Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្ត​ដឹក​ស៊ីម៉ងត៍ បើក​មិន​ប្រយ័ត្ន ជ្រុល​ទៅបុក​រថយន្ត​ពីរ​គ្រឿង​ទៀត ដែល​ចត​ស្ងៀម​

spot_img

​ភ្នំពេញ​៖ រថយន្ដ​ដឹក​ស៊ីម៉ងត៍​មួយ​បើក​មិន​ប្រយ័ត្ន ក៏​ទៅបុក​រថយន្ដ​ពីរ​គ្រឿង​ទៀត ដែល​កំពុង​ចត​នៅខាងមុខ​ធនាគារ​ABA បណ្ដាល​ឲ្យ​រង​ការខូចខាត​ទាំងពីរ​គ្រឿង ហេតុការណ៍​នេះ​កើតឡើង​នៅវេលា​ម៉ោង​១០ និង​៣០​នាទី​ព្រឹក ថ្ងៃទី​១២ ខែមករា ឆ្នាំ​២០២១ ត្រង់ចំណុច​មុខ​ធនាគារ​ABA ដែល​ស្ថិត​តាម​បណ្ដោយ​ផ្លូវ​២១៧ សង្កាត់​ជើងឯក ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។​

​បើ​យោងតាម​ប្រភពពី​កន្លែងកើតហេតុ បាន​ប្រាប់​ឲ្យ​ដឹងថា មនុ​ពេល​កើតហេតុ​គេ​ឃើញ​រថយន្ដ​កា​តូ​ម៉ា​មួយគ្រឿង បាន​បើក​បត់​ចេញពី​ធនាគារ ABA ហើយ​ក៏មាន​រថយន្ដ​សាំ​យ៉ុង មកពី​ក្រោយ​បាន​ឈប់ ដើម្បី​ឲ្យ​រថយន្ដ​កា​តូ​ម៉ា បត់ ខណៈនោះ​ក៏មាន​រថយន្ដ​ដឹង​ស៊ីម៉ងត៍​មួយគ្រឿង ក្បាល​ពណ៌​ខៀវ ពាក់​ផ្លាកលេខ​ភ្នំពេញ 3A-5070 បានធ្វើ​ដំណើរ​ក្នុងទិសដៅ​ពី​ត្បូង​មក​ជើង ក៏បាន​បើក​បុក​ចំ​ពីក្រោយ​ត​កន្ទុយ​រថយន្ដ​ទាំងពីរ​គ្រឿង នៅខាងមុខ​បណ្ដាល​ឲ្យ​រង​ការខូចខាត​ទាំងពីរ​គ្រឿង​។​

​ក្រោយពេល​កើត​សមត្ថកិច្ច​មូលដ្ឋាន បានមក​ដល់​ពី​កន្លែង​បាន​ឲ្យ​ភាគី​ទាំងបី ដោះស្រាយ​គ្នា​រួចហើយ រថយន្ដ​ដឹក​ស៊ីម៉ងត៍​បាន​សង​សំណង ទៅលើ​ការខូចខាត​យកទៅ​ជួសជុល ដើម្បី​បញ្ចប់រឿង​៕ រក្សា​សិទ្ធិ​ដោយ​៖​មី​ដា ផាន់​ណា​

spot_img
×