Tuesday, April 16, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សមាជិកសភា​ហុងកុង ២​រូប ត្រូវ​ចាប់ខ្លួន​ពាក់ព័ន្ធ​នឹង​ការតវ៉ា​ប្រឆាំង​រដ្ឋាភិបាល​

spot_img

​សមាជិកសភា​បក្សប្រឆាំង​ហុងកុង​ចំនួន ២​រូប ក្នុងចំណោម​មនុស្ស ១៦​នាក់ ត្រូវបាន​ចាប់ខ្លួន ពាក់ព័ន្ធ​នឹង​ការតវ៉ា​ប្រឆាំង​រដ្ឋាភិបាល​។ ការចាប់ខ្លួន​នេះ​បង្ហាញ​ពី​ការបង្ក្រាប​លើ​អ្នកគាំទ្រ​ប្រជាធិបតេយ្យ​កាន់តែខ្លាំង​។​

​លោក Lam Cheuk-ting និង Ted Hui Chi-fung មកពី​បក្ស​ប្រជាធិបតេយ្យ ត្រូវបាន​ចាប់ខ្លួន​នៅផ្ទះ​របស់​ពួកគេ កាលពី​ព្រឹក​ថ្ងៃ​ពុធ​នេះ​។​

​លោក Lam ត្រូវបាន​ចោទប្រកាន់​ពីបទ​កុបកម្ម​ជុំវិញ​ហេតុការណ៍​កាលពី​ខែកក្កដា ឆ្នាំ ២០១៩ ដែល​គ្រានោះ​ក្រុម​បុរស​បិទមុខ​ជាច្រើន បានធ្វើការ​វាយប្រហារ​ទៅលើ​ក្រុមអ្នកតវ៉ា ក្រោយពេល​មានការ​ប្រមូល​ផ្តុំគ្នា​ប្រឆាំងនឹង​រដ្ឋាភិបាល​។​

​លោក​ស្ថិត​ក្នុងចំណោម​មនុស្ស​ជាច្រើន​នាក់ ដែល​បាន​រងរបួស​ក្នុងការ​វាយប្រហារ​ដោយ​ក្រុម​បិទមុខ​នោះ​។ ក្នុង​ហេតុការណ៍​នោះ ប៉ូលីស​បាន​រង​ការចោទប្រកាន់​ពីបទ​បរាជ័យ​ក្នុងការ​ការពារ​សកម្ម​ជន​ប្រជាធិបតេយ្យ​។​

​ប្រភពពី​ប៉ូលីស​បាន​ថ្លែងប្រាប់​សារព័ត៌មាន BBC​ដូច្នេះ​ថា មនុស្ស​សរុប​ចំនួន ១៦​នាក់ រួមមាន​តំណាងរាស្ត្រ​ចំនួន ២​រូប ត្រូវបាន​ចាប់ខ្លួន​ក្នុង​ប្រតិបត្តិការ​នៅ​ថ្ងៃ​ពុធ​នេះ​។​

​សូមបញ្ជាក់ថា ការចាប់ខ្លួន​តំណាងរាស្ត្រ​នេះ កើតឡើង​តែ ២​សប្តាហ៍​ប៉ុណ្ណោះ បន្ទាប់ពី​ប៉ូលីស​បានធ្វើ​ការចាប់​ម​ហា​សេដ្ឋី និង​ជា​អ្នក​រិះគន់​របប​ក្រុង​ប៉េកាំង​ឈ្មោះ Jimmy Lai ដោយ​សំអាង​លើ​ច្បាប់​សន្តិសុខ​ជាតិ ដែល​ចិន​ទើបតែ​បានដាក់​ឲ្យ​ប្រើប្រាស់​កាលពីពេល​ថ្មីៗ​នេះ​នៅ​ទីក្រុង​ហុងកុង​៕

​ប្រែ​សម្រួល​៖ សុ​ភ័​ក្រ​
​ប្រភព​៖ BBC​

spot_img
×