Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អូស្ត្រាលី បំបែក​កំណត់ត្រា មាន​អ្នកស្លាប់​ប្រចាំថ្ងៃ​ច្រើន​បំផុត ដោយសារ COVID-19

spot_img

​ប្រទេស​អូស្ត្រាលី បាន​បំបែក​កំណត់ត្រា​មាន​អ្នកស្លាប់​ប្រចាំថ្ងៃ​ច្រើន​បំផុត​ដោយសារ COVID-19 នៅ​ថ្ងៃ​ចន្ទ​នេះ បើទោះបីជា​ចំនួន​ករណី​ឆ្លង​ថ្មី​ធ្លាក់ចុះ​ក្នុង​រយៈពេល ២​ខែ​ចុង​ក្រោយនេះ​។​

​រដ្ឋ Victoria បាន​ឲ្យ​ដឹងថា ចំនួន​អ្នកស្លាប់​ដោយសារ COVID-19 កើន​ដល់ ៤១​នាក់​។ កំណត់ត្រា​ចាស់​របស់​អូស្ត្រាលី​មាន​អ្នកស្លាប់​ត្រឹម ២៥​ប៉ុណ្ណោះ​ក្នុង​រយៈពេល ២៤​ម៉ោង​។​

​រហូតមកដល់​ពេលនេះ អូស្ត្រាលី​មាន​អ្នក​ឆ្លង​សរុប​ជិត ២៦.០០០​នាក់ និង​អ្នកស្លាប់​ចំនួន ៦៥២​នាក់ ដែល​តួលេខ​នេះ​ទាប​ខ្លាំង បើ​ធៀប​ទៅនឹង​ប្រទេស​អភិវឌ្ឍន៍​ផ្សេងៗ​ទៀត​។​

​សូម​រំលឹកថា វីរុស​កូ​រ៉ូ​ណា​បាន​ផ្ទុះ​ចេញ​ដំពូង​ពី​ក្រុង​វូ​ហាន ប្រទេស​ចិន​កាលពី​ចុងឆ្នាំ ២០១៩ និង​បាន​រាតត្បាត​យ៉ាង​លឿន​ទៅ​ជុំវិញ​ពិភពលោក​។

​បើតាម​តួលេខ​ចុងក្រោយ វីរុស​មរណៈ​នេះ​បាន​ឆ្លង​ទៅកាន់​មនុស្ស​ជាង ២៥​លាន​នាក់ និង​ផ្តាច់ជីវិត​មនុស្ស​ជិត ៨៥០.០០០​នាក់​ទូទាំង​ពិភពលោក​។​

​អា​មេ​រិច​ជា​ប្រទេស​ដែល​រងគ្រោះ​ខ្លាំង​បំផុត​ពី​វីរុស​ដ៏​កាច​សាហាវ​នេះ ដោយមាន​អ្នក​ឆ្លង​សរុប​ជាង ៦​លាន​នាក់ និង​ស្លាប់​ជាង ១៨៣.០០០​នាក់​៕

​ប្រែ​សម្រួល​៖ សុ​ភ័​ក្រ​
​ប្រភព​៖ Reuters​

spot_img
×