Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​គម្រោង​អភិវឌ្ឍន៍​ចម្រុះ កំពុង​ពេញនិយម នៅ​ទីក្រុង​បាងកក​

spot_img

​ការកើនឡើង​តម្លៃ​ដីធ្លី​និង​ភាព​ហ្នឹង​នរ នៃ​វិស័យ​អចលនទ្រព្យ​នៅ​ប្រទេស​ថៃ បាន​កំពុងធ្វើឱ្យ​ការអភិវឌ្ឍ​ការ​អគារ ដែល​ប្រើប្រាស់​តែមួយ​មុខ​មិន​អំណោយផល​។​
​ការប្រកួតប្រជែង​ខ្លាំង នៅក្នុង​វិស័យ​អចលនទ្រព្យ​មួយចំនួន និង​ការកើនឡើង​ថ្លៃដើម ដែល​ជំរុញ​ដោយ​ការកើនឡើង​នៃ​តម្លៃ​ដីធ្លី ហើយ​វា​បានធ្វើឱ្យ​វា​កាន់តែ​មានការ​លំបាក​ស​ម្រា​ប់​អ្នក​អភិវឌ្ឍន៍ ដែល​អភិវឌ្ឍ​គម្រោង​អចលនទ្រព្យ​ដែល​ប្រើតែ​មួយ​មុខ​។​

​ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​នេះ ការអភិវឌ្ឍ​គម្រោង​ប្រើប្រាស់​ចម្រុះ ទំនងជា​នឹង​ក្លាយជា​ដំណោះស្រាយ​ដ៏​ពេញនិយម និង​មិន​ត្រឹមតែ​ចំពោះ​អគារ ដែលមាន​ទ្រង់ទ្រាយ​ធំ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​ការអភិវឌ្ឍ​អគារ​តែមួយ​ផងដែរ​។ នេះ​បើ​យោងតាម​ក្រុមហ៊ុន​ប្រឹក្សា​អចលនទ្រព្យ JLL ។​

​លោក ស្រី Suphin Mechuchep នាយក​គ្រប់គ្រង​ក្រុមហ៊ុន JLL បាន​មានប្រសាសន៍ថា ការប្រើ​អគារ​ចម្រុះ​ដែល​រួមបញ្ចូល​ទាំង​ការិយាល័យ ហាង​លក់រាយ ការិយាល័យ​និង​/​ឬ​កន្លែង​ស្នាក់នៅ គឺ​មិនមាន​អ្វី​ថ្មី​ទេ​នៅក្នុង​ទីក្រុង​បាងកក​។​

​លោកស្រី​បាន​បន្ថែមថា​៖“ បន្ថែម​លើ​ការអភិវឌ្ឍ​ចម្រុះ​ដែលមាន​ស្រាប់ គម្រោង​ថ្មីៗ​ជាច្រើន​ទៀត ដែល​កំពុង​អនុវត្ត​នៅ​គំរូ​នេះដែរ ដូចជា Bangkok, The Icon Siam, The Parq, Samyan Mitrtown and Singha Complex​។​

​លោកស្រី​ថា ការប្រើប្រាស់​លំហរ​ឲ្យ​អស់​សក្តានុពល​និង​ផលិតភាព ការអភិវឌ្ឍ​ចម្រុះ​កាន់តែ​នាំមក​នូវ​ការរួមបញ្ចូល​គ្នា នៃ​ការប្រើប្រាស់​ដី​។ ការរួមបញ្ចូល​គ្នា​រវាង​ការប្រើប្រាស់​ច្រើន នៅក្នុង​ការអភិវឌ្ឍន៍​តែមួយ​អនុញ្ញាតឱ្យ​អ្នក​អភិវឌ្ឍន៍ ចែករំលែក​ធនធាន​រួម នៅក្នុង​ការអភិវឌ្ឍ​ទាំងមូល​ការបន្ថយ​ថ្លៃដើម នៃ​ការអភិវឌ្ឍន៍ និង​ការប្រើប្រាស់​ដីធ្លី​ឱ្យបាន​ច្រើន​បំផុត​។​
​ផ្អែកលើ​ការទិញ​លក់​ដីធ្លី​ថ្មីៗ​នេះ ដី​មួយ​ប្លង់​នៅ​ទីក្រុង​បាងកក ត្រូវបាន​គេ​រំពឹងថា​នឹង​ទទួលបាន​តម្លៃ​មិនតិចជាង ២ លាន​បាត ក្នុង​មួយ​ម៉ែត្រការ៉េ បើ​គេ​ដាក់លក់​នៅពេលនេះ​។
​ក្នុងតម្លៃ​នេះ ជម្រើស​អភិវឌ្ឍន៍​ដែល​ប្រើ​តែមួយ​មុខ​គឺ​ពិបាក ដូចជា​ការអភិវឌ្ឍ​ខុន​ដូ​ប្រណីត ឬ​សណ្ឋាគារ​លំដាប់​ផ្កាយ ៥ ។​

​ទោះយ៉ាងណា​ដើម្បី​អភិវឌ្ឍ​ការិយាល័យ​កម្រិត A លើដី​ដែល​ទទួលបាន​ក្នុងតម្លៃ ២ លាន​បាត​ក្នុង​មួយ​
​ម៉ែត្រការ៉េ និង​ទទួលបាន​ប្រាក់ចំណេញ​តិច​លើ​ការវិនិយោគ​។ ការអភិវឌ្ឍ​ត្រូវតែ​ទទួលបាន​អត្រា​ជួល​សរុប​អប្បបរមា​ចំនួន ២.០០០​បាត ក្នុង​មួយ​ម៉ែត្រការ៉េ​ក្នុង​មួយខែ ខណៈពេលដែល​អគារ​លំ​ដាប់​A ដែលមាន​ស្រាប់​នៅក្នុង តំបន់​អាជីវកម្ម​លំដាប់​ខ្ពស់ កំពុង​សម្រេច​ជួល​បាន​ចន្លោះ​ពី ១.០០០ បាត​ទៅ ១៣០០ បាត​ក្នុង​មួយ​ម៉ែត្រការ៉េ​ក្នុង​មួយខែ​៕
​ប្រភព​៖ Bangkok Post
​ដោយ​៖CEN


spot_img
×