Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុមហ៊ុន Ford ហៅ​ឲ្យ​យក​ឡាន ១,៣​លាន​គ្រឿង​ត្រឡប់​ចូល​រោងចក្រ​វិញ ក្រោយពេល​មាន​បញ្ហា​គន្លឹះទ្វារ​

spot_img

​ក្រុមហ៊ុន​ផលិត​រថយន្ត​អា​មេ​រិច​ហ្វ​ត (Ford) បាន​ហៅ​ឲ្យ​មាន​ការយក​ឡាន​ប្រភេទ Pickup ចំនួន ១,៣​លាន​គ្រឿង​ត្រឡប់​ចូល​រោងចក្រ​វិញ ដោយសារ​តែមាន​បញ្ហា​គន្លឹះទ្វារ ដែល​បញ្ហា​គ​ន្លឺះ​នេះ អាចធ្វើ​ឲ្យ​ទ្វារ​បើក ពេល​ឡាន​កំពុងបើក​។ នេះ​បើ់តាម​ការចេញផ្សាយ​រប​ស់ CNN នៅ​ថ្ងៃ​ពុធ​ម្សិលមិញ​នេះ​។​

​រថយន្ត F-150 Pickup (​ជា​ប្រភេទ​រថយន្ត​ដែល​អាច​ផ្ទុក​ឥ​វ៉ាន់​នៅ​ផ្នែក​ខាងក្រោយ​បាន​) ជា​ប្រភេទ​រថយន្ត​ដែល​លក់ដាច់​ជាងគេ​នៅ​អា​មេ​រិច ហើយ​ការហៅ​យក​ឡាន​ត្រឡប់​ទៅវិញ​នេះ មាន​ប្រភេទ​ឡាន​សេរី ២០១៥ ២០១៦ និង​សេរី ២០១៧​។​

​ឡាន​ដែល​ក្រុមហ៊ុន​ឲ្យ​យក​ត្រឡប់​ទៅវិញ មាន​ឡាន​ដែល​កំពុង​លក់​នៅ​អា​មេ​រិច កាណាដា និង​មិច​ស៊ិ​ច​កូ​។​

​ក្រៅពី​បញ្ហា​គ​ន្លឺះ​ទ្វារ​ដែល​អាចធ្វើ​ឲ្យ​វា​បើក​ដោយ​ចៃដន្យ​ដោយ​ខ្លួនឯង គ​ន្លឺះ​ទ្វារ​ក៍មាន​បញ្ហា ដោយ​មិនអាច​ឲ្យ​អ្នកបើកបរ បើក​វា​បាន​នៅពេល​ត្រូវ​ការបើក​។​

​ក្រុមហ៊ុន Ford បានធ្វើការ​ប៉ាន់ប្រមាណ​ថា ក្រុមហ៊ុន​នឹងត្រូវ​ចំណាយ​ប្រាក់​ប្រមាណ ២៦៧​លាន​ដុល្លា​ដើម្បី​ជួសជុល​វា​។​

​កាលពី​ឆ្នាំមុន ក្រុមហ៊ុន​បាន​លក់​ឡាន​ប្រភេទ​នេះ​ដាច់​ចំនួន ៨២០.០០០​គ្រឿង​នៅ​អា​មេ​រិច​៕​

 

spot_img
×