Friday, September 17, 2021

ប្រសិន​ចិន​ជួយ​ឧបករណ៍​បច្ចេកវិទ្យា​មួយ​នេះ ប៉ូលិស​ខ្មែរ​ប្រាកដជា​… ឡូយ​!

 

​វ៉ែនតា​ខ្មៅ​ត្រូវបាន​បំពាក់​បច្ចេកវិទ្យា​ថតរូប នឹង​កំណត់​អត្តសញ្ញាណ​ផ្ទៃមុខ​។​

​តាម BBC នោះ វ៉ែន​តាខ្មៅ ដែឡ​ត្រូវបាន​ត​ភ្ជាប់​នឹង​មូលដ្ឋាន​ទិន្នន័យ​ផ្ទៃក្នុង​ដែល​ស្តុក​ទុក ព័ត៌មាន​ពី​ឧក្រិដ្ឋជន ជួយ​ឲ្យ​ប៉ូលិ​សអា​ស្កែន​ផ្ទៃ​មុខសញ្ញា​សង្ស័យ ស្ថិត​ក្នុង​ហ្វូងមនុស្ស ដើម្បី​កំណត់​បាន​មុខសញ្ញា​ល្មើស ធ្វើការ​បង្ក្រាប​ភ្លាមៗ​។​

​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​ចិន នោះ​ប្រភេទ​វ៉ែនតា​ខ្មៅ​នេះ បាន​ជួយ​ឲ្យ​ប៉ូលិស​ចាប់បាន​ជនសង្ស័យ​ជា​ឧក្រិដ្ឋជន ៧​នាក់ នៅ​ស្ថានីយ៍​រថភ្លើង​ដ៏​អ៊ូរ​អរ​១ នា​ខេត្ត​ចេងចូ​វ​។​

​ជនសង្ស័យ​ទាំង ៧​រូបនេះ សុទ្ធសឹង​ជា​មុខសញ្ញា​រង​ការចោទប្រកាន់​ទោស​ពី​បទ​ភេរវកម្ម និង​ជួញដូរ​មនុស្ស​។ ការសាកល្បង​នេះ ប៉ូលិស​ក៏​បាន​រក​ឃើញ​ជន​ប្រើប្រាស់​អត្តសញ្ញាណប័ណ្ណ​ក្លែងក្លាយ ២៦​នាក់​ផង​ដែរ​។​

​បច្ចេកវិទ្យា​នេះ​ជួយ​ឲ្យ​ប៉ូលិ​សថតរូប​ជនសង្ស័យ រួច​បញ្ជូន​វាឲ្យ​ធ្វើ​ការប្រៀបធៀប​រូបភាព​ក្នុង​មូលដ្ឋាន​ទិន្នន័យ​ផ្ទៃក្នុង​។ ប្រសិនបើ​ដូចគ្នា​មែន​នោះ​ព័ត៌មាន​ទាំងអស់​ត្រូវបាន​បញ្ជូន​ឲ្យ​អ្នក​កំពុង​ប្រើប្រាស់ “​វ៉ែនតា​” វិញ ដែល​រួមមាន​៖ អត្តសញ្ញាណ និង​អាសយដ្ឋាន​ជនសង្ស័យ (​ឬ​មុខសញ្ញា​)​។​

​ចិន​ជា​ប្រទេស​ដំបូង នាំមុខ​ពិភពលោក ក្នុង​ការប្រើប្រាស់​បច្ចេក​វិទ្យា​សម្គាល់​អត្ត​សញ្ណាណ​ផ្ទៃមុខ ហើយ​ជារឿយៗ​តែង​ប្រកាស​ប្រាប់ ទុក​ជា​ការព្រមាន​ចំពោះ​ពលរដ្ឋ ពី​បរិក្ខារ​ទាំងនេះ ព្រោះថា ៖ ពួកគេ​ពុំ​អាច​គេច​ពី​ភ្នែក​… សមត្ថកិច្ច​បាន​ទេ​!

​ប្រទេស​ចិន​កំពុង​ស្ថាបនា​របស់​ដែល​ហៅថា ៖ “​បណ្តេញ​ឃ្លាំមើល ដោយ​កាមេរ៉ា​ធំ​បំផុត​ពិភពលោក​” ដោយ​ប៉ាន់ស្មាន​វា​ប្រើប្រាស់​កាមេរ៉ា​សន្តិសុខ (CCTV) ប្រមាណ 170​លាន ជំហាន​ទី​១ ហើយ​បន្ទាប់មក​នឹង​តម្លើង​បន្ថែម ៤០០​លាន​ទៀត ក្នុងអំឡុង ៣​ឆ្នាំ​ខាង​មុខ​។​

​សំខាន់​គឺ​កាមេរ៉ា​ទាំងអស់នេះ សុទ្ធសឹង​ប្រើប្រាស់ “​បញ្ញា​ឆ្លាត​វៃ​សិប្ប​និមិត្ត​” ក្នុងនោះ​មាន​បច្ចេកវិទ្យា សម្គាល់​សណ្ឋាន​ផ្ទៃមុខ ៕ ចន្ទ្រា​