Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្វី​ស “​រែង​” បាន​មាស​៤៣​គីឡូក្រាម ពី​ទឹកលូ​

spot_img

ក្រុម​រោងចក្រ​ចម្រាញ់​ផលិត​មាស​នៅ​ស្វី​ស ប្រហែលជា​ត្រូវ​ពិនិត្យឡើងវិញ នូវ​សង្វាក់​ផលិតកម្ម​ចម្រាញ់​ចោល​កាកសំណល់​របស់​ពួកគេ​?

ថ្មីៗ​នេះ​អ្នកវិទ្យាសាស្ត្រ​នៃ​វិទ្យាស្ថាន​វិទ្យាសាស្ត្រ​បច្ចេកវិទ្យា​ប្រទេស​ស្វី​ស ទើបតែ​ប្រកាសថា តាម​ប៉ាន់ស្មាន​របស់​ពួកគេ​ក្នុង​១​ឆ្នាំៗ មាន​មាស​ប្រមាណ 43kg ត្រូវបាន​បង្ហូរ​ចូលក្នុង​ទឹកលូ​នៅ​ប្រទេស​នេះ​។ ចំនួន​មាស​ខាងលើ​មានតម្លៃ​ដល់​ទៅ ១.៨០០.០០០​ដុល្លារ​។​

​តាម​ការស្រាវជ្រាវ​ដែល​ទើប​ប្រកាស​នោះ នៅ​តំបន់​មួយចំនួន​ប៉ែក​ខាងត្បូង​ទី​ស៊ី​ណូ កម្រិត​មាស​ក្នុង​ល្បាប់ នៃ​កាកសំណល់​លូ ខ្ពស់​ណាស់ ហើយ​វា​គ្រប់គ្រាន់​សម្រាប់​ដំណើរការ​ចម្រាញ់​យក​មាស​ម្តងទៀត​។ រឿងនេះ​ពុំមាន​អ្វី​ចម្លែក​ទេ ព្រោះថា នៅ​តំបន់​នោះ​មាន​រោងចក្រ​ផលិត​មាស​ជាច្រើន​។​

​តាម​ការប៉ាន់ស្មាន​ក្នុង​១​ឆ្នាំៗ មាន​មាស​ប្រមាណ 43kg បាន​ធ្លាក់ចុះ​ក្នុង​ទឹកលូ នៅ​ប្រទេស​នេះ

​ការស្រាវជ្រាវ​ខាងលើ ត្រូវបាន​ដំណើរការ​នូវ​រោងចក្រ​ចម្រាញ់​កាកសំណល់​ទឹក​ចំនួន​៦៤ ដែល​លទ្ធផល​គឺ​ក្នុង​១​ឆ្នាំៗ​មាន​ប្រាក់​ប្រមាណ ៣០០០​គីឡូក្រាម តម្លៃ​ប្រហែល​១.៧០០០០​ដុល្លារ ត្រូវគេ “​បោះចោល​យ៉ាង​ខ្ជះខ្ជាយ​” ។ ចំនួន​ប្រាក់​ស្ទើ​តែ​ទាំងអស់​គឺ ត្រូវបាន “​គ្រវាត់​” ចោល​ពី​វិស័យ​ឧស្សាហកម្ម​គីមី និង​សុខាភិបាល​ស្វី​ស​។​

​គួររំលឹកថា ស្វី​ស​គឺជា​មជ្ឈមណ្ឌល​ផលិត​មាសធំ​បំផុត​ពិភពលោក មាន​មាស​ប្រមាណ ៧០%​លើ​ពិភពលោក បាន​ឆ្លងកាត់​ការ​ចម្រាញ់ ផលិត​នៅ​ប្រទេស​នេះ ក្នុង​១​ឆ្នាំៗ​៕​

spot_img
×