Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជប៉ុន​នឹង​ជ្រើសរើស​អ្នក​ស្នង​តំណែង​ជំនួស លោកនាយក​រដ្ឋមន្ត្រី Shinzo Abe នៅ​ពាក់កណ្តាល​ខែកញ្ញា​

spot_img

​បក្ស​កានអំណាច​ជប៉ុន នឹងធ្វើ​ការជ្រើសរើស​អ្នក​ស្នង​តំណែង​ថ្មី​នៅ​ថ្ងៃទី ១៥ ខែកញ្ញា ក្រោយពេល​លោកនាយក​រដ្ឋមន្ត្រី Shinzo Abe បានប្រកាស​លាលែង​តំណែង កាលពី​ថ្ងៃ​សុក្រ​ម្សិលមិញ ដោយសារ​បញ្ហា​សុខភាព​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារសារព័ត៌មាន​ជប៉ុន Kyodo​។​

​ប្រធាន​បក្ស​ប្រជាធិបតេយ្យ​សេរី​របស់លោក Shinzo Abe ត្រូវបាន​គេ​អះអាងថា នឹង​ក្លាយទៅជា​នាយករដ្ឋមន្ត្រី ដោយសារតែ​បក្ស​នេះ​មាន​អ​សនៈ​ភាគច្រើន នៅក្នុង​សភា​ជាន់​ទាប់​។​

​លោក Shinzo Abe គឺជា​នាយករដ្ឋមន្ត្រី​ដែល​កាន់តំណែង បានយូរ​បំផុត​ក្នុងប្រទេស​ជប៉ុន ប៉ុន្តែ​កាលពី​ថ្ងៃ​ម្សិលមិញ គាត់​បានប្រកាស​ចុះចេញ ដោយ​លើក​ហេតុផល​ថា គាត់​មិន​ចង់​ឲ្យ​បញ្ហា​សុខភាព​គាត់​ប៉ះពាល់​ដល់​រដ្ឋាភិបាល​។​

​នៅក្នុង​ស​ន្និសិទ​សារព័ត៌មាន លោក​បាន​បដិសេធ​បញ្ចេញ​ឈ្មោះ​អ្នក​ស្នង​តំណែង​ថ្មី​។​

​អតីតរដ្ឋមន្ត្រី​ការពារជាតិ Shigeru Ishiba និង​អតីតរដ្ឋមន្ត្រី​ការបរទេស Fumio Kishida បញ្ជាក់ថា​ពួកគេ​មានបំណង​ចូលរួម​ការប្រកួតប្រជែង​នោះ ខណៈដែល​រដ្ឋមន្ត្រី​ការពារជាតិ Taro Kono​ក៏ត្រូវ​បាន​គេ​ចាត់ទុកថា ស្ថិត​ក្នុងចំណោម​បេក្ខភាព​ដែលមាន​សក្តានុពល​ផងដែរ​។​

​ឧបនាយករដ្ឋមន្ត្រី Taro Aso ដែល​លោក​ជា​អតីត​នាយករដ្ឋមន្ត្រី និយាយថា លោក​គ្មាន​គម្រោង​ចូលរួម​ក្នុងការ​ប្រកួតប្រជែង​នោះឡើយ​។​

​ជាធម្មតា​នៅ​ជប៉ុន បក្ស​កាន់អំណាច​ត្រូវធ្វើ​ការប្រកាស​ពី​ការបោះឆ្នោត​ជ្រើសរើស មេដឹកនាំ​ឲ្យ​បាន​មុន ១​ខែ ប៉ុន្តែ​ក្នុងករណី​មានការ​លាលែង​ភ្លាម ការបោះឆ្នោត​វិ​សាម​ញ្ញា​នឹងត្រូវ​ធ្វើឡើង ក្នុងពេល​វេ​ណា​ឆាប់ៗ​មួយ ដែល​អាច​ធ្វើបាន​៕

ប្រែ​សម្រួល​៖ សុ​ភ័​ក្រ​
​ប្រភព​៖ Reuters

 

spot_img
×