Wednesday, January 26, 2022

បុរស​ស្បែក​ខ្មៅ​ម្នាក់ ត្រូវបាន​គេ​ដោះលែង​វិញ ក្រោយពេល​ជាប់គុក​អស់ ៤៤​ឆ្នាំ​ទាំង​គ្មាន​កំហុស​

​បុរស​ស្បែក​ខ្មៅ​ម្នាក់ ត្រូវបាន​ដោះលែង​ឲ្យ​មាន​សេរីភាព​វិញ ពី​ពន្ធ​ធនា​ការ​ក្នុង​រដ្ឋ North Carolina សហរដ្ឋ​អា​មេ​រិច កាលពី​ថ្ងៃ​ព្រហស្បតិ៍ ក្រោយពេល​អនុវត្ត​ទោស​អស់​រយៈពេល ៤៤​ឆ្នាំ​ចំពោះ​ឧក្រិដ្ឋកម្ម​ដែល​លោក​មិនបាន​ប្រព្រឹត្តិ​។​

​លោក Ronnie Long បាន​និយាយថា “​វា​គឺជា​ផ្លូវ​ដ៏​វែងឆ្ងាយ ប៉ុន្តែ​វាច​ប់​ហើយ​។ វា​ចាប់​ហើយ​ឥឡូវនេះ​”​។​

​ក្នុង​សំលៀកបំពាក់​ពណ៌​ខ្មៅ និង​មាន​ក្រវ៉ា​ក់ក​ពណ៌​ក្រហម លោក​បាន​កោតសរសើរ​ទៅដល់​មេធាវី និង​មនុស្ស​ជាទី​ស្រឡាញ់​របស់លោក ដែល​បាន​តស៊ូ​តតាំង​ផ្នែក​ផ្លូវច្បាប់​អស់​រយៈពេល​ជា​យូរ​។​

​លោក Ronnie Long បច្ចុប្បន្ន​មាន​វ័យ ៦៤​ឆ្នាំ បាន​រង​ការចោទប្រកាន់​ពីបទ​រំលោភ​ស្ត្រី​ស្បែ​កស​។ ចៅក្រម​បាន​ចោទប្រកាន់​គាត់​ពីបទ​រំលោភ និង​ចោរកម្ម​ក្នុង​ឆ្នាំ ១៩៧៦ និង​បាន​កាត់ទោស​គាត់​ឲ្យ​ជាប់គុក​អស់​មួយជីវិត​។​

​សូមបញ្ជាក់ថា ការផ្តន្ទាទោស​គាត់​ត្រូវបាន​ចាត់ជា​មោ​ឃៈ​វិញ ក្រោយពេល​រដ្ឋ North Carolina បានដាក់​បណ្តឹង​នៅ​តុលាការ​សហព័ន្ធ​ឲ្យ​មោ​ឃៈ​ទោស​នោះ ក្រោយពេល​មានការ​ធ្វើការ​សើរើ​លើ​ករណី​នោះ​វិញ​។​

​ការសើរើ​បានបង្ហាញ​ថា​ភ​ស្ថុ​តាង ដែល​រួមមាន​សំណាក​ទឹកកាម និង​ស្នាម​ម្រាមដៃ​នៅ​កន្លែងកើតហេតុ​មិន​ស៊ីគ្នា​នឹង​លោក Ronnie Long​ឡើយ​៕

ប្រែ​សម្រួល​៖ សុ​ភ័​ក្រ​
​ប្រភព​៖ CNN