៅពី​ជួយ​ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ​រាងកាយ​ហើយ​នោះ វីតាមីន C ក៏​ចាំបាច់​សម្រាប់​ដំណើរការ​នៃ​ការ​សំយោគ​កូ​ឡា​ជែ​ន​សំខាន់​ចំពោះ​សុខភាព​ស្បែក​ផងដែរ​។ កូ​ឡា​ជែ​ន​ជា​ប្រូតេអ៊ីន​មួយ​ប្រភេទ​ដែល​ធ្វើឱ្យ​ស្បែក​តឹង​ណែន​និង​គ្មាន​ភាព​ជ្រីវជ្រួញ​។​

២. តែ​ផ្កា Chamomile

​មាន​ប្រសិទ្ធភាព​ជួយ​ឱ្យ​ឆាប់​គេង​លក់បាន​ស្កប់​ដែល​ចាំបាច់​ដើម្បី​សុខភាព​ស្បែក ក៏ដូចជា​រាងកាយ​ទាំងមូល​។ ម្យ៉ាងវិញទៀត​ក្រៅពី​ទទួលទាន​ហើយ​នោះ អ្នក​អាច​ប្រើប្រាស់​តែ​ផ្កា Chamomile ដើម្បី​ដោះស្រាយ​បញ្ហា​ស្នាម​រង្វង់​ខ្មៅ​ក្រោម​ភ្នែក​បាន​យ៉ាង​ប្រសើរ​ដោយ​គ្រាន់តែ​ស្អំ​កញ្ចប់​តែ​ផ្កា Chamomile លើ​ភ្នែក​ដែល​បិទ​សម្រាប់​រយៈពេល​ពី ២ ទៅ ៣ នាទី​។​

៣. តែ​ ស​

​ជម្រើស​ដ៏​ល្អ​បំផុត​មួយទៀត​នៃ​ភេសជ្ជៈ​ដែល​នឹង​ជួយ​រក្សា​ស្បែក​ស្រស់ស្អាត​ក្មេង​ជាង​វ័យ គឺ​តែ ​ស​។ បើ​ប្រៀបធៀប​នឹង​តែ​ប្រភេទ​ផ្សេងទៀត តែ​ស គឺមាន​ផ្ទុក​សម្បូរ​ទៅដោយ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ដែល​ជួយ​ជួសជុល​ស្បែក​ឡើងវិញ ព្រមទាំង​ការពារ​កូ​ឡា​ជែ​ន​ផងដែរ​។ ការទទួល​ទាន​តែ​ស​អាច​ពន្យឺតដំណើរ​នៃ​ភាព​ចាស់​តាម​វ័យ​របស់​ស្បែក​គួរឱ្យកត់សម្គាល់​។​

៤. តែ​ផ្កាម្លិះ​

​មិន​ត្រឹម​តែមាន​ក្លិនក្រអូប​ឈ្ងុយ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ភេសជ្ជៈ​នេះ​ថែមទៀត​មាន​លក្ខណៈសម្បត្តិ​ប្រឆាំង​វីរុស​បាក់តេរី​ផងដែរ​។ ការទទួល​ទាន​តែ​នេះ​ជួយ​ពង្រឹង​ការពារ​ប្រព័ន្ធ​ភាពស៊ាំ​រាងកាយ បន្ថយ​សញ្ញា​នៃ​ភាព​ចាស់​តាម​វ័យ ទប់ស្កាត់​បញ្ហា​ស្បែក​ផ្សេងៗ​ដូចជា​រោគ​មុន ហើយ​ថែមទាំង​អាច​កាត់បន្ថយ​ការផលិត​ជាតិ​ប្រេង ឬ​ខ្លាញ់​លើស​ទៀតផង​។​

៥. តែ​បៃតង​

​តែ​បៃតង​អាចជួយ​ការពារ​ស្បែក​ប្រឆាំង​ការបំផ្លាញ​ពី​សំណាក់​ពន្លឺព្រះអាទិត្យ​។ ជា​លទ្ធផល​ស្បែក​មិន​ងាយ​នឹង​ជ្រីវជ្រួញ មាន​ស្នាម​ខ្សែ និង​សូម្បីតែ​ចៀស​ផុតពី​បញ្ហា​ស្បែក​ផ្សេងៗ​ទៀត​។ សារធាតុ catechins ក្នុង​តែ​បៃតង គឺ​ល្អ​ណាស់​សម្រាប់​រក្សា​សុខភាព​ស្បែក​៕

​ប្រភព​៖ health.com.kh​

spot_img
×