Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចិន​បង្កើត​ពូជស្រូវ​ខ្ពស់ជាង​មនុស្ស ផ្តល់​ទិន្នផល​ខ្ពស់​

spot_img

ក្រុម​អ្នកវិទ្យាសាស្ត្រ​ចិន បាន​បង្កាត់​ពូជស្រូវ​ដ៏​ធំ​សម្បើម​កម្ពស់​ខ្ពស់ជាង​មនុស្ស​ទៀត គឺ​ដល់​ទៅ ២,២​ម៉ែត្រ ឯណោះ ព្រមទាំង​អាច​ផ្តល់​ទិន្នផល ១១,៥​តោន ក្នុង​១​ហិកតា​។​

ពូជស្រូវ​នេះ​មាន​ឈ្មោះថា “​ស្រូវ​ធំ​សម្បើម​” ត្រូវបាន​អ្នកជំនាញការ​នៃ​វិទ្យាស្ថាន​កសិកម្ម​ត្រូពិច​ចំណុះ​បណ្ឌិតសភា​វិទ្យាសាស្ត្រ​ចិន បង្កាត់​ពូជ​បង្កើតឡើង​ជាមួយ​ក្តី​សង្ឃឹមថា វា​អាច​ផ្តល់​ស្បៀង​ឲ្យ​មនុ​ស្សបាន​ច្រើនជាង​មុន​។​

​ពូជស្រូវ​ថ្មី​នេះ ត្រូវបាន​ឧទ្ទេសនាម​ជា​ផ្លូវការ កាលពី​ថ្ងៃទី​១៦ ខែ​១០ បន្ទាប់ពី​ការស្រាវជ្រាវ​ចំនួន​១០ និង​អះអាងថា វា​ផ្តល់​ទិន្នផល​ខ្ពស់ជាង​ស្រូវ​ធម្មតា ៥០%​។​

​ក្រុម​ស្រាវជ្រាវ​បាន​សាកល្បង ដាំ​ពូជស្រូវ​នេះ ហើយ​ប្រមូល​ផល​នៅ​វាលស្រែ​ក្បែរ​ប្រជុំជន JinJing ខេត្ត​ហួ​ណាន ប្រទេស​ចិន ។ ដើមស្រូវ​មាន​កម្ពស់​មធ្យម ១,៨​ម៉ែត្រ ខណៈពេល​ដើម​ខ្ពស់បំផុត​ដល់​ទៅ ២,២​ម៉ែត្រ​។​

​អ្នកស្រាវជ្រាវ​ម្នាក់​ឈរ​ក្បែរ​ដើមស្រូវ​ដ៏​ធំ​សម្បើម​

Xia Xinjie អ្នកស្រាវជ្រាវ​ក្នុង​គំរោង​ន ឲ្យ​ដឹងថា ទិន្នផល​ជា​មធ្យម​ក្នុង​១​ហិកតា គឺ​១១,៥​តោន ។ ចំនួន​គ្រាប់​រាប់​មើល​សម្រាប់​គុម្ព​ស្រូវ​នីមួយៗ​គឺ​៥០០​គ្រាប់​។​

​ក្រុម​អ្នកវិទ្យាសាស្ត្រ​ចិន បាន​ប្រើប្រាស់​បច្ចេកវិទ្យា​ថ្មីៗ​ជាច្រើន​ដើម្បី​បង្កើត​ពូជ​ថ្មី​នេះ ជាអាទិ៍​៖ ការ​បម្រែបម្រួល​បង្ក​(​ពូជ​) (mutation induction) និង​ការ​បង្កាត់​ពូជ​រវាង​ស្រូវ “​ព្រៃ​” ជាច្រើន​។ ពូជស្រូវ​ថ្មី​នេះ​អាច​នាំ​ប្រយោជន៍​យ៉ាង​ចំលង​ដល់​ប្រទេស​ចិន -​ប្រទេស​ដែល​រង​សម្ពោធ​នៃ​កំណើន​ពលរដ្ឋ ព្រមទាំង​ស្ថានភាព​កង្វះ​ពលកម្ម​កសិកម្ម​៕​

spot_img
×