Thursday, May 2, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្ត​ធុនធំ​មួយគ្រឿង បើក​ទៅបុក​រថយន្ត​កូរ៉េ​ដឹក​ទឹកកក ពីក្រោយ​បណ្តាល​ឲ្យ​ក្រឡាប់​ផ្ងារជើង​

spot_img

ភ្នំពេញ​៖​បុរស​ម្នាក់​បាន​បើករថយន្ត​ធុន​ធំ ក្នុង​ល្បឿន​លឿន​មិន​ប្រយ័ត្ន​បាន​រេ​ចង្កូត​ទៅបុក​ពីក្រោយ​រថយន្ត​កូរ៉េ​ដឹក​ទឹកកក បណ្តាល​ឲ្យ​ក្រឡាប់​ផ្ងារជើង​។ ចំណែកឯ​តៃកុង​រថយន្ត​បង្ក​ត្រូវ​សមត្ថកិច្ច​ឃាត់​បាន​។​

​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង ៩ និង​១៥​នាទី​យប់​ថ្ងៃទី​២៦ ខែមករា ឆ្នាំ ២០២១ ស្ថិតនៅតាម​បណ្តោយ​ផ្លូវ​៦០​ម៉ែត្រ ក្នុង​សង្កាត់​ចក្រ​អង្រែ​ក្រោម ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។​

​ប្រភពព័ត៌មាន​ពី​ជនរងគ្រោះ បាន​ប្រាប់​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​គាត់​បាន​បើករថយន្ត​កូរ៉េ​ដឹក​ទឹកកក​មួយគ្រឿង ពណ៌​ស ពាក់​ផ្លាកលេខ ភ្នំពេញ 2-AJ 1835 ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​៦០​ម៉ែត្រ ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង​គោលបំណង​ត្រឡប់ទៅផ្ទះ​វិញ ខណៈពេល​មកដល់​ចំណុចកើតហេតុ ស្រាប់​តែមាន​រថយន្ត​ធុន​ធំ​មួយគ្រឿង​ពាក់​ផ្លាកលេខ​ព្រះសីហនុ 3A-0586 បើកបរ​ដោយ​បុរស​ម្នាក់​ធ្វើដំណើរ​ពីក្រោយ​ស្របគ្នា ក្នុងទិសដៅ​ពី​ជើង​មក​ត្បូង​ក្នុង​ល្បឿន​លឿន មក​បុក​ពីក្រោយ​ពេញទំហឹង បណ្តាល​ឲ្យ​រថយន្ត​គាត់​ក្រឡាប់​ផ្ងារជើង​។ សំណាងល្អ​មិនមាន​រងរបួស​ទៅដល់​អាយុជីវិត​នោះទេ រង​ការខូចខាត​តែ​រថយន្ត​ទាំងសងខាង​។​

​ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន ចុះ​សហការ​ជាមួយនិង​ខាង​ជំនាញ​ចរាចរណ៍​ខណ្ឌមានជ័យ ចុះមក​ដល់​ជួយ​ធ្វើការ​សម្របសម្រួល ដោយ​ភាគី​បង្ក​មិន​ចង់​វែងឆ្ងាយ​ព្រម​សង​សំណង ៥០០$ បញ្ចប់រឿង​នៅ​កន្លែងកើតហេតុ​៕ រក្សា​សិទ្ធិ​ដោយ​៖ សា មេ​ត​

spot_img
×