Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឪពុក​យំ​ស្តាយ​កូនស្រី​ស្ទើរ​ដាច់ខ្យល់ ពេល​ដឹងថា​កូន​ស្លាប់ ដោយ​ត្រូវ​រថយន្ត​បើក​ទៅបុក​រួច​កិន​ពីលើ​ចំក្បាល​

spot_img

​ភ្នំពេញ​៖ ក្មេងស្រី​ម្នាក់​អាយុ​ទើបតែ​៣ ឆ្នាំ បាន​បាត់​បង់ជីវិត បន្ទាប់ពី​ជួប​គ្រោះថ្នាក់​ចរាចរណ៍ ត្រូវ​រថយន្ត​បើក​ទៅបុក​រួច​កិន​ពីលើ​ចំក្បាល​បណ្តាលឲ្យ​ស្លាប់​ពេល​បញ្ជូន​ដល់​មន្ទីរពេទ្យ​។​

​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះដែរ បាន​កើតឡើង​នៅវេលា​ម៉ោង ១២ និង​៣០ នាទី​រសៀល​ថ្ងៃទី​១៦ ខែមករា ឆ្នាំ ២០២១ ស្តិ​ត​នៅតាម​បណ្តោយ​ផ្លូវ​លេខ​២ ផ្ទះ​លេខ​១៨ A1EO ភូមិ​សំបួរ សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។​

​សព​ក្មេងស្រី ឈ្មោះ អូ អាត​នី​តា អាយុ​៣​ឆ្នាំ មាន​ស្រុកកំណើត​នៅ​ភូមិ​សំបួរ សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។​

​ប្រភពព័ត៌មាន​ពី​ក្មេងស្រី​ម្នាក់ នៅ​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​គាត់​បានឃើញ​ជនរងគ្រោះ បាន​រត់​លេង​នៅមុខ​ផ្ទះ​ជិត​និង​កន្លែងកើតហេតុ ស្រាប់តែ​ភ្លាមៗ​នោះដែរ មាន​បុរស​ម្នាក់​គាត់​បាន​បើករថយន្ត Masda មួយគ្រឿង ពណ៌​ស​ពាក់​ផ្លាកលេខ ភ្នំពេញ 2-BG 0831 បាន​បើក​ទៅមុខ​គោលបំណង​ប្រុង នឹង​បត់​យក​រថយន្ត​ទៅ​ដាក់ និង​មុខផ្ទះ​រៀបចំ​អីវ៉ាន់​ទៅ​ការ​មិត្តភក្តិ​នៅ​ខាង​ខេត្តកំពត ខណៈ​បើក​មកដល់​ចំណុចកើតហេតុ ស្រាប់តែ​ជ្រុល​ចង្កូត​បុក​ទៅលើ​ក្មេងស្រី​អាយុ​ទើបតែ​៣ ឆ្នាំ រួច​កិន​ពីលើ​ចំក្បាល​បណ្តាល​ឲ្យ​ស្លាប់​ពេល​បញ្ជូន​ដល់​មន្ទីរ​ពេទ្យរុស្ស៊ី​។​

​ក្រោយពេល​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន​ស​ហ​ការ​ជាមួយ និង​ជំនាញ​ចរាចរណ៍​ខណ្ឌដង្កោ ចុះមក​ដល់​ធ្វើការ​វាស់វែង យក​រថយន្ត​ទៅ​រក្សាទុក​។ ចំណែកឯ​ជនបង្ក ត្រូវ​ឃាត់ខ្លួន​យកទៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌដង្កោ ចាត់ការ​ទៅតាម​ផ្លូវច្បាប់​៕ រក្សា​សិទ្ធិ​ដោយ​៖​ផាន់​ណា​+​មី​ដា​

spot_img
×