Monday, October 18, 2021

ដល់ក​! តា​ម្នាក់​ដើរ​សុខៗ ត្រូវ​ឆ្មា​១​ក្បាល​មិនដឹង​ធ្លាក់​មកពីណា ចំក្បាល​ពេញទំហឹង​បណ្តាល​ឲ្យ​ដួល​ដេក​ស្តូកស្តឹង​ភ្លាមៗ (​វីដេអូ​)

​នេះ​ជា​ខណៈពេល​ដ៏​ស្លុតរន្ធត់​មួយ នៅពេលដែល​សត្វ​ឆ្មា​១​ក្បាល ស្រាប់តែ​បាន​ធ្លាក់ចុះ​ពីលើ​មក ចំ​ពីលើ​បុរស​ចំណាស់​ម្នាក់​កំពុង​ដើរ ហើយ​វា​បាន​ច្បាម​មុខ​គាត់​ជាមួយ​ក្រ​ញ៉ាំ​ដ៏​មុត​ស្រួច បណ្តាល​ឲ្យ​ដេក​ដួល​ទៅនឹង​ដី​ភ្លាមៗ​តែម្តង​។​

​ហេតុការណ៍​ដ៏​នឹកស្មាន​មិន​ដល់​នេះ ដែល​ថត​ជាប់​ដោយ​កាមេរ៉ា​សុវត្ថិភាព បាន​កើតឡើង​នៅក្នុង Harbin ខេត្ត Heilongjiang ភាគ​ឦសាន​នៃ​ប្រទេស​ចិន កាលពី​ថ្ងៃទី​១២ ខែកក្កដា ឆ្នាំ​២០២០​។​

​នៅក្នុង​វីដេអូ​បានបង្ហាញ​ឲ្យ​ឃើញ បុរស​ចំណាស់​រងគ្រោះ​ឈ្មោះ Gao Fenghua កំពុង​ដើរ​បណ្តើរ​ឆ្កែ​ដ៏​ធំ​១​ក្បាល​របស់គាត់ ដែលមាន​សម្បុរ​ពណ៌​មាស នៅលើ​ដងផ្លូវ នៅពេលនោះ ស្រាប់តែ​ឆ្មា​១​ក្បាល​ធ្លាក់​មកលើ​មិនដឹង​ចេញមក​ពី​កន្លែង​ណា ត្រូវ​ចំក្បាល​របស់គាត់​តែម្តង​។​

​លោក Gao បាន​ដួល​ទៅនឹង​ដី​បាត់បង់​ស្មារតី​ភ្លាមៗ ខណៈ​សត្វ​ឆ្មា​នោះ​ងើបឡើង និង​រត់​ចេញទៅ​ម្ខាង ដោយ​គ្មាន​បញ្ហា​អ្វី​នោះទេ​។​

​ភ្លាមៗ​នោះ សត្វ​ឆ្កែ​របស់ Gao ចូលមក​មើល​ម្ចាស់ ហើយ​វា​ចាប់ផ្តើម​គិត​ឆ្ងល់​ក្នុង​ចិត្ត​ថា តើ​អ្នកណា​ជា​អ្នកបង្ក​ឲ្យ​ម្ចាស់​របស់ខ្លួន​រងគ្រោះ​បែបនេះ​?​។ បន្ទាប់មក វា​បាន​រកឃើញ​សត្វ​ឆ្មា​១​ក្បាល និង​ស្ទុះ​ទៅ​ប្រឈម​ជាមួយ​សត្វ​ឆ្មា នៅ​កាច់ជ្រុង​អគារ​ក្បែរ​នោះ​។​

​លោក Gao ត្រូវបាន​គេ​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​ភ្លាមៗ​ផងដែរ ទីកន្លែង​ដែល​គាត់​ត្រូវ​សម្រាក​ព្យាបាល​របួស​ប៉ះ​ទ​ង្គិ​ត​រាងកាយ អស់​រយៈពេល​ជិត​១​ខែ​៕ ដោយ​៖ លឹម ហុង​