Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​វេជ្ជបណ្ឌិត​រាប់ពាន់នាក់​ធ្វើ​កូដកម្ម​មិន​ចូលធ្វើការ ចំពេល​កូរ៉េខាងត្បូង កំពុង​ប្រយុទ្ធ​ប្រឆាំងនឹង​ការផ្ទុះ COVID-19 ឡើងវិញ​

spot_img

​កូរ៉េខាងត្បូង​បាន​បញ្ជា​ឲ្យ​វេជ្ជបណ្ឌិត​នៅក្នុង​ទីក្រុង​សេ​អ៊ូ​ល ត្រឡប់​ទៅធ្វើ​ការធម្មតា​វិញ​នៅ​ថ្ងៃ​ពុធ​នេះ ខណៈដែល​ពួកគេ​បានចាប់ផ្តើម​ធ្វើ​កូដកម្ម​រយៈពេល ៣​ថ្ងៃ ដើម្បី​តវ៉ា និង​ដាក់សំណើរ​ទៅ​រដ្ឋាភិបាល ដូចជា​បង្កើន​ចំនួន​វេជ្ជបណ្ឌិត ដើម្បី​ដោះស្រាយ​វិបត្តិ​សុខាភិបាល​។​

​វេជ្ជបណ្ឌិត​ហ្វឹកហាត់​ជាច្រើន​បាន​កំពុង​ធ្វើ​កូដកម្ម​មិន​ចូលធ្វើការ និង​មាន​វេជ្ជបណ្ឌិត​រាប់ពាន់នាក់​បន្ថែមទៀត នឹង​ចាប់​ផ្តើមធ្វើ​កូដកម្ម​រយៈពេល ៣​ថ្ងៃ ដោយ​ចាប់ផ្តើម​នៅ​ថ្ងៃ​ពុធ​នេះ​។​

​ការធ្វើ​កូដកម្ម​របស់​វេជ្ជបណ្ឌិត​រាប់ពាន់នាក់​នោះ ចំ​ពេលដែល​កូរ៉េខាងត្បូង​កំពុង​ប្រយុទ្ធប្រឆាំង នឹង​ការផ្ទុះ​រាតត្បាត​ឡើងវិញ ដោយ​ក្នុង​រយៈពេល ២៤​ម៉ោង​ចុងក្រោយ មានការ​រកឃើញ​វីរុស​ថ្មី​ចំនួន ៣២០​ករណី​។​

​ការដើរ​ចេញ​មិន​ធ្វើការ​របស់​វេជ្ជបណ្ឌិត នៅ​ថ្ងៃ​ពុធ​នេះ បាន​បង្ខំ​ឲ្យ​មន្ទីរពេទ្យ​សំខាន់ៗ​ចំនួន ៥​នៅ​កូរ៉េខាងត្បូង កម្រិត​ម៉ោង​ធ្វើការ និង​ពន្យារពេល​នៃ​ការវះកាត់​។ នេះ​បើតាម​ការរាយការណ៍រ​បស់​សារព័ត៌មាន Yonhap​។​

​កាលពីដើម​សប្តាហ៍​នេះ វេជ្ជបណ្ឌិត​បានសម្រេច​កិច្ចព្រមព្រៀង​ជាមួយនឹង​រដ្ឋាភិបាល ដើម្បី​បន្ត​ដោះស្រាយ​បញ្ហា​អ្នកជំងឺ COVID-19 ប៉ុន្តែ​ពួកគេ​បាន​បរាជ័យ​លើ​ការសម្របសម្រួល​លើ​បញ្ហា​ធំៗ​ជាច្រើន​។​

​រដ្ឋមន្ត្រី​សុខាភិបាល Park Neung-hoo បាន​ថ្លែងថា “​ឥឡូវនេះ រដ្ឋាភិបាល​មិនមាន​ជម្រើស​អ្វី​ទេ ក្រៅពី​ចាត់វិធានការ​ផ្លូវច្បាប់​ចាំបាច់ ដូចជា​ការដាក់​បញ្ជា​ដល់​ការធ្វើ​អាជីវកម្ម កុំ​ឲ្យ​ដាក់​អាយុជីវិត និង​សុវត្ថិភាព​របស់​ប្រជាជន​ក្នុង​គ្រោះថ្នាក់​”​។​

