Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្ត​បែន​ដឹក​ដី បើក​គេច​ពី​រថយន្ត​មួយគ្រឿង​ទៀត ជ្រុល​ចង្កូត​ធ្លាក់​ចូលក្នុង​ប្រឡាយ​ក្រឡាប់​ផ្ងារជើង​

spot_img

​ភ្នំពេញ​៖ បុរស​ម្នាក់​បើករថយន្ត​បែន​ដឹក​ដី ក្នុង​ល្បឿន​លឿន​វ៉ា​ជែង​គេច​ពី​រថយន្ត​មិន​ចាំ​ម៉ាក​មួយគ្រឿង​ទៀត នៅខាងមុខ បណ្តាល​ឲ្យ​ជ្រុល​ចង្កូត​ធ្លាក់ ចូលក្នុង​ប្រឡាយទឹក​ក្រឡាប់​ផ្ងារជើង​។ សំណាងល្អ ដែល​មិន​គ្រោះថ្នាក់​ដល់​តៃកុង​រថយន្ត និង​អ្នករួមដំណើរ​តាម​ដងផ្លូវ​។​

​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះដែរ កើតឡើង​នៅវេលា​ម៉ោង ២ និង ២០​នាទី​រសៀល ថ្ងៃទី​៩ ខែមករា ឆ្នាំ ២០២១ ស្ថិតនៅតាម​បណ្តោយ​ផ្លូវ ១០៤ ក្នុងភូមិ​វាល​ថ្លាន់ សង្កាត់​គង​ណ​យ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។​

​ប្រភពព័ត៌មាន​ពី​ប្រជាពលរដ្ឋ​នៅ​កន្លែងកើតហេតុ បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ គាត់​បានឃើញ​រថយន្ត បែន​ដឹក​ដី​មួយគ្រឿង​ពណ៌​ស មិនមាន​ផ្លាកលេខ ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ ១០៤ ក្នុងទិសដៅ​ពី​លិច​មក​កើត​ក្នុង​ល្បឿន​លឿន​វ៉ា​ជែង ខណៈ​មកដល់​ចំណុចកើតហេតុ ស្រាប់តែ​គេច​ពី​រថយន្ត​មួយគ្រឿង មិន​ចាំ​ផ្លាកលេខ នៅ​ពី​ខាងមុខ បាន​រេ​ចង្កូត​ជ្រុល​ធ្លាក់​ចូលក្នុង​ប្រឡាយទឹក បណ្តាល​ឲ្យ​រថយន្ត​ក្រឡាប់​ផ្ងារជើង​។ ចំណែក​តៃកុង​មិនមាន​រងរបួស​នោះទេ រង​ការខូចខាត​តែ​រថយន្ត​។​

​ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន សហការ​ជាមួយនឹង​ជំនាញ​ចរាចរណ៍​ខណ្ឌដង្កោ ចុះមក​ដល់ទី​តាំង​កន្លែង​កើតហេតុ ពិនិត្យឃើញថា​មិនមាន​ប៉ះពាល់​ទៅលើ​ទ្រព្យសម្បត្តិ​រដ្ឋ និង​មិនមាន​គ្រោះថ្នាក់​ទៅលើ​ភាគី​ដទៃ រួច​ប្រគល់​រថយន្ត​ទៅ​ម្ចាស់​វិញ ស្ទូច​យកទៅ​ជួសជុល​ដោយ​ខ្លួនឯង​៕​រក្សា​សិទ្ធិ ដោយ​៖​ផាន់​ណា​

spot_img
×