Wednesday, January 26, 2022

ស្ត្រី​បារាំង​ម្នាក់​ថត​វីដេអូ​ស្រាត​ដើម្បី​ផ្សព្វផ្សាយ​ផលិតផល​ខ្សែក នៅលើ​ស្ពាន​ទីសក្ការៈ​ឥណ្ឌា ត្រូវ​ចាប់ខ្លួន និង​ប្រឈម​ការជាប់គុក ៣​ឆ្នាំ​

​ស្ត្រី​បារាំង​ម្នាក់​ត្រូវបាន​ចាប់ខ្លួន​នៅក្នុង​ប្រទេស​ឥណ្ឌា ដោយសារតែ​ថត​វីដេអូ​ស្រាត នៅលើ​ស្ពាន​ពិសិដ្ឋ ដែលជា​កន្លែង​ទីសក្ការៈ ស្ថិត​ក្នុ​ទីក្រុង Rishikesh​។ នេះ​បើតាម​ការចុះផ្សាយ​របស់ BBC កាលពី​ថ្ងៃអាទិត្យ​ម្សិលមិញ​នេះ​។​

​វីដេអូ​របស់​ស្ត្រី​រូបនោះ ដែល​ថត​នៅលើ​ស្ពាន Lakshman Jhula ត្រូវបាន​បង្ហោះ​នៅលើ​បណ្តាញ​ទំនាក់ទំនង​សង្គម​។​

​គាត់​ប្រឈម​នឹង​ការចោទប្រកាន់​ក្រោម​ច្បាប់​អ៊ី​ន​ធឺ​ណេ​តរបស់​ឥណ្ឌា និង​អាច​ជាប់គុក​រហូតដល់ ៣​ឆ្នាំ ប្រសិន​ជាមាន​កំហុស​

​ស្ពាន​យោល​នៅលើ​ទន្លេ Ganges ជា​កន្លែង​ដ៏​ពិសិដ្ឋ និង​ជា​កន្លែង​ដ៏​មាន​ប្រជាប្រិយ​សម្រាប់​ភ្ញៀស​ទេសចរ​។​

​ស្ត្រី​បារាំង​នោះ បាន​ប្រាប់​ប៉ូលិស​ក្រោយ​ទទួល​ការដោះលែង​ឲ្យ​នៅក្រៅ​ឃុំ​ថា វីដេអូ​នោះ​ថត​ដើម្បី​ផ្សព្វផ្សាយ​ជំនួញ​គ្រឿងអលង្ការ​របស់​នាង​។​

“​នៅ​ឥណ្ឌា ប្រហែល​សកម្មភាព​ទាំងនេះ មិនត្រូវ​បាន​គេ​ចាត់ទុកថា​ជា​អំពើ​ទាស់ចិត្ត​ទេ ប៉ុន្តែ ក្រុង Rishikesh ជា​កន្លែង​ទីសក្ការៈ ហើយ​ស្ពាន LakShman Jhula ជា​កន្លែង​ដែល​ព្រះ Ram និង​បង​ព្រះរាម​អង្គ​ព្រះនាម Lashman ព្រមទាំង​ព្រះ​មហេសី Sita ឆ្លងកាត់​ទន្លេ Ganges”​។ នេះ​ជាការ​បញ្ជាក់​របស់​ប្រធាន​ប៉ុស្តិ៍​ប៉ូលិស កន្លែង​ដែល​ស្ត្រី​នោះ​ត្រូវ​ឃុំខ្លួន​។​

​ស្ត្រី​បារាំង​ខាងលើ ដែល​មិន​ត្រូវបាន​គេ​បញ្ចេញ​អត្តសញ្ញាណ​ផ្លូវការ ត្រូវបាន​ចាប់ខ្លួន​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ក្រោយពេល​មាន​គេ​រាយការណ៍​ប្រាប់​ប៉ូលិស​ពី​សកម្មភាព​របស់​នាង​។​

“​ក្នុងពេល​សួរចម្លើយ នាង​បាន​ទទួលស្គាល់ថា​ពិតជា​បាន​ថត​វីដេអូ​ស្រាត​ពិតមែន ប៉ុន្តែ​នាង​អះអាងថា នាង​មិនបាន​ដឹងថា វា​រឿង​ខុសច្បាប់​នៅ​ឥណ្ឌា​ឡើយ​។​” នេះ​ជាការ​បញ្ជាក់​របស់​ប៉ូលិស​ម្នាក់ទៀត​

​ស្ត្រី​ដដែល​បញ្ជាក់ទៀតថា វីដេអូ និង​រូបថត​មាន​គោលបំណង​ផ្សព្វផ្សាយ​ជំនួញ​ខ្សែក​អ​ង្គាំ​របស់​នាង​៕

ប្រែ​សម្រួល​៖ សុ​ភ័​ក្រ​
​ប្រភព​៖ BBC