“​យើង​សូម​ជម្រុញ​ឲ្យ​វេជ្ជបណ្ឌិត​ហ្វឹកហាត់ និង​វេជ្ជបណ្ឌិត​ទាំងអស់​ត្រឡប់​ទៅធ្វើ​ការ​វិញ​ជាបន្ទាន់​”​។​

​សូម​រំលឹកថា កាលពី​ថ្ងៃ​អង្គារ​ម្សិលមិញ កូរ៉េខាងត្បូង​បាន​បញ្ជា​ឲ្យ​មាន​ការបិទ​សាលារៀន​ទាំងអស់ នៅ​តំបន់​ជាច្រើន​នៃ​ទីក្រុង​សេ​អ៊ូ​ល និង​ប្តូរ​មកជា​ថ្នាក់​អន​ឡាន​វិញ ខណៈដែល​ប្រទេស​នេះ​កំពុង​ប្រយុទ្ធ​ប្រឆាំងនឹង​ការផ្ទុះ​វីរុស​ជាច្រើន​កន្លែង​។​

​នៅក្នុង​រយៈពេល​ប៉ុន្មាន​សប្តាហ៍​នេះ កូរ៉េខាងត្បូង​មាន​ករណី​ឆ្លង​ជាច្រើន ដោយ​ក្នុង​រយៈពេល ១២​ថ្ងៃ​ជាប់​គ្នា តួលេខ​នៃ​ការឆ្លង​កើនឡើង ៣​ខ្ទង់​។​

​ករណី​ឆ្លង​ថ្មី​ភាគច្រើន​កើតឡើង​នៅ​កណ្តាល​ទីក្រុង​សេ​អ៊ូ​ល​។ ទោះយ៉ាងណា អាជ្ញាធរ​សុខាភិបាល​និយាយថា កូរ៉េខាងត្បូង​កំពុងស្ថិត​នៅក្នុង​ដំណាក់កាល​នៃ​ការផ្ទុះ​ទូទាំងប្រទេស និង​បានស្នើ​ឲ្យ​ប្រជាជន​ទាំងអស់​ស្នាក់នៅ​ក្នុងផ្ទះ និង​កាត់បន្ថយ​ការធ្វើដំណើរ​។​

​អាជ្ញាធរ​កំពុង​ព្យាយាម​រឹតបន្តឹង​ច្បាប់​វិធានការ​គម្លាត​សង្គម និង​បាន​និយាយថា សាលារៀន និង​សា​លាម​ត្តេ​យ្យ​នៅក្នុង​ទីក្រុង​សេ​អ៊ូ​ល ខេត្ត Incheon និង​ខេត្ត Gyeonggi នឹងត្រូវ​ប្តូរ​មកជា​ថ្នាក់រៀន​អន​ឡាន​វិញ ចាប់ពី​ថ្ងៃ​ពុធ​ស្អែក​នេះ រហូតដល់​ថ្ងៃទី ១១ ខែកញ្ញា​ខាងមុខ​។​

​រដ្ឋមន្ត្រីក្រសួង​អប់រំ អ្នកស្រី Yoo Eun-hae បាន​ថ្លែងប្រាប់​អ្នកសារព័ត៌មាន​ថា សិស្ស និង​បុគ្គលិក​សាលារៀន​ជិត ២០០​នាក់ បាន​ឆ្លង​វីរុស​ក្នុង​រយៈពេល ២​សប្តាហ៍​ចុងក្រោយ​។​

​រហូតមកដល់​ពេលនេះ កូរ៉េខាងត្បូង​មាន​ករណី​ឆ្លង​សរុប​ចំនួន ១៧.៩៤៥ និង​ស្លាប់ ៣១០​នាក់​។ អ្នកជា​សះស្បើយ​សរុប​មាន ១៤.២៨៦៕

​ប្រែ​សម្រួល​៖ សុ​ភ័​ក្រ​
​ប្រភព​៖ Reuters


spot_img
×