Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជនសង្ស័យ​ម្នាក់​ធ្វើ​សកម្មភាព​កាច់ក​ម៉ូតូ​បានសម្រេច​ប្រុង​ជិះ​រត់ចេញ​ តែ​ត្រូវ​ប្រជាពលរដ្ឋឃើញ​ចាប់បាន​វាយ​ទ្រោម​ខ្លួន​រួច​ប្រគល់​ឲ្យ​សម​ត្ត​កិច្ច​

spot_img

​ភ្នំពេញ​÷​ជនសង្ស័យ​ម្នាក់​បានធ្វើ​សកម្មភាព​ចូលទៅ​កាច់ក​ម៉ូតូ​ប្រជាពលរដ្ឋ នៅក្នុង​បន្ទប់​ជួល​ប្រុង​និង​ជិះ​យកចេញ​តែ​ត្រូវ​ម្ចាស់​ម៉ូតូ​ឃើញ​ទាន់​ស្រែក​ឆោឡោ​នាំគ្នា​ព្រួត​វាយ​ម្នា​ក់មួយ​ដៃ​មួយ​ជើង​បណ្តាល​ឲ្យ​ជនសង្ស័យ​បែកក្បាល​រងរបួស​ធ្ងន់​។​

​ហេតុការណ៍​នេះដែរ​បានកើត​ឡើង​កាលពី​វេលា​ម៉ោង ៨ និង​១៥ នាទី​យប់ ថ្ងៃទី​២៨ ខែមករា ឆ្នាំ ២០២១ ស្ថិតនៅតាម​បណ្តោយ​ផ្លូវលំ ក្នុងភូមិ​ត្រពាំង​ថ្លឹង​២ សង្កាត់​ចោមចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។​

​បើ​យោងតាម​ប្រភពព័ត៌មាន​ពី​ម្ចាស់​ម៉ូតូ​បាន​ឲ្យ​ដឹងថា​មុនពេល​កើតហេតុ​គាត់​បាន​យក​ម៉ូតូ​ម៉ាក​ហុងដា​ទ្រី​ម​សង់​សេ​១២៥​ពណ៌​ខ្មៅ​ពាក់​ផ្លាកលេខ​ភ្នំពេញ 1-GQ 7259 ទុក​នៅ​ជិត​មុខ​បន្ទប់​រួច​គាត់​បាន​ដើ​ចូលទៅក្នុង​បន្ទប់​មួយ​ភ្លែត​ស្រាប់តែ​លេចមុខ​ជនសង្ស័យ​ចូលមក​កាច់ក​ម៉ូតូ​ប្រុង​និង​ជិះ​រត់​តែ​សំណាងល្អ​ម្ចាស់​ម៉ូតូ​ឃើញ​ទាន់ពេល​រួច​បាន​រត់​ទៅប្រាប់​ម្ចាស់ផ្ទះ​ហើយ​នាំ​ព្រួត​ចាប់វាយ​ម្នាក់​មួយ​ដៃ​មួយ​ជើង​បណ្តាល​ឲ្យ​បែកក្បាល​។​រួច​រាយការណ៍​ទៅខាង​សមត្ថកិច្ច​ចុះមក​ជួយ​អន្តរាគមន៍​ភ្លាមៗ​។​

​ក្រោយពេល​កើតហេតុ​ខាងលើ​សមត្ថ កិច្ច​ចុះមក​ដល់​រួច​បាន​នាំខ្លួន​ជនសង្ស័យ​យកទៅ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ស​ង្កា​ត់​ចោមចៅ​ទី ១​ដើម្បី​ធ្វើការ​សាកសួរ​និង​កសាង​សំណុំរឿង​ដើម្បី​បញ្ជូន​ទៅកាន់​តុលាការ​ចាត់ការ​តាម​នីតិវិធី​ផ្លូវច្បាប់​៕ ​រក្សា​សិទ្ធិ​ដោយ​៖ សា​ម៉េត

spot_img
×