Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អម្បូរ​ស្វាយ “​ស៊ុត​ព្រះអាទិត្យ​” មានតម្លៃ​ថ្លៃ​ដូច​…​ពេជ្រ​!

spot_img

​ចំពោះ​អ្នក​និយម​ចូលចិត្ត​ស្វាយ​នោះ Taiyou no tamago (​ស៊ុត​ព្រះអាទិត្យ​) ជា​កំពូល​ស្វាយ​ស្អាត​ទាំង​សម្រស់ ឆ្ងាញ់​ទាំង​រស់ជាតិ​។ ពូជ​ស្វាយ​នេះ​នៅមាន​ឈ្មោះ​មួយ​ផ្សេងទៀត​គឺ Migasaki (​ជប៉ុន​) ។ ពុំ​ខុស​ប្លែង​ក​នឹង​ឈ្មោះ​វា​ទេ អម្បូរ​ផ្លែឈើ​នេះ​មាន​សំបក​ពណ៌​ក្រហម​ឆើតឆាយ ផ្លែ​ឡើង​ប៉ោង​ណែន​សាច់​ស្វាយ​លឿង​ឆ្អៅ ហើយ​ក្រអូប ។​

ផ្លែស្វាយ Jaiyou no tamago ដ៏​ស្រស់ស្អាត​ឆើតឆាយ​

​ស្វាយ Miyasaki មានឱជារស​ឆ្ងាញ់​បំផុត ពេល​វា​ទុំ​ជ្រុះ ហេតុនេះ​គេ​ពុំដែល​បេះ​វា​ទេ គឺ​គេ​យក​សំណាញ់​ក្រសោប​ទុក​ឲ្យ​វា​ជ្រុះ​ក្នុងនោះ ។ នេះឯង​ជា​ផលិតផល​។​

ការដាក់​សំណាញ់​ក្រសោប ដើម្បី​ប្រមូល​ផល​

​គួររំលឹកថា ពុំមែន​ស្វាយ Miyasaki ណា​ក៏ត្រូវ​បានផ្តល់ “​គោ​រម្យ​ងារ​” ជា “​ស៊ុត​ព្រះអាទិត្យ​”​ឡើយ ។ គឺ​មានតែ​ផ្លែ​ណា​ដែល “​ទុំ​ជ្រុះ​” មាន​ទម្ងន់​ពី ៣៥០g ឡើង កម្រិត​ស្ករ​ពី ១៥​កម្រិត​ឡើង ទើប​ទទួលបាន​គោ​រម្យ​ងារ​នេះ ។​

​អមដំណើរ​ជាមួយ “​រូប​សម្ផស្ស​ឆើតឆាយ ឱជា​រស​ឆ្ងាញ់​គ្មាន​ពីរ​” គឺ​តម្លៃ​របស់​វា​ពិតជា​ពុំ​ធម្មតា​ទេ​!​។ ឆ្នាំ​២០១៤ មាន​ស្វាយ​នេះ​១​គូ ត្រូវបាន​គេ​លក់​ដេញថ្លៃ​បាន​រហូតដល់​ទៅ​…៣០០០​ដុល្លារ​ឯណោះ ។​

​ឥឡូវ​ក៏​សង្កេតឃើញ​មាន​លក់​នៅ​ក្រុង​ធំៗ​របស់​វៀតណាម តែ​ភាគច្រើន​ជា​ស្វាយ Miyasaki (​ពុំ​ឈានដល់​កំរិត “​ស៊ុត​ព្រះអាទិត្យ​”) ដែលមាន​តម្លៃ ១​ផ្លែ​ប្រមាណ ១,៦​លាន​ដុង (​ប្រមាណ​ជិត​៨០​ដុល្លារ​) ឯណោះ​។​

​ទោះ​ថ្លៃ​បែបនេះ​ក្តី​ក៏​ស្វាយ Miyaki តែង​ស្ថិតក្នុង​ស្ថានភាព “​ការផ្គត់ផ្គង់​ពុំទាន់​តម្រូវការ​”​ឡើយ ៕​

 

spot_img
×