Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្ត​ក្រ​ទ្បុ​ក​ស៊ីម៉ងត៍​បាន​បុក​និង​កិន​ម៉ូតូ​មួយគ្រឿង​ប​ណ្តោ​ល​ឲ្យ​ស្ត្រី​ម្នាក់​រងរបួស​ធ្ងន់​

spot_img

​ភ្នំពេញ​៖​រថយន្ត​ក្រ​ទ្បុ​ក​ស៊ីម៉ងត៍​មួយគ្រឿង​បាន​បុក​និង​កិន​ម៉ូ​តូប​ណ្តោ​ល​ឲ្យ​ស្ត្រី​រងរបួស​ធ្ងន់​ត្រូវបាន​បងប្អូន​បញ្ចូនទៅ​កាន់​មន្ទីរពេទ្យ​។ ហេតុការណ៍​នេះ​បានកើត​ទ្បើង​នៅវេលា​ម៉ោង​៦​និង​៥០​នាទី​ព្រឹក នៅ​ថ្ងែ​ទី​២០ ខែមករា ឆ្នាំ​២០២១​ដែល​ទីតាំង​ស្ថិតនៅតាម​បណ្តោយ​ផ្លូវ​៣៧១ ក្នុង​សង្កាត់​បឹងទំពុន​ទី​២ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។​

​តាម​ប្រភពព័ត៌មាន​ពី​កន្លែង​ហេតុ​កើត​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​គេ​ឃើញ​រថយន្ត​ក្រ​ទ្បុ​ក​ស៊ីម៉ងត៍​មួយគ្រឿង​ម៉ាក​ហ៊ី​ណូ ពណ៌​ក្រហម ពាក់​ផ្លាកលេខ​5A-1632 បើកបរ​ក្នុងទិសដៅ​ពី​កើ​តទៅ​លិច មកដល់​ជិត​មុខកា​រ៉ា​សាំង​បាន​បុក​ម៉ូតូ​មួយគ្រឿង​ម៉ាក​សេ​១២៥​ស៊េរី​២០២០ ពណ៌​ខ្មៅ ពាក់​ផ្លាកលេខ​តាកែវ​1V-8597 បើកបរ​ក្នុងទិសដៅ​ស្របគ្នា​
​មកដល់​ចំណុចកើតហេតុ​ក៏បាន​បុក​និង​កិន​ម៉ូតូ​បណ្តាលឱ្យ​ស្ត្រី​ម្នាក់​រងរបួស​ធ្ងន់​ត្រូវបាន​បងប្អូន​បញ្ជូនទៅ​កាន់​មន្ទីរពេទ្យ​។​

​ក្រោយពេល​កើតហេតុ​ក៏​ឃើញ​សមត្ថកិច្ច​មូលដ្ឋាន​ចុះ​មកដល់​កន្លែងកើតហេតុ​និង​បាន​រាយការណ៍​មក​សមត្ថកិច្ច​ជំនាញ​ខណ្ឌមានជ័យ​បាន​ចុះមក​ធ្វើការ​វាស់វែង​យក​រថយន្ត​និង​ម៉ូតូ​មក​ដាក់​គៀន ដើម្បីឱ្យ​ភាគី​ទាំងសងខាង​និយាយ​ចរចា​គ្នា​បន្ត​៕ រក្សា​សិទ្ធិ​ដោយ​៖ មី​ដា ផាន់​ណា​

spot_img
×